លោកថេង សាវឿន៖ «អ្នកសង្កេតការណ៍ជាង២ម៉ឺននាក់ត្រូវមានទូរស័ព្ទដៃស្មាតហ្វូន ដើម្បីថតលទ្ធផលបញ្ចូនមកបន្ទប់ស្ថានការណ៍បោះឆ្នោត»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៥៥
ក្រុមអង្គការសង្គមស៊ីវិលប្រមាណជា៤០ បាននិងកំពុងស្វះស្វែងរកថវិកា សម្រាប់ចំណាយទៅលើអ្នកសង្កេតការណ៍ជាង២ម៉ឺននាក់ ដែលនឹងត្រូវដាក់ពង្រាយនៅ១ការិយាល័យម្នាក់ នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នៅថ្ងៃទី៤ខែមិថុនា ខាងមុខ។ លោក ថេង សាវឿន អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងមានតួនាទីនៅក្នុងគណៈកម្មការស្នូលទាំង១៥ នៃបន្ទប់ស្ថានការណ៍នេះ បានឲ្យដឹងថា គេត្រូវចំណាយទៅលើអ្នកសង្កេតការណ៍ម្នាក់ចំនួន២២ដុល្លារ ដែលស្ម័គ្រចិត្ត បំរើការងារក្នុងថ្ងៃបោះឆ្នោត។ លោកបន្តថាអ្វីដែលប្លែកជាងមុន អ្នកសង្កេតការណ៍ទាំងអស់ត្រូវមានទូរស័ព្ទដៃស្មាតហ្វូន ដើម្បីបញ្ជូនទិន្នន័យជាលទ្ធផលឆ្នោតភ្លាមៗមកទីស្នាក់ការកណ្តាលនៅភ្នំពេញ។