អានតួអត្ថបទ
បទយកការណ៍

លោក​ហង្ស ពុទ្ធា៖ “ការងារ​ជា​អ្នក​នាំ​ពាក្យ ចត់​បាយ”

ចុះផ្សាយ​នៅ​ថ្ងៃ៖

 លោក​ហង្ស ពុទ្ធា បាន​ក្លាយ​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៥​បន្ទាប់​ពី​គណបក្ស​ជាប់​ឆ្នោត​ក្នុង​សភា​ទាំង​ពីរ បាន​សម្រេច​បង្កើត​គ.ជ.ប​ថ្មី និង​បាន​ជ្រើស​រើស​លោក​ជា​តំណាង​ឯករាជ្យ។ លោក​ហង្ស ពុទ្ធា​បាន​ឱ្យ​ដឹង​ថា​ការងារ​របស់​លោក​មាន​ពីរ​គឺ​ជា​សមាជិក​គ.ជ.ប​ផង ហើយ​ក៏​ជា​អ្នក​នាំ​ពាក្យ​សម្រាប់​អ្នក​សារព័ត៌មាន​ផង​ដែរ។ ជាមួយ​ការងារ​ទាំង​នេះ​ហើយ​ដែល​លោក​បាន​លើក​ឡើង​ថា ជា​ការ​ងារ​ចត់​បាយ ចត់​ទឹក​ព្រោះ​មិន​ថា​ពេល​ណា​នោះ​ទេ​លោក​ត្រូវ​តែ​លើក​ទូរស័ព្ទ​អ្នក​សារ​ព័ត៌មាន​ដែល​ស្រេក​ឃ្លាន​ដំណឹង​ផ្សាយ​ដល់​សាធារណៈជន​។ ពី​កន្លែង​ធ្វើការ​រហូត​ដល់​បន្ទប់​សម្រាក​ពាក់​កណ្តាល​អាធ្រាត​ក៏​នៅ​តែ​មាន​ទូរស័ព្ទ​រោទិ៍​ដែល​លោក​ត្រូវ​តែ​លើក​ផង​ដែរ។ តែ​យ៉ាង​ណា​ក៏​ដោយ លោក​អះអាង​ថា​លោក​មិន​រាថយ​ចំពោះ​ការងារ​ដ៏​ស្មុគ​ស្មាញ​ទាំង​នេះ​ឡើយ។

លោក ហង្ស ពុទ្ធា ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត
លោក ហង្ស ពុទ្ធា ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ