ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/07 12h00 GMT

តើ​រលាក​ក្រពះ​ជា​ជំងឺ​អ្វី មាន​ផលវិបាក​យ៉ាងណា ?

តើ​រលាក​ក្រពះ​ជា​ជំងឺ​អ្វី  មាន​ផលវិបាក​យ៉ាងណា ?
 
ឈឺក្រពះ​ផ្តល់​រោគ​សញ្ញា​ចុង​ ឆ្អល់​ នៅ​ផ្នែក​ខាង​លើ​នៃ​ពោះ ameliore sante

ចុក ឆ្អល់ នៅ​ក្នុង​ពោះ​ផ្នែក​ខាង​លើ ជួន​ឈឺ​​ខ្លាំង​ ជួន​ឈឺ​​តិច ញយ​ទៅ​ៗ ដែល​អាច​ផ្តល់​ជា​ការ​រំខាន​យ៉ាង​ខ្លាំង។ តើ​នេះ​ជា​សញ្ញា​រោគ​នៃ​ការ​ឈឺ​ក្រពះ រលាក​ក្រពះ​ទេ​ដឹង ?! តើ​ហេតុអ្វី​បាន​មាន​ករណី​រលាក​ក្រពះ​កើត​ឡើង ? តើ​ត្រូវ​ធ្វើ​ដូចម្តេច​អាច​បញ្ចៀស​វា​បាន ? និង​ត្រូវ​ព្យាបាល​ដោយ​វិធី​ណា ? សូម​ស្តាប់​បទ​សម្ភាសន៍​របស់​អៀង សុខម៉ិញ ជាមួយ​វេជ្ជបណ្ឌិត គី វុត្ថា គ្រូពេទ្យ​ឯកទេស​ជំងឺ​ថ្លើម ក្រពះ​ ពោះវៀន នៅ​មន្ទី​ពេទ្យ​កាល់ម៉ែត្រ​ក្រុង​ភ្នំពេញ​

 

ជំងឺ​ក្រពះ​មាន​ច្រើន តែ​ជំងឺ​ដែល​គេ​ជួប​ប្រទះ​ញឹកញាប់​ជាងគេ​នៅ​ប្រទេស​កម្ពុជា គឺ​ជំងឺ​ខ្សោយ​ក្រពះ រលាក​ក្រពះ ដំបៅ​ក្រពះ និង​ ជំងឺ​ច្រាល​ទឹក​អាស៊ីត​ឡើងលើ។

 

១- មូលហេតុនៃ​ការ​បង្ក​ជំងឺ​​​​រលាក​ក្រពះ​

 

អ្នក​វេជ្ជសាស្ត្រ​បាន​ស្គាល់​ជំងឺ​រលាក​ក្រពះ តាំង​ពី​ឆ្នាំ នៅ​ឆ្នាំ​១៧២៨ ដោយ​វេជ្ជបណ្ឌិត ម្នាក់ ដែល​បាន​សង្កេត​ឃើញ​ថា ដុំ​សាច់​ដែល​យក​វិភាគ​ មាន​បាត់​បង់​និង​ខូច​ខាត​កោសិកាក្រពះ។ ហើយ​កោសិការ​ខូច​ខាត​នោះ មាន​ការ​លូត​លាស់​មក​វិញ ទើបបង្កើត​ជា​ពាក្យ​ថា​រលាក​ក្រពះឡើង។

 

នៅ​ឆ្នាំ​១៩៨២ ជំងឺ​រលាក​ក្រពះ​មាន​ការ​វិវឌ្ឍន៍​​ច្រើន ! អ្នក​ប្រាជ្ញ​មួយ​ទៀត បាន​រក​ឃើញ​មេរោគ​ម្យ៉ាង​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​ក្រពះ និង​ដំបៅ​ក្រពះ ឈ្មោះ​ថា អេលីកូបាក់ទែ ពីឡូរី Helicobacter Pylori។ ចាប់ពី​ពេល​នោះ​មក​ មាន​ការ​សិក្សា​ស៊ីជម្រៅ​ជា​ច្រើន​ទាក់ទង​នឹង​ជំងឺ​រលាក​ក្រពះ​ ដោយ​អាច​ចែក​ជំងឺ​នេះ​ជា​ច្រើន​ប្រភេទដូច​ជា ៖ ជំងឹរលាក​ក្រពះ បង្កឡើង​បាក់តេរី ជំងឺរលាក​ក្រពះ​ដោយ​សារការ​ច្រាល​ទឹក​ក្រពះ​ឡើង​មក​លើ ដោយសារការ​ទទួល​ទាន​​ថ្នាំបំបាត់​ការ​ឈឺចាប់ ដោយសារ​ចំណីអាហារ ដោយសារ​មេរោគ​របេង និង​អាច​ដោយសារពពួក​វីរ៉ុស លើ​បុគ្គល​ដែល​មាន​ប្រព័ន្ធការពារ​ខ្លួន​ចុះ​ខ្សោយ។ ជំងឺរ៉ាំរ៉ៃ​មួយ​ចំនួន ដូច​ជា​ជំងឺ​ក្រូន ជំងឺ​សាក់កូអ៊ុយដូ និង​ការ​ស្ទះ​សរសៃ​ឈាម​ ព្រម​ទាំង​ពពួកប៉ារ៉ាស៊ីត​​ពពួក​ព្រូន​មួយ​ចំនួន ក៏​អាចជា​ភ្នាក់ងារ​​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​ក្រពះ​ដែរ។

៣- តើ​ជំងឺ​រលាក​ក្រពះ​មាន​រោគ​សញ្ញា​យ៉ាងណា​ដែរ ?

 

រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ក្រពះមាន​លក្ខណៈ​ស្រដៀង​ និង​ប្រហាក់ប្រហែល​​នឹង​ជំងឺ​ខ្សោយ​ ឬ​ដំបៅ​ក្រពះ​ដែរ ៖ ចុក ឆ្អល់ នៅ​ក្នុង​ពោះ ត្រង់​ផ្នែក​ខាង​លើជិត​ចុង​ដង្ហើម ទទួល​ទាន​អាហារ​ឆាប់​ឆ្អែត មាន​អាការៈ​តឹង​ឆ្អល់​ក្នុង​ពោះ​ពិបាក​ទ្រាំ។ ក្រៅពីនេះ​គេ​សង្កេត​មាន​រោគ​សញ្ញាបន្ទាប់​បន្សំ​​មួយ​ចំនួន​ផ្សេង​ទៀត ដូច​ជា​ គេង​មិន​លក់ មាន​បញ្ហា​ថប់​បារម្ភ​ច្រើន ។ល។ មាន​ការ​ថត​ឆ្លុះ​ទេ ទើប​អាច​កំណត់​បាន​យ៉ាង​ច្បាស់​លាស់ ថាតើ​អ្នក​ជំងឺ​មាន​រោគ​រលាក ឬ​ក៏ដំបៅ​ក្រពះ។

 

បន្ទាប់​ពី​បាន​សួរ​នាំ​ប្រវត្តិ​អ្នក​ជំងឺ និង​តាម​រយៈ​រោគ​សញ្ញា​ស្តែង​ឡើង គ្រូពេទ្យ​អាច​តម្រូវ​ឱ្យអ្ន​កជំងឺ​ទៅ​ថត​ឆ្លុះ​ក្រពះ Endoscopie ដើម្បី​ដឹង​ថា​តើ​មាន​បញ្ហា​អ្វី​កើត​នៅ​ឡើងនៅ​សាច់​ភ្នាស​ក្រពះ។​ បើ​ចាំ​បាច់ គេ​អាច​កាត់​ច្រិប​សាច់​ក្រពះ​យក​វិភាគ​បន្ថែម​ទៀត ដើម្បី​បាន​យល់​ដឹង​កាន់​តែ​ច្បាស់។

 

៤- រលាក​​ក្រពះ​និង​ស្ត្រេស

 

ស្ត្រេស​ជា​បញ្ហា​មួយ​ដែល​អាច​នាំ​មាន​ជំងឺ​ក្រពះ និង​ដែល​ពិបាក​ធ្វើការ​ព្យាបាល​ណាស់។ នៅក្នុង​ខួរ​ក្បាល​មនុស្ស​មាន​ប្រព័ន្ធ​ពីរ មួយ​បញ្ជា​​ដោយ​ស្វ័យប្រវត្តិ និង​ប្រព័ន្ធ​មួយទៀត​​ត្រូវការ​ការ​បញ្ជា​ពី​ខួរក្បាល ដូច​ជា​បញ្ជា​ដៃ​កាន់​ប៊ិច សរសេរ ជា​ដើម។ ប្រព័ន្ធ​ស្វ័យប្រវត្តិ​ ដែល​​មាន​ដូច​ជា​ ចលនា​បេះដូង ការ​ដក​ដង្ហើម​ ចលនា​របស់​ក្រពះពោះវៀន ត្រូវ​ចាប់​ដំណើរ​ការ​ដោយ​ខ្លួន​ឯង ដោយ​មិន​បាច់​បញ្ជា​ទេ។ ឧទាហរណ៍ ពេល​ទទួល​អាហារ​ចូល​ទៅ ក្រពះ​ត្រូវ​កិន​ជា​ស្វ័យ​ប្រវត្តិ​ ប៉ុន្តែ​ពេលយើង​មាន​ស្ត្រេស​ច្រើន នៅប្រើ​ខួរក្បាល​ហួស​កំណត់​រហូត​មិន​អាច​ផ្ចង់​អារម្មណ៍​បាន​ ទើប​អាច​នាំ​ឱ្យ​ប្រព័ន្ធ​បញ្ជា​ស្វ័យប្រវត្តិ​ធ្វើការ​ខុស​ប្រក្រតី ដែល​នាំ​ឱ្យ​ស្តែង​ចេញ​ជា​រោគ​សញ្ញា។ រោគ​សញ្ញា​ភាគ​ច្រើន ចេញ​នៅ​លើ​ក្រពះ​ ពោះវៀន ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សង្កេត​ឃើញ​អ្នក​ជំងឺ​ មាន​អារម្មណ៍​ ចុក ឆ្អល់​ ចេញ​ទឹក​មាត់ ឆាប់​ហេវ ជួន​កាល​អម​ដោយ​អាការៈ​ក្អួត ចង្អោរ។

 

៥- វិធី​​​ការពារ ជំងឺ​រលាក​ក្រពះ​

 

សូម​ទទួល​ទាន​អាហារ​ឱ្យ​ទៀង​ទាត់​ពេលវេលា

ទទួល​ទាន​អាហារ​សុខភាព

កុំ​បរិភោគ​សុរា បារី

សូម​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ប្រើ​ប្រាស់​ថ្នាំ​ ពពួក​ថ្នាំ​បំបាត់​ការ​ឈឺចាប់​

សូម​រក្សា​អនាម័យ លាង​ចំណី​អាហារ​បន្លែ​ផ្លែឈើ ដើម្បី​បញ្ចៀស​ការ​ចម្លង​មេរោគ​អេលីកូបាក់ទេពីឡូរី

គេ​មិន​អាច​បង្ការ​ជំងឺ​រលាក​ក្រពះ​ដែល​បង្ក​ឡើង​ដោយ​ការ​ច្រាល​ឡើង​ទឹក​អាស៊ីត និង​ជំងឺ​ក្រពះ​ដែល​បង្ក​​ឡើងដោយ​​ជំងឺ​រ៉ាំរៃ​មួយ​ចំនួន​ផ្សេង​ទៀត​ឡើយ

 

៦- ជំងឺ​រលាក​ក្រពះ​អាច​រាលដាល​ទៅ​ជាដំបៅ និង​មហារីកដែរឬទេ ?

 

គួរ​តែ​ធ្វើការព្យាបាល​ជំងឺ​រលាក​ឱ្យ​បាន​ល្អ​ តាំង​ពី​ដំណាក់កាល​ដំបូង ជាពិសេស​ជំងឺ​រលាក​ក្រពះ​ដែល​បណ្តាល​មក​ពី​មេរោគ អេលីកូបាក់ទេ ពីឡូរី។ ការ​បណ្តែត​បណ្តោយយូរទៅៗ ​ អាច​នឹង​ធ្វើ​ឱ្យ​មេរោគ​វិវឌ្ឍន៍​ ទៅ​បំផ្លាញ​ស្រទាប់​កោសិកា​ខាង​លើ​របស់​ក្រពះ ដែល​ជា​កត្តា​នាំ​ឱ្យ​ធ្លាក់​ខ្លួន​ទៅ​ជា​មាន​ដំបៅ​ក្រពះ និង​មហារីក​ក្រពះ​ ក្នុង​រយៈ​ពេល​យូរ៕

 

  • រដ្ឋមន្ត្រី​បារាំង​ម្នាក់​លាលែង​ពីតំណែង ដោយមានរឿង​អាស្រូវ​ចាយ​វាយ​ហ៊ឺហា

    រដ្ឋមន្ត្រី​បារាំង​ម្នាក់​លាលែង​ពីតំណែង ដោយមានរឿង​អាស្រូវ​ចាយ​វាយ​ហ៊ឺហា

    ​មួយ​សប្តាហ៍​ក្រោយ​ការ​ផ្ទុះ​​រឿង​អាស្រូវ​ ចំណាយ​លុយ​រដ្ឋ​ខ្ជះខ្ជាយ​ជា​ប្រយោជន៍​បុគ្គល ឡើង​ហាង ញ៉ាំ​ម្ហូបឆ្ងាញ់ ផឹក​ស្រា​ថ្លៃ ... កាល​នៅ​ជា​ប្រធាន​រដ្ឋ​សភា​ លោក ហ្វ្រង់ស័រ …

  •  គ្រុនឈាម ជាជំងឺ គ្មានថ្នាំព្យាបាល និងថ្នាំបង្ការ

    គ្រុនឈាម ជាជំងឺ គ្មានថ្នាំព្យាបាល និងថ្នាំបង្ការ

    ​ ​គ្រុនឈាម ​ដែល​ជា​ជំងឺ​បង្ក​ឡើង​ដោយ​វីរ៉ុស ចម្លង​តាមរយៈ​មូសខ្លា​ខាំ បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង នៅ​ស្ទើរ​ទូទាំង​ពិភពលោក នារយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ចំនួនមនុស្ស​កើត​​អ្នក​ជំងឺ​គ្រុន​ឈាម​ …

  • តើគួរ ទទួល​ទាន​ផ្លែឈើ ឬ ទឹក​ផ្លែឈើ ?

    តើគួរ ទទួល​ទាន​ផ្លែឈើ ឬ ទឹក​ផ្លែឈើ ?

    សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ និង​វីតាមីន​ ព្រមទាំង​ជាតិ​ស្ករធម្មជាតិ​ ផ្លែឈើ​គឺ​ជា​អាហារ​ដ៏​មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព និង​ផ្នែក​អាហារូបត្ថម្ភ។ ប៉ុន្តែយើង​អាច​ទាញ​យក​​គុណប្រយោជន៍ពី​ផ្លែឈើ​បាន​យ៉ាង​ពេញលេញ​ …

  • នោមទាស់ ជាជំងឺអ្វី ?

    នោមទាស់ ជាជំងឺអ្វី ?

    បត់​ជើង​តូច​ញយ បត់​ជើង​តូច​ហើយ​តែ​មាន​អារម្មណ៍​ថា​មិន​អស់ បត់​ជើង​តូច​មាន​ការ​ឈឺ​ចាប់ … ហេតុ​អ្វី​បាន​ជា​ដូច្នេះ ? នេះ​ជា​អាកាៈ​ជំងឺ​មួយ​ចំនួន​ដែល​យើង​មាន​ទម្លាប់​ហៅ​ថា …

  • ​បត់​ជើង​តូច​ញឹកញាប់​ ជា​សញ្ញា​គួរ​ឱ្យ​ព្រួយ​បារម្ភ​ទេ ?

    ​បត់​ជើង​តូច​ញឹកញាប់​ ជា​សញ្ញា​គួរ​ឱ្យ​ព្រួយ​បារម្ភ​ទេ ?

    ជំងឺ​តំរង​នោម​ ជា​សរីរាង្គ​ដ៏​សំខាន់​មួយ ដែល​មាន​តួនាទី​ចាំបាច់​ជា​ច្រើន ​មានជា​អាទិ៍​ការ​​ចម្រោះ​ជាតិ​ពុល​ តាម​រយៈ​ការ​បត់​ជើង​តូច។ ប៉ុន្តែ អ្នក​ខ្លះ​បត់​ជើង​តូច​ញយខ្លាំង …

  • ពន្លឺភ្លើង LED អាច​ធ្វើ​ឱ្យ​ឆាប់​ខូច​ភ្នែក និង​គេង​មិន​លក់ !

    ពន្លឺភ្លើង LED អាច​ធ្វើ​ឱ្យ​ឆាប់​ខូច​ភ្នែក និង​គេង​មិន​លក់ !

    នៅ​ក្នុង​បរិបទ​នៃ​ការ​សន្សំ​សំចៃ​ថាមពល និង​ភាព​ជឿន​លឿន​ខ្លាំង អំពូល​ភ្លើង​បែប​បូរាណ មាន​ខ្សែ​រ៉េស៊ីស្តង់ អំពូល​អាឡូហ្សែន បាន​រលប់​បាត់​ពី​ទីផ្សារ​ទំនើប​ជា​បណ្តើរៗ និងលែង​មានដាក់​លក់​សោះ​លើ​ទីផ្សារ​អឺរ៉ុប​ …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ