នៅក្នុងនាទីខ្ញុំនិយាយពីរភាសានៅថ្ងៃនេះ លោក ឆាយ ហុកផេងសូមលើកឡើងអំពី"ការនឹកចងចាំ"ពាក្យបារាំងហៅថា" Mémoire" ។
ការនឹកចងចាំពាក្យបារាំងហៅថា Mémoire ប្រៀបដូចដំណក់ភ្លៀងខុសរដូវស្រក់លើខ្សាច់អស់ពេលមួយរយៈខ្លី ក៏រាំងបាត់ទៅវិញ។ ស្នាមដំណក់ទឹកដិតនៅលើខ្សាច់ក៏ពិតមែន ប៉ុន្តែទឹកសូម្បីមួយដំណក់ក៏គ្មានសល់លើផ្ទៃខ្សាច់ដែរ។ យ៉ាងណាមិញ មនុស្សដែលមានខួរពិចារណា ក៏ចងចាំព្រឹត្តការណ៍នានាកប់ក្នុងជម្រៅនៃអនុស្សាវរីយ៍រៀងៗខ្លួនប្រៀបដូចខ្សាច់បៀមទឹកទុកដូច្នោះដែរ។
Certains politiciens selon qu’ils soient de gauche ou de droite, faces aux tragédies de l’humanité, prônent le droit à l’oubli ou le devoir infini de mémoire. D’aucuns militeraient pour l’imprescriptibilité du crime de PINOCHET, crime contre l’humanité, tandis que d’autres ôtent de leur mémoire des déboires sanguinaires des terroristes.
ឯខ្មែរយើងវិញ នៅតែទន្ទិញថានាអាណានិគមវៀតណាម មានព្រឹត្តិការណ៍ “កំពប់តែអុង”។ នេះជាការពិតមួយប្រាកដដែលមិនអាចបំភ្លេចបាន។ ការចងចាំគឺការចងចាំ។ ការពិតត្រូវតែចងចាំ ដើម្បីជាមេរៀន សម្រាប់វែកញែកនិងពិចារណា។ រីឯព្រឹត្តការណ៍ខ្លះៗដទៃទៀតដែលកើតមានជាបន្តបន្ទាប់ក្នុងរយៈពេលខ្លីតែ៤/៥ឆ្នាំប៉ុណ្ណោះ មានរបបសាធារណរដ្ឋខ្មែរនិងរបបប៉ុលពតជាអាទិ៍នោះ ការចងចាំការពិត មានខ្មែរសម្លាប់ពូជសាសន៍ខ្លួនឯងផ្ទាល់នេះជាការប្រឈមមុខនឹងពាក្យបង្កាច់បង្ខូចឬវិនិច្ឆ័យមិនត្រឹមត្រូវតាមកាលៈទេសៈនៃព្រឹត្តិការណ៍បរិហារលើប្រវត្តិសាស្ត្រទាំងស្រុង។
L’art de noyer le poisson consistant à obscurcir volontairement une affaire de manière à embrouiller l’interlocuteur, cet art manié habilement par les négationnistes du génocide khmer rouge aboutit à mettre toutes les victimes dans le même panier, celles des Khmers rouges et des bombardements américains.
ការចងចាំមានប្រភពសំខាន់ៗពីរ គឺចងចាំតាមភ្នែកដែលមើលឃើញជាក់ស្តែងនិងតាមត្រចៀកដែលស្តាប់់ឮ ឬ បើសារុបសេចក្តីទៅ ទាំងអស់នេះវានឹងដក់ក្នុងខួរក្បាល។ បើស្តីអំពីមនោគមវិជ្ជាផ្នែកនយោបាយវិញ គឺមានការអប់រំតាមបែប”លាងខួរក្បាល”ជុំរុះកំអែលចាស់យកទ្រឹស្តីថ្មីវិញ ប្រៀបដូចជនស៊ីវីលមកហាត់ហ្វឹក វិន័យទាហានតម្រង់ជួរគ្នាដើរទាំងខ្សែៗ ងាកឆ្វេងបត់ស្តាំ សំរាកប្រុងតាមសំឡេងកញ្ចែរបស់មេក្រុម។
Le matraquage intellectuel fait appel à la mémoire, certes, mais la superficialité de son enracinement par manque d’adhésion du sujet crée une mémoire artificielle. Seule une approbation réfléchie est de nature à faire prospérer un slogan tel que « plus jamais çà » dont la force incantatoire s’apparenterait à la prière « pitié » plus jamais çà !
នៅក្នុងចម្រៀង”សេលាចាំប្តី »ស្តាប់យូរៗទៅហាក់ដូចជានាងត្រូវស្នេហ៍បុរសជាប្តីគ្មានអ្វីទប់ទប់ក្តីស្រឡាញ់បាន។ ទោះបីនៅក្រោមផ្គររន្ទះភ្លៀងខ្យល់ ក៏វិញ្ញាណនៅតែវិលវល់ចាំប្តីមិនដាច់មិនភ្លេចមួយវិនាទីឡើយ។ ការចងចាំរបៀបនេះ វាកប់ជ្រៅក្នុងក្រអៅបេះដូងតែម្តងដែលធ្វើឲ្យខ្មែរយើងប្រើពាក្យថា"ពុះទ្រូងរូងយកថ្លើម”បង្ហាញការពិតនៃទឹកចិត្ត តស៊ូស្មោះស្ម័គ្រ។ ការចងចាំលើសោកនាដកម្មប្រល័យពូជសាសន៍ ក៏ត្រូវស្ថិតនៅលើជំហរនៃទឹកចិត្តនិងលើជម្រៅនៃផ្នត់គំនិតប្រឆាំងនិងដាក់ទោសលើឧក្រឹដ្ឋកម្មបែបនេះឲ្យដូចសេលាចាំប្តីអីចឹងដែរ។
L’histoire de la femme qui attend son mari emmené par Angkar ci-dessus décrite est l’expression d’une forme de mémoire qui voit le plein (garder l’espoir) dans le vide (disparition du mari) selon la théorie mathématique des ensembles. Or, un jour viendrait où l’on incinèrerait les ossements des fosses communes de Choeurn Ek. Ainsi, avant l’incinération, dans la fosse il y a « zéro » ossements car ils ont été exhumés. Toutefois, après l’incinération, en surface du sol comme dans la fosse il y a dès lors « double zéro » ossements. Bien que zéro équivaille à zéro, le champ visuel qui englobe les deux espaces vides représente néanmoins le chiffre « un » désignant le « killing field », champs de la mort à Choeurn Ek. Souvenons nous de cela. Ce sera le début du devoir de mémoire.
ការចងចាំផ្ទុកផ្តាក់មេរៀននៃជីវិតខ្មែរយើង មានលើកចងតែងចែងជាកំណាព្យហៅថាច្បាប់ប្រុស ច្បាប់ស្រីច្បាប់កូនចៅ ច្បាប់បណ្តាំបិតា ច្បាប់ពាក្យចាស់ ច្បាប់អរិយសត្ថា ច្បាប់ហៃមហាជន ច្បាប់វិធូបណ្ឌិត ច្បាប់ព្រហ្មគីតិ។ល។ ច្បាប់ចុងក្រោយនេះ នៅក្នុងវគ្គទី៨ និងទី៩ មានសំដែងថា៖
“ស្លៀកស្បង់មិនកោរសក់ ឆ្លុះកញ្ចក់ធ្មិចនេត្រា
យល់សេះថាជាលា យល់គជាថាកណ្តុរ
នេះពាក្យលោកពីព្រេង អ្នកណាឆ្វេងប្រាជ្ញាយល់
ឃើញថ្លុកកុំថាថ្នល់ ក្រែងកំហល់កំហុសមាន។
Faculté collective de se souvenir, définition donnée par « Le Petit Robert » du mot mémoire. A n’en pas douter, chers auditeurs, la mémoire ne dépend pas de l’intelligence. Voltaire disait : « Ce qui touche le cœur se grave dans la mémoire ».
ដូចខ្ញុំបានអធិប្បាយរួចមកហើយ ដោយលើកយកពាក្យចាស់មួយ ថាពុះទ្រូងរូងយកថ្លើម គឺជាការបញ្ជាក់ថា ការចងចាំ វាអាស្រ័យលើទឹកចិត្តរបស់មនុស្ស។ ច្បាប់បណ្តាំបិតាមួយវគ្គនវ ក៏មានអត្ថន័យដូចគ្នាដែរ ៖
"កូនអើយស្ងួនតែមួយ ទុកជាត្រួយត្រូលគំនិត
កូនអើយមាសតាំងចិត្ត តាំងចរិតគិតកុំឆ្ងល់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ