អានតួអត្ថបទ
បទសម្ភាស

លោក ​សរ វណ្ណា​រ៉ា៖ ​​«​ការ​សាងសង់​សំណង់​ខុសច្បាប់​នៅ​តំបន់​អង្គរ​ជា​កំហុស​ទាំងអស់គ្នា​ របស់​អ្នក​ពាក់ព័ន្ធ​»

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ទី​៩​ខែ​សីហា​នេះ ​គឺ​ជា​ថ្ងៃ​ឱសានវាទ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​និង​សាលា​ខេត្ត​សៀមរាប​ កំណត់​ឲ្យ​ប្រជាជន​ដែល​បាន​ចូល​ទៅ​សាងសង់​សំណង់​ខុស​ច្បាប់​នៅ​តំបន់​អង្គរ​កន្លង​មក​ត្រូវ​ស្ម័គ្រចិត្ត​រុះរើ​ដោយ​ខ្លួន​ឯង​។​ បើ​មិន​ព្រម​រុះរើ​ទេ ​អាជ្ញាធរ​នឹង​ធ្វើ​ការ​រុះរើ​ដោយ​មិន​យោគយល់​នៅ​ថ្ងៃ​ទី​១០​សីហា​ស្អែក​។ ​ដោយ​មិនមាន​ការ​បញ្ជាក់​អ្វី​ពី​សមត្ថកិច្ច​នៅ​ថ្ងៃ​នេះ ​លោក ​សរ ​វណ្ណា​រ៉ា ​មន្ត្រី​សម្របសម្រួល​អង្គការ​ការពា​រ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​សៀមរាប ​បាន​លើក​ឡើងថា​ប្រជាជន​បាន​បង្ហាញ​ជំហរ​រួច​ហើយ​ថា​ពួក​គាត់​មិន​រុះរើ​ទេ ​ដោយសារ​ប្រជាជន​ទាំងនោះ​មាន​ការ​ខាត​បង់​បន្ទាប់​ពី​ខ្ចី​បុល​គេ​មក​ទិញ​សម្ភារៈ​សំណង់ ​ដើម្បី​សាងសង់ ​ដោយ​មិន​មាន​ការហាម​ឃាត់​ពី​ដំបូង​។

លោក សរ វណ្ណារ៉ា មន្ត្រីសម្របសម្រួលអង្គការលីកាដូខេត្តសៀមរាប
លោក សរ វណ្ណារ៉ា មន្ត្រីសម្របសម្រួលអង្គការលីកាដូខេត្តសៀមរាប rfi
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ