អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្កែឆ្កួត ដោយ​ចាក់​ឆ្នាំ​បង្ការ​លើ​សត្វឆ្កែ និងលើ​​មនុស្ស​ក្រោយគ្រោះ​សត្វ​ខាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឆ្កែដែល​មក​​ខាំ​មនុស្ស​ មិន​ប្រាកដ​ថា​ឆ្កែ​នោះ​ឆ្កួត ហើយ​ក៏​មិន​ប្រាកដ​ថា​វា​អាច​ចម្លង​ជំងឺឆ្កែ​ឆ្កួត​មក​មនុស្ស​ដែរ។ ប៉ុន្តែ​ដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់ បង្ក​ឡើង​ដោយ​ការ​ខាំ​រប់​សត្វ​ សូមកុំ​បន្ទោស​ឆ្កែ តែ​ត្រូវ​​រួស​រាន់​លាង​របួស និង​ទៅ​រក​ថ្នាំ​បង្ការ​។ នៅ​ថ្ងៃ​ទី​២៨​កញ្ញា​នេះ ជា​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្កែឆ្កួត។ តើ​ជំងឺ​ឆ្កែឆ្កួត ជា​ជំងឺ​អ្វី និង​មាន​ហានិភ័យ​កំរិត​ណា​សម្រាប់​ប្រជាពលរដ្ឋ​​ខ្មែរ ? សូម​ស្តាប់​បទ​សម្ភាសន៍​របស់​អៀង សុខម៉ិញ ជាមួយ​វេជ្ជបណ្ឌិត លី សុវត្ថិ អនុប្រធាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​ក្រុង​ភ្នំពេញ។

Affiche journee mondiale contre la rage
Affiche journee mondiale contre la rage © Paster
ផ្សាយពាណិជ្ជកម្ម

ជំងឺ​ឆ្កែឆ្កួត ជា​ជំងឺ​កាច​សាហាវបំផុត​ក្នុង​ចំណោម​ជំងឺ​ដែល​គេ​ស្គាល់ និង​គ្មាន​ថ្នាំ​ព្យាបាល​ទេ។ បើ​គ្មាន​ការ​សង្គ្រោះ​ទាន់ពេល​វេលា​ទេ ជំងឺ​នេះនឹង​នាំ​ទៅរក​មរណភាព​១០០%។ ប៉ុន្តែ​គេអាច​បង្ការ​វាយ​បាន​១០០%​ មិន​ឱ្យ​មេរោគ​ឆ្លង​មក​មនុស្ស​បាន​ដោយ​ការ​ចាក់​ថ្នាំ​បង្ការ​ បន្ទាប់​ពី​មាន​របួស​បង្ក​ឡើង​ដោយ​សត្វ​ខាំ។

វីរ៉ុស​ជំងឺ​ឆ្កែឆ្កួត​ អាច​មាន​បង្ក​រោគ​លើ​សត្វ​ស្រុក និង​សត្វ​ព្រៃ​​ ចម្លង​មក​មនុស្ស​តាមរយៈ​ទឹក​មាត់ និង​ បណ្តាល​ឱ្យ​​មាន​រោគ​សញ្ញា​ប្រព័ន្ធ​ប្រសាទ​ស្រួចស្រាល់ !

​តាម​ការ​ប៉ាន់ស្មាន​ អ្នក​រងគ្រោះ​ដោយ​ជំងឺ​ឆ្កែឆ្កួត មាន​ប្រមាណ​៨០០​នាក់​ ក្នុង​មួយ​ឆ្នាំៗ នៅ​កម្ពុជា។ ជា​ទូទៅ និង​ភាគ​ច្រើន ជំងឺ​ឆ្កែឆ្កួត​ នៅ​កម្ពុជា​ត្រូវ​បាន​ចម្លង​ ដោយ​សត្វ​ឆ្កែ​ខាំ។ សត្វ​ឆ្កែ​ ដែល​មាន​ចំនួន​សរុប​​ប្រមាណ​៤​លាន​ក្បាល​ ក្នុង​នោះ​ស្ទើរ​តែ​ទាំង​អស់​មិន​បាន​ទទួល​ការ​ចាក់​ថ្នាំ​បង្ការ​​ជំងឺ​ឆ្កែឆ្កួត​ទេ (​ឆ្កែ​មាន​ម្ចាស់ និង​ឆ្កែ​អនាថា)។

តើ​ត្រូវ​ធ្វើ​ដូចម្តេច​ពេល​រង​របួស​ដោយ​សត្វ​ខាំ

  • ត្រូវ​លាង​របួស​ដោយ​ចាក់​ទឹក​បង្ហូរ​លាង​រយៈ​ពេល​១០​នាទី បន្ទាប់​មក​ដោយ​ទឹក​សាប៊ូ និង​ដោយ​ថ្នាំ​សម្លាប់​មេរោគ (អាល់កុល ឬ​មេតាឌីន) បើ​មាន។
  • ត្រូវ​រួសរាន់​ទៅ​រក​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត ឧទាហរណ៍​នៅ​វិទ្យាសាស្ត្រ​ប៉ាស្ទ័រ
  • ការ​ចាក់​ថ្នាំ​បង្ការ​ត្រូវ​ចាក់​ចំនួន​បួន​លើក ៖ លើក​ដំបូង លើក​ទីពី​នៅ​​​បី​ថ្ងៃ​ក្រោយ លើក​ទី​បី នៅ​៧​ថ្ងៃ​ក្រោយ និង​លើក​ទី​បួន ជា​លើក​ចុងក្រោយ នៅ​២៨​ថ្ងៃ​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ