បទសម្ភាស
លោក វ៉ាត់ ចំរើន៖«ទូរទស្សន៍កីឡាមានគោលដៅ២គឺជួយដល់ជំនាញបច្ចេកទេស និងរកកំរៃតាមរយៈនៃការប្រកួត»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:១៣
គណៈកម្មការជាតិអូឡាំពិកកម្ពុជា គ្រោងនឹងបង្កើតទូរទស្សន៍កីឡាជាលើកដំបូង ដើម្បីត្រៀមធ្វើការផ្សព្វផ្សាយពីសកម្មភាពកីឡាកម្ពុជានិងផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ អគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ការបង្កើតទូរទស្សន៍កីឡានេះឡើង មានសារៈសំខាន់ណាស់ ក្នុងការជួយបង្កើនសមត្ថភាពកីឡាករ កីឡាការិនីខ្មែរផង និងជួយឲ្យកម្ពុជាមានវិស័យសោធទស្សន៍ផ្នែកកីឡាផង ក្នុងនាមជាសមាជិកកីឡាអូឡាំពិកអន្តរជាតិ។