មនុស្សឬសត្វកាត់យល់ថាដូចម្តេច ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៥៥
នៅក្នុងនាទីខ្ញុំនិយាយពីរភាសានៅថ្ងៃនេះ លោក ឆាយ ហុកផេងសូមលើកឡើងអំពី ប្រធានបទទាក់ទង "មនុស្សឬសត្វកាត់យល់ថាដូចម្តេច ?"
ប្រិយមិត្តអ្នកស្តាប់ជាទីមេត្រី នៅក្នុងរឿងជាតក ទាំងឡាយ គេយកតួអង្គនៃសត្វតិរច្ឆានមកលាយឡំនឹងតួអង្គមនុស្ស ធ្វើឲ្យវាចេះនិយាយឆ្លើយឆ្លងជាមួយមនុស្ស។
ពិសេសទៅទៀត គឺគេចាត់ទុកតួអង្គនៃសត្វខ្លះ មានសត្វដំរី សត្វក្ងោក សត្វចាបជាបកប្បាសជាអាទិ៍ ថាជាតួអង្គព្រះពោធិសត្វ មានប្រាជ្ញាឈ្លាសវៃក្រៃលែង ជាងមនុស្សយើងទៅទៀត។ ការប្រៀបធៀបមនុស្សនឹងសត្វ អាចធ្វើអោយអ្នកខ្លះវង្វេងទិស ដេកឆ្ងល់អង្គុយគឹត ក៏នៅតែពិចារណាមិនយល់ការពិតថាជាយ៉ាងណា។ រីឯអ្នកខ្លះទៀត ក៏ក្រោកក្រេះបោះសៀវភៅចោល ពីព្រោះគេមិនចង់”អោយន័យ”ដល់ស្រមោលនៃការស្រមៃ កាឡៃសត្វជើងបួនឬជើងពីរដុះស្លាបអោយក្លាយជាព្រះពោធិសត្វ។
Disons-le tout de suite qu’avec l’aide des symboles, des paraboles et des métaphores, l’on parvient à expliquer la théorie de la renaissance dans le bouddhisme comme chez les philosophes grecs tels que Pythagore, Empédocle, Socrate et Platon.
២-ក្នុងរឿងក្ងោកមាសពោធិសត្វ ដែលព្រានចាប់បានយកមកថ្វាយព្រះមហាក្សត្រ ដែលទ្រង់យល់ឃើញថា បើបានសោយសាច់សត្វនេះទៅ ព្រះអង្គនឹងក្លាយជាបុគ្គលអមតៈ គេឃើញថាក្ងោកបានឆ្លើយតបទៅព្រះរាជាវិញថា « បើបានសាច់ទូលបង្គំទៅសោយ ទើបមិនចាស់និងមិនស្លាប់ រីឯទូលបង្គំដែលមានសាច់នេះ រុំជុំវិញខ្លួនក៏បំរុងនឹងស្លាប់តាមព្រះរាជអាជ្ញា តើគួជឿដែរឬទេថាសាច់ទូលបង្គំធ្វើអោយអមតៈ» ?
Dans la mythologie grecque, Platon écrit comme suit l’âme d’un héros grec se préparant à la réincarnation : « l’âme qui obtint le vingtième lot se décide pour la vie d’un lion et c’était Ajax, fils de Télamon qui ne voulait plus être homme, se souvenant de l’injustice qui lui avait été faite dans le jugement des armes. Le suivant fut Agamemnon qui prit la forme d’un aigle, haïssant comme Ajax la nature humaine à cause des souffrances endurées.
៣-បែរមករឿងខ្មែរយើងវិញ បន្ទាប់ពីបានទ្រង់ជ្រាបថា ក្ងោកជាតួអង្គព្រះពោធិសត្វ ព្រះរាជាក៏បានបូជារាជសម្បត្តិទាំងអស់ជាធម្មទាន ប៉ុន្តែក្ងោកក៏បដិសេធរាជសម្បត្តិថ្វាយព្រះរាជាវិញដោយទូន្មានព្រះអង្គថា ធ្វើទានកុំធ្វើឲ្យអស់សម្បត្តិពីនគរបែបនេះ គឺជាការប្រមាថមួយហើយ។ ប៉ុន្តែគេត្រូវយល់ន័យបង្កប់ក្នុងរឿងនេះ ថា បើយកតួអង្គមនុស្សដូចគ្នា មនុស្សអាចយកទ្រព្យសម្បត្តិព្រះរាជាទៅសាងសង់វិហារ ចេតិយ ដូចកាលព្រះបាទធម្មសោក បានសាងសង់ព្រះចេតិយចំនួន៨ម៉ឺនបួនពាន់កាលព្រះពុទ្ធសករាជបាន២១៨ឆ្នាំហ្នុះអីចឹង។ សត្វក្ងោកយកទ្រព្យសម្បត្តិនេះ ទៅប្រើប្រាស់ម្តេចបាន បើភូមិឋានក្ងោកគឺព្រៃហេមពាន្តគ្មានចានឆ្នាំងអសនៈអលង្ការឯណាទេ។
Il en est de même pour Orphée fondateur des Mystères Orphiques, instructeur divin envoyé aux hommes par Apollon le dieu du chant et de la musique, qui choisit la vie d’un cygne symbolisant le chant et la musique. La métaphore de Platon indique qu’Orphée se réincarnera comme grand poète ou musicien.
៤-រឿងជាតកមួយទៀត ស្តីអំពីដំរីពោធិសត្វដែលមានប្រាជ្ញាឈ្លាសវៃ យល់ដឹងថាភិក្ខុដែលដណ្តប់ដោយស្បង់គង់តាមដងផ្លូវដំរី គឺជាព្រានដំរី ដែលគ្រាន់តែក្លែងខ្លួនជាសង្ឃតែប៉ុណ្ណោះ ក្នុងបំណងអោយដំរីទាំងឡាយចូលមកគោរពនឹងអាលមានឱកាសចាក់សម្លាប់ដោយលំពែងកាន់លាក់ទុកក្រោមស្បង់។
គេឆ្ងល់ថាហេតុម្តេចបានជាព្រះពោធិសត្វទៅចាប់ជាតិជាដំរីទៅវិញ។ ទោះបីដំរី វាមានប្រាជ្ញាយ៉ាងណាក្តី ក៏វាជាសត្វតិរច្ឆានអោនថយជាងសត្វមនុស្ស។
En interprétant les symboles ci-dessus cités, l’on trouve qu’ils sont la version poétique des attributs particuliers à chaque déité. Le lion symbolise le courage, la force ; l’éléphant, l’intelligence ; le cheval, la sagacité et la beauté des formes ; le paon, la beauté et le pouvoir de transmutation.
៥-ក្នុងរឿងព្រានដំរីនេះ បានន័យម្យ៉ាងទៀតថា ព្រានវាប្រើស្បង់ក៏ដូចជាប្រើទង់ពុទ្ធសាសនាអីចឹងដែរ។ ប្រើទង់សាសនា ដើម្បីប្រព្រឹត្តអំពើឧក្រឹដ្ឋ។តាំងន័យបានមួយបែបទៀតថា ការយកច្បាប់ជាខែលអាចសំរេចគោលបំណងដូចការប្រព្រឹត្តអំពើដែលបំពានលើច្បាប់ដែរ។
Dans le prolongement du symbolisme, l’on peut citer les significations suivantes : l’homme tigre avide de sang est un assassin. L’homme porc plein de convoitise, l’homme renard trompeur, l’homme singe voleur et imitateur, l’homme papillon éphémère etc.
៦-ជាសរុប គេសំគាល់បានថា អ្នកនិពន្ធប្រើចិត្តសាស្ត្រក្នុងការពន្យល់ហេតុនិងផលនៃអំពើ គឺកម្មដោយយកសត្វតិរច្ឆានមកបន្លាចមនុស្សដើម្បីឲ្យឆាប់យល់ដឹងថាអំពើអាក្រក់នឹងអាចឆក់ព្រលឹងជនពាលឲ្យទៅកើតជាជ្រូក ឆ្កែ ឆ្មាជាអាទិ៍។
បើគេជឿលើទ្រឹស្តីមួយថាមនុស្សនឹងកើតមកវិញជាមនុស្សដដែល គេក៏នឹងអាចយល់ន័យនេះថា កំណើតជាឆ្កែសំដៅលើជីវិតថ្មីនៃជនពាលប្រៀបបាននឹងជីវិតនៃសត្វឆ្កែ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ