អានតួអត្ថបទ
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

មនុស្សឬសត្វកាត់យល់ថាដូចម្តេច ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

​​នៅ​​​ក្នុង​​​នាទី​​ខ្ញុំ​​​​​និយាយ​​​ពីរ​​​​ភាសា​​​​នៅ​​​ថ្ងៃ​​​​នេះ​​​ លោក​​​​ ឆាយ ​ហុក​​ផេង​សូម​​​លើក​​​​ឡើង​​​​អំពី ប្រធានបទ​ទាក់ទង​ "​មនុស្ស​​ឬ​សត្វ​កាត់​យល់​ថា​ដូច​ម្តេច​ ?"

លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង
លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង RFI/Chhay Hoc Phéng
ផ្សាយពាណិជ្ជកម្ម

ប្រិយមិត្ត​អ្នក​ស្តាប់​ជា​ទីមេត្រី នៅ​ក្នុង​រឿង​ជាតក ​ទាំង​ឡាយ គេ​យក​តួ​អង្គ​នៃ​សត្វតិរច្ឆាន​មក​លាយឡំ​នឹង​តួអង្គ​មនុស្ស ធ្វើ​ឲ្យ​វា​ចេះ​និយាយ​ឆ្លើយឆ្លង​ជាមួយ​មនុស្ស​។

ពិសេសទៅទៀត គឺ​គេ​ចាត់​ទុក​តួអង្គ​នៃ​សត្វ​ខ្លះ មាន​សត្វ​ដំរី សត្វ​ក្ងោក សត្វ​ចាប​ជាប​កប្បាស​ជាអាទិ៍ ថា​ជា​តួអង្គ​ព្រះពោធិសត្វ មាន​ប្រាជ្ញា​ឈ្លាសវៃ​ក្រៃលែង​ ជាង​មនុស្ស​យើង​ទៅ​ទៀត។ ការ​ប្រៀបធៀប​មនុស្ស​នឹង​សត្វ អាច​ធ្វើ​អោយ​អ្នក​ខ្លះ​វង្វេង​ទិស ដេក​ឆ្ងល់​អង្គុយ​គឹត ក៏​នៅ​តែ​ពិចារណា​មិន​យល់​ការ​ពិត​ថា​ជាយ៉ាងណា។ រីឯ​អ្នក​ខ្លះ​ទៀត ក៏​ក្រោក​ក្រេះ​បោះសៀវភៅ​ចោល​ ពីព្រោះ​គេ​មិន​ចង់”​អោយ​​ន័យ​”​ដល់​ស្រមោល​នៃ​ការ​ស្រមៃ កាឡៃ​សត្វ​ជើង​បួន​ឬ​ជើង​ពីរ​ដុះស្លាប​អោយ​ក្លាយ​ជា​ព្រះ​ពោធិសត្វ។​

Disons-le tout de suite qu’avec l’aide des symboles, des paraboles et des métaphores, l’on parvient à expliquer la théorie de la renaissance dans le bouddhisme comme chez les philosophes grecs tels que Pythagore, Empédocle, Socrate et Platon.

២-ក្នុង​រឿង​ក្ងោក​មាស​ពោធិសត្វ ដែល​ព្រាន​ចាប់​បាន​យក​មក​ថ្វាយ​ព្រះមហាក្សត្រ ដែល​ទ្រង់​យល់​ឃើញ​ថា បើ​បាន​សោយ​សាច់​សត្វ​នេះ​ទៅ ព្រះអង្គ​នឹង​ក្លាយ​ជា​បុគ្គល​អមតៈ គេ​ឃើញ​ថា​ក្ងោក​បាន​ឆ្លើយ​តប​ទៅ​ព្រះរាជា​វិញ​ថា​ « បើ​បាន​សាច់​ទូល​បង្គំ​ទៅ​សោយ ទើប​មិន​ចាស់​និង​មិន​ស្លាប់ រី​ឯ​ទូល​បង្គំ​ដែល​មាន​សាច់​នេះ រុំ​ជុំ​វិញ​ខ្លួន​ក៏​បំរុង​នឹង​ស្លាប់​តាម​ព្រះរាជ​អាជ្ញា តើ​គួ​ជឿ​ដែរ​ឬ​ទេ​ថា​សាច់​ទូល​បង្គំ​ធ្វើ​អោយ​អមតៈ» ?

Dans la mythologie grecque, Platon écrit comme suit l’âme d’un héros grec se préparant à la réincarnation : « l’âme qui obtint le vingtième lot se décide pour la vie d’un lion et c’était Ajax, fils de Télamon qui ne voulait plus être homme, se souvenant de l’injustice qui lui avait été faite dans le jugement des armes. Le suivant fut Agamemnon qui prit la forme d’un aigle, haïssant comme Ajax la nature humaine à cause des souffrances endurées.

៣-បែរ​មក​រឿង​ខ្មែរ​យើង​វិញ បន្ទាប់ពី​បាន​ទ្រង់​ជ្រាប​ថា ក្ងោក​ជា​តួ​អង្គ​ព្រះពោធិសត្វ ព្រះរាជា​ក៏​បាន​បូជា​រាជ​សម្បត្តិ​ទាំង​អស់​ជា​ធម្មទាន ប៉ុន្តែ​ក្ងោក​ក៏​បដិសេធ​រាជសម្បត្តិ​ថ្វាយ​ព្រះរាជា​វិញ​ដោយ​ទូន្មាន​ព្រះអង្គ​ថា ធ្វើ​ទាន​កុំ​ធ្វើ​ឲ្យ​អស់​សម្បត្តិ​ពី​នគរ​បែប​នេះ គឺ​ជា​ការ​ប្រមាថ​មួយ​ហើយ។​ ប៉ុន្តែ​គេ​ត្រូវ​យល់​ន័យ​បង្កប់​ក្នុង​រឿង​នេះ ថា​ បើ​យក​តួ​អង្គ​មនុស្ស​ដូច​គ្នា​ មនុស្ស​អាច​យក​ទ្រព្យ​សម្បត្តិ​ព្រះរាជា​ទៅ​សាង​សង់​វិហារ ចេតិយ ដូច​កាល​ព្រះ​បាទ​ធម្មសោក​ បាន​សាងសង់​ព្រះចេតិយ​ចំនួន​៨​ម៉ឺន​បួន​ពាន់​កាល​ព្រះពុទ្ធសករាជ​បាន​២១៨​ឆ្នាំ​ហ្នុះ​អីចឹង។ សត្វ​ក្ងោក​យក​ទ្រព្យសម្បត្តិ​នេះ ទៅ​ប្រើ​ប្រាស់​ម្តេច​បាន បើ​ភូមិ​ឋាន​ក្ងោក​គឺ​ព្រៃហេមពាន្ត​គ្មាន​ចាន​ឆ្នាំង​អសនៈ​អលង្ការ​ឯ​ណា​ទេ។​

Il en est de même pour Orphée fondateur des Mystères Orphiques, instructeur divin envoyé aux hommes par Apollon le dieu du chant et de la musique, qui choisit la vie d’un cygne symbolisant le chant et la musique. La métaphore de Platon indique qu’Orphée se réincarnera comme grand poète ou musicien.

៤-រឿង​ជាតក​មួយ​ទៀត ស្តី​អំពី​ដំរី​ពោធិសត្វ​ដែល​មាន​ប្រាជ្ញា​ឈ្លាសវៃ យល់​ដឹង​ថា​ភិក្ខុ​ដែលដណ្តប់​ដោយ​ស្បង់​គង់​តាម​ដង​ផ្លូវ​ដំរី គឺ​ជា​ព្រាន​ដំរី ដែល​គ្រាន់តែ​ក្លែង​ខ្លួន​ជា​សង្ឃ​តែ​ប៉ុណ្ណោះ ក្នុង​បំណង​អោយ​ដំរី​ទាំង​ឡាយ​ចូល​មក​គោរព​នឹង​អាល​មាន​ឱកាស​ចាក់​សម្លាប់​ដោយ​លំពែង​កាន់​លាក់​ទុក​ក្រោម​ស្បង់​។

គេ​ឆ្ងល់​ថា​ហេតុ​ម្តេច​បាន​ជា​ព្រះពោធិសត្វ​​ទៅ​ចាប់​ជាតិ​ជា​ដំរី​ទៅ​វិញ​។ ទោះបី​ដំរី វា​មាន​ប្រាជ្ញា​យ៉ាងណា​ក្តី ក៏​វា​ជា​សត្វ​តិរច្ឆាន​អោន​ថយ​ជាង​សត្វ​មនុស្ស។

En interprétant les symboles ci-dessus cités, l’on trouve qu’ils sont la version poétique des attributs particuliers à chaque déité. Le lion symbolise le courage, la force ; l’éléphant, l’intelligence ; le cheval, la sagacité et la beauté des formes ; le paon, la beauté et le pouvoir de transmutation.

៥-ក្នុង​រឿង​ព្រាន​ដំរី​នេះ បាន​ន័យ​ម្យ៉ាង​ទៀត​ថា ព្រាន​វា​ប្រើ​ស្បង់​ក៏​ដូច​ជា​ប្រើ​ទង់​ពុទ្ធសាសនា​អីចឹង​ដែរ។ ប្រើ​ទង់​សាសនា ដើម្បី​ប្រព្រឹត្ត​អំពើ​ឧក្រឹដ្ឋ។​តាំង​ន័យ​បាន​មួយ​បែប​ទៀត​ថា ការ​យក​ច្បាប់​ជា​ខែល​អាច​សំរេច​គោល​បំណង​ដូច​ការ​ប្រព្រឹត្ត​អំពើ​ដែល​បំពាន​លើ​ច្បាប់​ដែរ។​

Dans le prolongement du symbolisme, l’on peut citer les significations suivantes : l’homme tigre avide de sang est un assassin. L’homme porc plein de convoitise, l’homme renard trompeur, l’homme singe voleur et imitateur, l’homme papillon éphémère etc.

៦-ជាសរុប គេ​សំគាល់​បាន​ថា អ្នក​និពន្ធ​ប្រើ​ចិត្តសាស្ត្រ​ក្នុង​ការ​ពន្យល់​ហេតុ​និង​ផល​នៃ​អំពើ គឺ​កម្ម​ដោយ​យក​សត្វ​តិរច្ឆាន​មក​បន្លាច​មនុស្ស​ដើម្បី​ឲ្យ​ឆាប់​យល់​ដឹង​ថា​អំពើ​អាក្រក់​នឹង​អាច​ឆក់​ព្រលឹង​ជនពាល​ឲ្យ​ទៅ​កើត​ជា​ជ្រូក ឆ្កែ ឆ្មា​ជាអាទិ៍។

បើ​គេ​ជឿ​លើ​ទ្រឹស្តី​មួយ​ថា​មនុស្ស​នឹង​កើត​មក​វិញ​ជា​មនុស្ស​ដដែល គេ​ក៏​នឹង​អាច​យល់​ន័យ​នេះ​ថា កំណើត​ជា​ឆ្កែ​សំដៅ​លើ​ជីវិត​ថ្មី​នៃ​ជន​ពាល​ប្រៀប​បាន​នឹង​ជីវិត​នៃ​សត្វ​ឆ្កែ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ