អានតួអត្ថបទ
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

ដំណើរ​នៃ​​នាឡិកា​ ចារ​ថា​​ មិនទៀង " Les montres"

ចុះផ្សាយ​នៅ​ថ្ងៃ៖

​​នៅ​​​ក្នុង​​​នាទី​​ខ្ញុំ​​​​​និយាយ​​​ពីរ​​​​ភាសា​​​​នៅ​​​ថ្ងៃ​​​​នេះ​​​ លោក​​​​ ឆាយ ​ហុក​​ផេង​សូម​​​លើក​​​​ឡើង​​​​អំពី ប្រធានបទ​ទាក់ទង​នឹង "​ដំណើរ​នៃ​នាឡិកា ចារថាមិនទៀង"

លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង
លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង RFI/Chhay Hoc Phéng
ផ្សាយពាណិជ្ជកម្ម

១-ប្រិយមិត្ត​អ្នក​ស្តាប់​ជា​ទី​មេត្រី យើងរស់នៅ​សព្វថ្ងៃ​ទៅ​តាម​សង្វាក់ យប់ថ្ងៃ ថ្ងៃយប់​បន្ត​គ្នា​មិន​ឈប់ រហូត​ដល់​អវសានកាល​នៃ​ពិភពលោក។ ដើម្បី​និយាយ​ត្រូវ​គ្នា​នូវ​ពេល​វេលា​ដែលកន្លង​ទៅ ឬ​ក៏​នៅ​ពេល​វេលា​ដែលឈាន​មក​ដល់​ដូច​ជាការ​ណាត់​ជួបគ្នា គេ​ប្រើ​ឧបករ​ណ៍​មួយ​ដែល​គេ​សន្មត​ថា ជា​វត្ថុ​ចាំបាច់​នៅ​បច្ចុប្បន្ន​កាល​គឺ​នាឡិកា។ គេ​ឈប់​មើល​ស្រមោលដើម​ត្នោត ដើមដូង​ទៀតហើយ ដើម្បី​ឲ្យ​ដឹងថា​ព្រឹកព្រលឹម ថ្ងៃត្រង់​ជាក់​ឬ​ថា​ព្រលប់​បាក់រសៀល​ឈាន​ចូល​ដល់​ភាព​អន្ធការ​។ ប៉ុន្តែ​នៅស្រុកស្រែ ស្រុកចំការ​ដែលដាច់ស្រយ៉ាល​ពីទីជនបទ គេ​គ្មាន​នាឡិកា​ប្រើ​ទេ។ ប្រជាជន​នៅ​តែ​ងើយ​មើល​មេឃ​ត្បិត​ចង់​ដឹង​ថា​ម៉ោង​ប៉ុន្មាន​ហើយ។​

L’ancêtre de la montre que nous connaissons, objet comportant un cadran et des aiguilles, cet ancêtre est l’ombre. La lecture du cadran solaire n’est autre que la lecture de l’ombre du bâtonnet projetée sur les chiffres du cadran. La convention sociale veut, quant à elle que telle heure correspond à tel type d’activité. Il n’est donc pas question de travailler ou de manger à l’heure du repos, minuit, une heure, sauf pour les travailleurs de nuit qui constituent, eux, une exception à la règle.

២-គេ​ថា​ពេលវេលា​មាន​តម្លៃ​ណាស់ ប៉ុន្តែ​សូម​បញ្ជាក់​បន្ថែម​ថា ជាឧបករណ៍​ដែល​ប្រាប់​ពេល​វេលា ក៏វា​មាន​តម្លៃ​ណាស់ដែរ។ នៅ​សម័យ​ខ្មែរក្រហមប្រល័យពូជសាសន៍ បើគេ​មាននាឡិកា​មួយ​គ្រឿង គេ​អាច​យក​វា​ជាថ្នូរ​នឹង​ជីវិត​មួយ​ឲ្យ​រូចពីស្លាប់​បាន។ ក្នុង​រឿង​មេខ្មែរក្រហម​ឈ្មោះ​ឌុច កាលមុន​នឹងពួកគាត់​ឈ្នះសង្គ្រាម​ ឌុច​នេះ​បាន​យកនាឡិកា​របស់​ឈ្លើយ​សឹក​ជាតិ​បារាំង​ម្នាក់​ឈ្មោះ ប៊ីស្សូ ដែល​នៅ​ពេលក្រោយ​មក​អ្នក​ទាំង​ពីរ​ក្លាយ​ទៅជាមិត្តនឹងគ្នា ឌុច​បាន​ផ្គាប់ចិត្ត​មេក្លោង​របស់​គាត់​ដោយ​យក​នាឡិកា​របស់​ឈ្លើយ​បារាំង​​នេះ​ទៅជូន​ចៅហ្វាយ។ នៅ​ពេល​ដែល​ឈ្លើយ​ប៊ីស្សូ ត្រូវ​បាន​អង្គការ​ខ្មែរក្រហម​សំរេច​​ឲ្យ​ដោះលែង​មានសេរីភាព​ត្រឡប់មក​ទីក្រុង​ភ្នំពេញ​វិញ ប៊ីស្សូ សង្កេតឃើញ​ថា មេខ្មែរក្រហម​ម្នាក់​ពាក់​នាឡិកា​របស់​គាត់ គាត់​ក៏នឹក​ភ្នក​ចង់ទាមទារ​យក​ជា​កម្មសិទ្ធិ​វិញ ប៉ុន្តែ​ឈ្លើយ​បារាំង​រូបនេះ គឹតឃើញ​ទាន់ថា គប្បី​លះបង់​សម្បត្តិ​ដោយ​ប្រុងប្រយ័ត្ន​និង​ថែរក្សា​ជីវិតឲ្យ​នៅគង់វង់។​

La valeur intrinsèque d’une montre est l’indication de l’heure et de la minute, certes, mais les montre les plus sophistiquées indiquent en plus de l’heure, la date en lettre et en chiffre ; elles sont serties de diamants et résistantes au choc, à la rayure et à la pression des profondeurs si elles sont étanches. Ce genre de montre est fabriqué à partir des matériaux aussi prestigieux que solide comme l’or et l’acier.

៣-នាឡិកា​ដែល​មាន​ប្រវត្តិ​ល្បីល្បាញ ដូចដែល​ធ្លាប់​បាន​ប្រធានាធិបតី ឬ​អ្នកនិពន្ធ ឬ​ក៏​អ្នកលេង​ភាពយន្ត​ល្បី​ណា​មួយ ធ្លាប់ពាក់​នឹង​ដៃ នាឡិកា​នោះឯង ត្រូវ​បាន​គេ​ដេញថ្លៃ​ទិញ រាប់សែន​រាប់​លាន​ដុល្លារ​។ ថ្មីៗនេះ នាឡិកា​ម៉ាក រ៉ូឡិច ដែល​តារា​ភាពយន្ត​ ប៉ូល ញូម៉ាន់ បាន​ទទួល​ជា​រង្វាន់​ខួបកំណើត​អំពី​ប្រពន្ធ​របស់​គាត់ នាឡិកា​នោះ​ត្រូវ​បាន​គេ​ដេញ​ថ្លៃទិញ​រហូត​ដល់​១៧​លាន​៧​សែន​ដុល្លារ​អាមេរិក។

រី​ឯ​នាឡិកា​ម៉ាកដដែល ដែល​ជនសាមញ្ញ​ប្រើប្រាស់ ប៉ុន្តែ​ត្រូវ​បាន​ផ្លាស់ប្តូរ​ជាថ្មី នូវ​កញ្ចក់​ឬ​ប្រអប់តួ​របស់​វា ផ្ទុយ​អំពី​ការ​ស្មាន​​តម្លៃ​លក់ចេញ​នៃ​នាឡិកា​ធុន​នេះ ចុះ​ជាង​ពាក់​កណ្តាល​​​ថ្លៃ​​បើប្រៀបធៀប​នឹង​នាឡិកា​​ដែល​រក្សា​គ្រឿង​ដើម​នៅ​ដដែល​លក់​បាន​តម្លៃ​១​សែន​​៨​​ម៉ឺន​ដុល្លារ ប៉ុន្តែ ម៉ាក​ដដែល​នេះ ដែលត្រូវ​បាន​ប្តូរ​​ប្រអប់​ថ្មី តម្លៃ​វា​ចុះ​មក​ត្រឹម ៨​ម៉ឺន​​ដុល្លារ​ប៉ុណ្ណោះ។​ ប្រអប់ថ្មី​មិនមែន​បាន​ន័យ​ថា មាន​តម្លៃ​លើស​ដើម​នោះ​ទេ។​

A ce prix là, le Daytona de chez Rolex est incontestablement un signe extérieur de richesse ou un objet d’investissement financier à l’instar d’un bien immobilier. Dans une affaire de vol que j’ai eu à juger, les policiers ont trouvé dans la poche du prévenu une montre Patek Philippe valant en moyenne 20 000€ pièce. Ce dernier étant jeune majeur de 21 ans sans emploi prétend que cette montre lui appartient pour l’avoir acheté récemment sur le site « le bon coin ». Patek Philippe et Rolex sont deux marques de grand luxe de montre. Leur histoire respective débute à peu près de la même façon. C’est l’histoire d’une association de deux hommes.

៤-នៅ​ឆ្នាំ​១៩០៥ ហាន់វីលដរ សញ្ជាតិ អាល្លឺម៉ង់ ដែល​ជាស្ថាបនិក ដើម​ដំបូង​នៃ​នាឡិកា​ម៉ាក រ៉ូឡិច តាំង​ទីនៅ​ក្រុង​ឡុងដ្រ៍​ប្រទេស​អង់គ្លេស ប៉ុន្តែ​គាត់​យកគ្រឿង​នាឡិកា​ពី​ប្រទេស​​ស្វីស​មក​ផ្គុំ​នៅ​អង់គ្លេស។ លុះ​ដល់​ពេល​ដែល​ពន្ធដារ​ឡើង​ថ្លៃ​ក្នុង​ប្រទេស​អង់គ្លេស​ គាត់​ក៏សម្រេចចិត្ត​ទៅ​តាំង​ទី​នៅ​ឯ​ប្រទេស​ស្វីស​វិញ។ ម៉ាក​ដំបូង​មុន​នឹង​រក​ឃើញ​​ពាក្យ រ៉ូឡិច គឺ​អក្សរ​W &D ដែល​ជា​អក្សរ​តាងនាម​ឈ្មោះ​គាត់ វីលដរ​និង​ឈ្មោះ​ដេវីស​ ដែលជាស្ថាបនិក​ដើមមួយដែរ ប៉ុន្តែ​នៅ​ពេល​ក្រោយ​មក​ ដេវីស បាន​ប្តូរ​មុខ​របរ​ទុក​ឲ្យ​វីលដរ​នៅ​សោយរាជ្យ​លើ​ម៉ាក​នេះ​ម្នាក់ឯង​​មុន​នឹង​រក​ឃើញ​ឈ្មោះ​ម៉ាកថ្មី​ថា​រ៉ូឡិច​។

​រីឯ ប៉ាតេក ហ្វីលីប​វិញ ក៏​កកើត​ពីដំបូង នៅ​ទីក្រុង​ សើណែវ​តែ​ម្តង​នា​ប្រទេសស្វីស​នា​ឆ្នាំ ១៨៣៩ គឺ​កើត​ចេញ​ពី​គំនិត​បុរស​ពីរ​រូប​ មួយឈ្មោះ​ប៉ាតេក ​PATEK ជាសញ្ជាតិ​ប៉ូឡូញ​និង​មួយទៀត​ឈ្មោះ ឆាប៉េក(czapek)​ដែលជាជនជាតិ​ឆែក។​

Le sablier, quant à lui, mesure le temps dans des compétions sportives ou des jeux ​d’échec. Cependant, de nos jours l’on utilise le chronomètre pouvant mesurer les centièmes de secondes. Certaines montres sophistiquées possèdent un mini cadran ovale incrusté dans le grand cadran de l’heure. Ce mini cadrant servant à mesurer les centièmes de seconde fait office de chronomètre.

៥-ដោយឡែក ពាក្យ​មួយឃ្លា​ថា ពេលវេលា​មកដល់ហើយ ខ្មែរយើង​អើយ​នាំគ្នា​ក្រោក​ឡើង​​មិនមែន​បាន​ន័យ​ថា គេ​មើល​ប្រក្រតីទិន​ឬ​មើល​ទ្រនិច​នាឡិកា​រួចហើយ​ក៏​នាំគ្នា​​សន្មត់​​ស្មាន​ថា​ ”ដល់​ពេលហើយ​"នោះ​ទេ។ ឃ្លា​នេះ​សំដៅ​ដល់​ស្ថានការ​មួយ​ដែល​ពេញ​ពោរ​​ប្រុង​នឹង​បែកធ្លាយ​។ ឧបករណ៍​​ដែលវាស់​វែង​ពេលវេលា​ក្នុង​ករណី​នេះ គឺ​​វា​ស្ថិត​​នៅ​​ក្នុង​​ចិត្ត​​ដែល​ពោរ​ពេញ​ទៅ​ដោយ​ក្តី​ស្រឡាញ់​ឬ​ក៏ទៅ​ដោយ​មោទនភាព ឬ​ការ​ឈឺ​ចាប់​ក្តៅ​ក្រហាយ​​នឹង​​អយុត្តិធម៌​ណាមួយ​ដែលត្រូវ​តែ​ធ្លាយ​ដូច​បូស​ប្រឹងទប់​តទៅទៀត​មិនបាន។​

L’axe du mal ou du bien ayant atteint le zénith de la courbe du mécontentement ou de la joie se vide dans la violence ou la béatitude à l’instar du sablier qu’on retourne pour prendre le nouveau départ dès que le dernier grain de sable est tombé.

៦-មុន​នឹង​បញ្ចប់​ព្រឹត្តប័ត្រនេះ ការ​ពិត​មួយ​គឺ​ថា​ នាឡិកាជារបស់​ឥត​វិញ្ញាណ។​ ក៏ប៉ុន្តែ ១ វិនាទី ម្តង ១​វិនាទី​ម្តង នៃ​ទ្រនិច​នាឡិកាគឺ​ជា​សញ្ញា​សំគាល់​ថា​អ្វីៗ​ក៏​មិន​ទៀង​ទាត់ ដូច​ពេលវេលា ដែល​ផ្លាស់​ប្តូរ ព្រឹកថ្ងៃយប់ មិន​ឈប់​ឈរ។ កុំ​ទុកចិត្ត​មេឃ កុំ​ទុកចិត្ត​ផ្កាយ កុំ​ទុកចិត្ត​ឆ្នាំង​ថា​នៅ​មាន​បាយ កុំ​ទុកចិត្ត ប្រឡាយ​ថា​នៅ​មាន​ទឹក។ ពេលវេលា​ដែល​កន្លង​ទៅ អាច​ធ្វើ​ឲ្យ​មាន​សភាពការណ៍ ក្រឡាប់​ចក្រ អត់​បាយ​អត់​ទឹក​ដូច​នាកាល​សម័យ ប៉ុលពត​ជាអាទិ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ