ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT
កម្ពុជា

GMAC អំពាវ​នាវ​ឲ្យ​បន្ត​ការ​បញ្ជា​ទិញ ខណៈ​ប្រទេស​សេរី​ព្រមាន​បិទ​ទី​ផ្សារ​ពី​កម្ពុជា

media  
កម្មករកម្មការិនីកម្ពុជា RFI

សមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា ហៅកាត់​ថា (GMAC) បាន​អំពាវ​នាវ​ឲ្យ​អ្នក​បញ្ជា​ទិញ​អន្តរជាតិ​ទាំងអស់ បន្ត​គាំទ្រ​កម្ពុជា​និង​រោងចក្រ​ជាសមាជិក ដើម្បី​សម្រេច​គោល​ដៅ​សេដ្ឋកិច្ច​ដែល​ជា​សុខមាល​ភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ ការ​លើក​ឡើង​របស់​ GMAC នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​១​ធ្នូ​។ ការ​អំពាវ​នាវ​យ៉ាង​ដូច្នេះ គឺ​ធ្វើ​ឡើង​ប្រហាក់​ប្រហែល​នឹង​ការ​អំពាវ​នាវរបស់​សហជីព​ចំនួន៥ នៅសប្តាហ៍នេះ ដែល​បាន​ស្នើទៅកាន់​សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក កុំ​ឲ្យ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា ខណៈ​មាន​បញ្ហា​នយោបាយ​។​

ដោយ អ៊ឹង ប៊ុនថន

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះថ្ងៃ​ទី​១ធ្នូ សមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា​ដែល​មាន​សមាជិក​ចំនួន​៦០០ បាន​ជម្រាប​ទៅ​អង្គការ​សហប្រជាជាតិ ស្ថានទូត​បរទេស​នានា សហភាពអឺរ៉ុប សហរដ្ឋ​អាមេរិក និង​អ្នកបញ្ជាទិញ​ថា ស្ថាន​ភាព​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​មិន​គួរ​ត្រូវបាន​បក​ស្រាយ​ឲ្យ​ក្លាយ​ទៅ​ជា​សកម្មភាព​ណា​មួយ​ដែល​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​មកលើវិស័យ​កាត់​ដេរ​នេះ​ទេ។

ដោយ​អះអាងថា​កម្មករ​ជាង​៧០ម៉ឺន​នាក់ ភាគ​ច្រើន​ជាស្រ្តី​ទទួល​បាន​ផល​ប្រយោជន៍​ពី​វិស័យ​នេះ សមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា ហៅកាត់ថា (GMAC) អំពាវ​នាវ​ឲ្យ​អ្នកបញ្ជាទិញ​អន្តរជាតិ​ទាំងអស់ បន្តគាំទ្រ​កម្ពុជា​និង​រោងចក្រ​ជាសមាជិក ដើម្បី​សម្រេច​គោលដៅ​សេដ្ឋកិច្ច​ដែល​ជា​សុខមាល​ភាព​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​។

ជាមួយគ្នា​នោះ GMAC អះអាងថា កម្មករ​មាន​សេចក្តីរីករាយ​ចំពោះការ​ទទួល​បាន​អត្ថប្រ​យោជន៍​​ផ្សេងៗ​ពីរដ្ឋាភិបាល​និង​និយោជក ដូចជា ការគាំពារ​សុខភាព គម្រោង​សោធននិវត្តន៍ ថ្លៃផ្ទះជួល និង​ការ​ដំឡើង​ប្រាក់​ឈ្នួល​១៧០​ដុល្លារ​នៅឆ្នាំ​ក្រោយ។

ស្រដៀង​នឹង GMAC ដែរ។ កាលពីថ្ងៃពុធ សហជីពចំនួន៥ បានដាក់លិខិត​មួយទៅ​កាន់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដោយអំពាវនាវកុំឲ្យមានការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ចលើប្រទេសកម្ពុជា។

ក្នុងលិខិត ទៅកាន់ ស្ថានទូត អាមេរិក ក្រុម សហជីពទាំងនោះ បានលើកឡើងថា ពួកគេ មានក្ដី បារម្ភ យ៉ាងខ្លាំង បន្ទាប់ពីសហរដ្ឋអាមេរិក បានព្រមានបញ្ឈប់ផ្ដល់​ការអនុគ្រោះ​ពន្ធដល់កម្ពុជា ដោយថា ទណ្ឌកម្មនេះ នឹងធ្វើឲ្យបះពាល់ដល់សេដ្ឋកិច្ចជាតិ និងក្រុម​កម្មកររោងចក្រ។

ចំណែកលិខិតមួយទៀត ទៅកាន់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក្រុមសហ​ជីព​ដដែលនេះ ក៏បានស្នើដល់សហភាពអឺរ៉ុប ដែលជាទីផ្សារនាំចេញដ៏ធំ ក្នុងវិស័យកាត់ដេរ​សំលៀកបំពាក់ និងស្បែកជើង អនុញ្ញាតឲ្យកម្ពុជា អាចបន្ដនាំចេញទំនិញនានា​ទៅកាន់​ទីផ្សារអន្តរជាតិឲ្យបានច្រើនជាងមុន។

នេះជាការអំពាវនាវ បន្ទាប់ពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសលោកសេរីមួយ​ចំនួន បានព្រមានដាក់ទណ្ឌកម្មលើកម្ពុជា ក្រោយមានការរំលាយគណបក្សប្រឆាំងដ៏ធំ កាល​ពីពេលថ្មីៗនេះ។ ប្រទេសលោកសេរីទាំងនេះ បានជំរុញជាច្រើនដង ឲ្យ​រដ្ឋាភិបាល​កម្ពុជា ងាកមកដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។

ក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយវិទ្យុ VOA ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក លោក វីល្លៀម ហៃដ្ត​ មានប្រសាសន៍ថា សហរដ្ឋអាមេរិក កំពុងពិនិត្យមើល​គោល​នយោបាយការបរទេសជាមួយកម្ពុជាឡើងវិញ បន្ទាប់ពីគណបក្សសង្រ្គោះជាតិ ត្រូវគេ​រំលាយចោល៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ