ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/07 12h00 GMT

តើ​ធ្វើ​ដូចម្តេច​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​​​ឈឺ​ខ្នង​ឈឺ​ចង្កេះ​ ព្រោះ​​​ការងារ ?

តើ​ធ្វើ​ដូចម្តេច​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​​​ឈឺ​ខ្នង​ឈឺ​ចង្កេះ​ ព្រោះ​​​ការងារ ?
 
ភាព​ស្រណុល​ស្រួលនៃការងារ​​បង្កើន​អាការៈ​ឈឺ​ខ្នង ​ដែល​តាម​ពិត​ងាយ​បញ្ចៀសបាន​សោះ captire écran clip

មិន​ថា​អ្នក​មាន​របរ​អ្វី មាន​សកម្មភាព​ការងារ​អ្វី​ឡើយ លោកអ្នក​តែង​ជួប​ប្រទះ ការ​ឈឺ​ចុក​ចាប់​ដៃ ជាប់​ក ជាប់​ខ្នង ឈឺ​ស្មា ឈឺក្បាល ហើម​ជើង ស្ត្រេស និង​ការ​នឿយ​ហត់​ ... អ្នក​ធ្វើការ​ភាគ​ច្រើន​តែង​ជួប​អាការៈ​សញ្ញា​ខាង​លើ​នេះ ជួន​ខ្លាំង​ ជួន​ស្រាល។​ ​គេ​មិន​អាច​បញ្ចៀស​ការ​ឈឺ​ចុក​ចាប់​បាន​ទាំង​ស្រុង​មែន ប៉ុន្តែ​មាន​កាយ​វិកាយ​មួយ​ធំ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នេះ​បាន​។ តើ​ត្រូវ​ការពារ​​ដូចម្តេច ?

ឈឺ​ខ្នង ឈឺ​ចង្កេះ មាន​បញ្ហា​សាច់​ដុំ​-ឆ្អឹង ស្ពឹក​ស្រពន់ ...​ ការ​ឈឺ​ចុក​ចាប់​នៅ​កន្លែង​ធ្វើ​ការមាន​ច្រើន​ណាស់។ ប៉ុន្តែ​បើ​អ្នក​ចេះ​គោរព​​ និង​ប្រតិបត្តិ​កាយ​វិការត្រឹម​ត្រូវ​​តែ​បន្តិច​បន្តួច នោះ​ការ​ឈឺ​ចុក​ចាប់​ លែង​ស្តែង​ឡើង និង​មាន​កំរិត​ដូច​មុន​​ទៀត​ហើយ​​។

ប្រសិន​បើ​អ្នក​ធ្វើ​ការ​ត្រូវ​លី​សែង​លើក​របស់​ធ្ងន់

ប្រសិន​បើ​អ្នក​ជា​កម្មករ ត្រូវលី ត្រូវ​សែង ត្រូវ​លើក​របស់​របរធ្ងន់ៗ យូរ​ឬ​ឆាប់ ញឹក​​ញយ ឬ​ម្តង​ម្កាល​ អ្នក​នឹង​មាន​អារម្មណ៍​ឈឺ​ចាប់​យ៉ាង​ខ្លាំង​នៅ​ខ្នង។ ការ​ឈឺ​ចាប់​នេះ​ មាន​ករណី​ខ្លះ​មិនអាច​បញ្ចៀស​បានទេ ! ប៉ុន្តែគេ​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឈឺ​ចាប់​នេះ​បាន​ខ្លះ។ ​លោក​ នីកូឡា ប៊ែរត្រង់ គ្រូពេទ្យ​ជំនាញ​ចាប់​សរសៃ​និង​ឆ្អឹង សូម​ផ្តល់​ដំបូន្មានយ៉ាង​សាមញ្ញ​ ​ដែល​អ្នក​ត្រូវ​អនុវត្ត​ឱ្យ​ខ្ជាប់​ខ្ជួន នោះ​គឺ​

“យក​ល្អ​បំផុត ត្រូវ​ចៀសវាង​កុំ​លើក​របស់​អ្វី​ដែល​ធ្ងន់ ! ប៉ុន្តែ​បើ​មិន​អាច​គេច​បាន ត្រូវ​ចេះ​ការពារ​ខ្លួន ៖ នៅ​ពេល​ត្រូវ​លើក​របស់​ធ្ងន់ ត្រូវ​បង្ខិត​ខ្លួន​ឱ្យ​នៅ​កៀក​វត្ថុ​នោះ មែនទែន រួច​បន្ទន់​ជង្គង់បន្តិច​មុន​នឹង​ចាប់​​លើក​វត្ថុ​ធ្ងន់​នោះ។ សូម​​ប្រើ​ជង្គង់ជួយ ប្រសើរ​ជាង​ប្រើ​តែ​ខ្នង​អោន​ទៅ​មុខ​ឈោង​លើ​វត្ថុធ្ងន់ ដែល​ងាយ​នឹង​ធ្វើ​ឱ្យ​ខ្នង​ឆាប់​មាន​បញ្ហា។ អោន​ងើបៗ ទោះ​ជា​ត្រូវ​លើក​របស់​ស្រាល​ក៏​ដោយ​ក៏​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ខ្នង។ បង្កោង​ខ្នង​អោន​រើស​របស់​អ្វី​មួយ​នៅ​នឹង​ដី ហើយ​ងើប​ឡើង​វិញ​ដោយ​ប្រឹង​កាន់​របស់​មក​ជាមួយ​ផង មើល​ទៅ​ឃើញ​ស្រាល​ទេ តែ​ជា​តំណាង​ឧបសគ្គ​ខ្ទាស់​ប្រឹង​ស្រទាប់​ឆ្អឹង​កង​ខ្នង​​ខ្លាំងណាស់។ ខ្លាំង​ដែល​យើង​នឹង​ស្មាន​មិន​ដល់​ឡើយ។” ​

​ខ្នង និង​ឆ្អឹងកង​ខ្នង​របស់​អ្នក​ ជា​អ្នក​ទ្រទ្រង់​រាង​កាយ ដ៏​សំខាន់ ! សូម​ថែរក្សា​វា​ឱ្យ​បាន​ល្អ​ម៉ត់​ហ្មង​បំផុត ! ​ បើ​ចង់​លើក​របស់​ធ្ងន់ ត្រូវ​ប្រើ​ជង្គង់​ជា​ជំនួយ គន្ធែក​ជើង​បន្តិច​ រួច​បន្ទន់​ជង្គង់បន្តិច​មុន​នឹង​ចាប់​លើក​វត្ថុ មិន​ត្រូវ​បណ្តោយ​ឱ្យ​ខ្នង​និង​ឆ្អឹង​កងខ្នង​មក​ទទួល​បន្ទុក​លើក​របស់​ធ្ងន់ ! ​ត្រូវ​រក្សា​ដង​ខ្លួន​និង​ខ្នង​អ្នក​ឱ្យ​ត្រង់​ជា​និច្ច ! ប្រសិន​បើ​អាច​ត្រូវ​ឆ្លៀត​ និង​ប្រើ​ជំនួយ​ ជា​ម៉ាស៊ីន ជា​រទេះ។

សូម​ព្យាយាម​សម្រាក​បន្តិច​ ក្រោយ​ពី​បាន​បញ្ចេញ​កម្លាំង​ខ្លាំង​ ក្នុង​ការ​លើក​ដាក់​របស់​ធ្ងន់​រួច។ ឧស្សាហ៍​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឯកទេស​ឆ្អឹង ឬ​សរសៃ ដើម្បី​​ផ្ទៀង​ផ្ទាត់​ថា​ឆ្អឹង​ខ្នង​អ្នក​នៅ​រក្សា​ទម្រង់​ត្រង់​ដដែល គ្មាន​វៀច​វច។

ចំពោះ​​អ្នក​ធ្វើកា​រនៅ​មុខ​កុំព្យូទ័រ

គេ​ពិត​ជា​យល់​ខុស​ ដែល​គិត​ថា​អ្នក​ធ្វើ​នៅ​ក្នុង​ការិយាល័យ នៅ​ក្នុង​មុខ​កុំព្យូទ័រ​ស្រណុក​ស្រួល មិន​ស្គាល់​ពាក្យ​ថា​ឈឺចាប់​នោះ។ ការងារ​នៅ​មុខ​អេក្រង់ដ៏​មហា​ស្រណុក​ជ្រុលមួយ​​នេះ ជា​ប្រភព​នៃ​ការ​ឈឺ​ចុក​ចាប់​សាច់​ដុំ​និង​ឆ្អឹង​ខ្លាំងណាស់ ៖ ព្រោះ​វា​អាច​នឹង​ងាយ​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​សាច់​ដុំ សរសៃ ឆ្អឹង​ឆ្អែង នៅ​ម្តុំ​ក កញ្ចឹង​ក នៅ​ខ្នង ​នៅ​ស្មា និងដៃ ឬ​ក៏​ជើង​ទៀត។ ការ​ប្រឹង និងផ្ចង់ការងារ​នៅ​មួយ​កន្លែង​មុខ​អេក្រង់ អាច​នឹង​​បង្ក​ឱ្យ​មាន​ភាព​តាន​តឹង​នៅ​សាច់​ដុំ​និង​សរសៃ​នៅ​ចុង​សាច់​ដុំ។

ដើម្បីបញ្ចៀស​ការ​ឈឺ​ចាប់ ​យើង​សូម​ណែ​នាំ​ឱ្យ​លោក​អ្នក​អង្គុយ​ឱ្យ​បាន​ស្រួល​បួល​បំផុត​លើ​កៅអី រក្សា​ខ្នង​ឱ្យ​ត្រង់​ល្អ និង​ដាក់​អេក្រង់កុំព្យូទ័រ​ឱ្យ​ត្រង់​ចំពី​មុខ​ភ្នែក។ កុំ​ខ្លាច​នឹង​ងើប​ដើរ​ ឬ​ឈរ​ពីរ​បី​នាទី​។ ពាក្យ​ថា​អង្គុយ​ឱ្យ​បាន​ស្រួល​បួល​ គឺ​ប្រែប្រួល​ទៅ​បុគ្គល ធ្វើ​យ៉ាងណា​ឱ្យ​ខាង​តែ​មាន​ផាសុកភាព ដោយឧស្សាហ៍​​ផ្លាស់​ជំហរ​ចង្កេះ ជង្គង់ កជើង កែង​ដៃ​។ ខាង​ក្រោម​នេះ​ គឺជា​អនុសាសន៍​ទូទៅ​ស្តី​អំពី​របៀប​អង្គុយ​ដ៏​ត្រឹម​ត្រូវ​

  • រក្សា​សន្លាក់​ ត្រង់​ចង្កេះ ជង្គង់ និងកជើង ឱ្យ​បត់​កែង​ធំ​ជាង​៩០ដឺក្របន្តិច
  • បញ្ឈរ​ជង្គង់​ឱ្យ​ស្មើ​ចង្កេះ ឬ​ទាប​ជាងបន្តិច
  • ដាក់​កជើង​ទៅមុខ​ជង្គង់​
  • អង្គុយ​ឱ្យ​ស៊ុប​លើ​កៅ​អី ដោយ​ទុក​ឱ្យ​គន្លាក់ជង្គង់​ក្រោយ (គន្លាក់អាចម៍​)​ ឃ្លាត​ពី​កែម​កៅអី​តែ​បី​ធ្នាប់
  • បាតជើង​ត្រូវ​ដាក់​រាប​ស្មើ​ដី ឬ​លើ​ទម្រជើង
  • ផ្នែក​ខាង​លើ​នៃ​ដង​ខ្លួន​ អាច​ប្រែប្រួល​ជំហរ​ត្រឹម​ពី​០ ទៅ ៣០​ដឺក្រេ
  • បង្អែក​​កៅ​អី​ត្រូវ​កល់ទប់​​ទ្រទ្រង់​តំបន់​ចង្កេះ
  • ក្បាល​ត្រូវ​ត្រង់​ស្រប​ត​ពី​ឆ្អឹង​ខ្នង
  • ដាក់​ដើម​ដៃ​ឱ្យនៅកៀក​ដង​ខ្លួន​ចំផុត និង​អាច​ប្រែប្រួល​ឃ្លាត​ពី​ត្រឹម​០ទៅ​២០​ដឺក្រេ
  • ដាក់​កំភួន​ដៃ​រាប​លើ​តុ កែង​ជា​មួយ​ដើម​ដៃ​ ៩០​ទៅ​១២០​ដឺក្រេ
  • ដាក់​កដៃ​ឱ្យ​ត្រង់​ស្មើ​បនឹ​ងកំភួន​ដៃ លើ​តុ ដើម្បី​កុំ​ឱ្យ​មាន​អាការៈ​ស្ពឹក​ស្រពន់។
  • ​ដាក់​កែង​ដៃ​ឱ្យ​ជិត​ខ្លួន ដោយ​មាន​ភ្នាក់​ដៃ​ជា​ទម្រផង ដើម្បី​​សម្រួល​សាច់​ដុំ​ស្មា និង​ឧស្សាហ៍​ពន្លារ​សាច់​ដុំ ដោយ​លើក​ដៃ​លា​ត្រដាង​ ឬ​លើក​ចុះ​លើកឡើង
  • កុំ​ធ្វើការ​អោន​កោង​ទៅ​មុខ និង​កុំ​អង្គុយ​ផ្អៀង
  • កុំ​អង្គុយជាប់​គូថ​យូរ​អត់​ងើប​សោះ​លើស​ពី​៥០​នាទី

“ជាទូទៅ​នៅ​ពេល​អង្គុយ ត្រូវ​សារ៉េ​កំពស់​កៅអី​ធ្វើ​យ៉ាងណា​ឱ្យ​ពេល​អង្គុយ​ទៅ​ចង្កេះ ជង្គង់​ កជើង បញ្ឈរ​បត់​កែង​ត្រង់​។ បាត​ជើង​ត្រូវ​ដាក់​រាប​សំប៉ែត​ជាប់​នឹង​ដី ឬ​លើ​ប្រដាប់​ទម្រជើង។ កុំ​អង្គុយ​គង​ជើង​គ្នា​ឱ្យ​សោះ ព្រោះ​ជំហរ​បែប​នេះ ងាយ​នឹង​ធ្វើ​ឱ្យ​ស្ទះ​ឈាម​នៅ​ម្តុំ​កំភួន​ជើង​ខ្លាំងណាស់ និង​ឆាប់​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ធ្ងន់​ ស្ពឹក​ជើង។ ជីវិត​ទំនើប​សម័យ​ថ្មី បាន​បង្ខំ​ឱ្យ​យើង​អង្គុយ​រាប់​ម៉ោង​ ក្នុង​ជំហរ​ដដែល​តែ​មួយ​ ដូច្នេះ​ត្រូវចេះ​សម្រប​ខ្លួន ដោយ​ត្រូវ​គិត​គូរ​ធ្វើ​យ៉ាង​ណា​អង្គុយ​ឱ្យ​បាន​ស្រួល​បួល​បំផុត។ ហើយ​អនុសាសន៍​ដ៏​សំខាន់​មួយ​ទៀត​ គឺ​ សូម​ទទួល​ទាន​ទឹក។ ពិសារ​ទឹក​មួយ​ក្អឹក​ពីរ ចន្លោះ​ពេល​បាយ​ អាច​ជួយ​សម្រួល​ចរន្ត​លំហូរ​ទឹក​រង៉ៃ​នៃ​ជាលិកា​ផង និង​ផ្អើម​ខួរក្បាលផង។ ហើយ​កុំ​ភ្លេច​ធ្វើ​តាម​អនុសាសន៍​ដែល​បាន​រៀប​រាប់​ខាង​លើ។”

ប្រសិន​បើ​អ្នក​ធ្វើការ​ឈរ

អាជីពខ្លះ តម្រូវ​ឱ្យអ្នក​​ឈរ​ស្ទើរ​ពេញ​មួយ​ថ្ងៃ ! ថ្វីបើ​ការ​ឈរ​ ជា​ជំហរ​ធម្មជាតិ​មួយ​របស់​មនុស្ស​មែន ប៉ុន្តែ​ការ​ឈរ​អាច​​ធ្វើ​ឱ្យ​យើង​ហត់​ខ្លាំង​ណាស់ និង​អាច​បង្ក​អាការៈ​ឈឺ​ចុក​ចាប់​ខ្លាំង​ នៅ​ខ្នង នៅ​ជើង និង​ចង្កេះ ដូចជា​ឈឺ​ខ្នង ស្ពឹក​ស្រពន់​ជើង ក្រហាយ​ចង្កេះ។

ដើម្បី​បន្ធូរ​បន្ថយ​​ការ​ឈឺ​ចាប់​បែប​នេះ សូម​ចៀសវាង​កុំ​ឈរ​ស្ងៀម​​ដូច​រូប​ចម្លាក់ ! អ្នក​អាច​លួច​ទាញ​ពន្លារ​សរសៃ​សសូង ដោយ​ផ្អែក​នឹង​ជញ្ជាំង ឬ​ឈរ​កយក​ដៃ​ច្រត់​​តុ ដើម្បី​សម្រួល​បន្ទុក​ខ្នង។ ប្រសិន​បើ​អាច​ នៅ​ពេល​ឈប់​សម្រាក ទោះ​មួយ​ភ្លែត​ក្តី ក៏​ត្រូវ​ចេះឆ្លៀត​​ធ្វើ​កាយវិការ​សាមញ្ញៗ​មួយ​ចំនួន​ដូច​ជា​លើក​ជើង​ឡើង ដើម្បី​សម្រួល​ចរន្ត​ឈាម​ឱ្យ​ហូរ​បញ្ច្រាស​ឡើង​វិញ​បាន​ប្រសើរ។

សូម​គិត​គូរ​រក​ពាក់​ស្រោម​ការពារ​​ជើង ដែល​អាច​ជួយ​សម្រួល​ចរន្ត​ឈាម​ហូរ​ចុះ​ទៅ​ជើង និង​បក​ឡើង​មក​បេះ​ដូង​បាន​ នៅ​ពេល​យើង​ឈរ​យូរ​និង​ច្រើន។ បើ​អាច​គេច​មិន​ពាក់​ស្បែក​ជើង​កែង​ចោទ​ទៀតបាន​ កាន់​តែ​ប្រសើរ។ សាកល្បង​សម្រាក​ជើង​​ឆ្លាស់​គ្នា​ ម្តង​ឆ្វេង​ម្តង​ស្តាំ ដោយ​ទម្លាក់​ទម្ងន់​ទៅ​លើ​ជើង​ម្ខាង​ទៀត ប្រមាណ​ជា​ពីរបី​វិនាទី។ បើ​ត្រូវ​ឈរ​ស្ងៀម​យូរ សូម​រំលែក​ទម្ងន់​លើ​ជើង​ទាំងពីរ​ឱ្យ​បាន​​ស្មើ។

ដើម្បី​ជា​កិច្ច​ការពារ ​នៅ​ផ្ទះ​ជា​រៀង​រាល់​ព្រឹក សូម​ធ្វើ​លំហាត់​ប្រាណ​ដ៏​សាមញ្ញ តែ​បី​នាទី នៅ​ពេល​ភ្ញាក់​ពី​ដំណេក​ភ្លាម នោះ​​ចរន្ត​ឈាម​​អ្នក​នឹង​​ដើរ​ស្រួល​ល្អ អារម្មណ៍​ឈឺ​ចាប់​ធ្ងន់​ជើង​នឹង​បាន​ធូរស្រាល។

“លំហាត់​ទី​មួយ​គឺ​ត្រូវ​ ជំទើត​ឈរ​លើ​ចុង​ជើង រួច​ដើរ​ អ្នក​ធ្វើ​បែប​នេះ​បួន​ដប់​ដង។ កាយវិការ​នេះ គឺ​ជា​ការ​ដាស់​លំហាត់​ទី​មួយ​គឺ​ត្រូវ​ ជំទើត​ឈរ​លើ​ចុង​ជើង រួច​ទម្លាក់​ខ្លួន​មក​វិញ​ ដោយ​ឈរ​លើ​កែង​ជើងម្តង .... អ្នក​ធ្វើ​បែប​នេះ​បួន​ដប់​ដង ដើម្បី​ដាស់​សន្លាក់​និង​សាច់​ដុំ​ ពោល​គឺ​សម្រួល​ចរន្ត​ឈាម។ លំហាត់មួយ​ទៀត គឺ​អ្នក​ងើប​ឈរ​ឱ្យ​ត្រង់​ខ្លួន លើក​ជង្គង់​ឱ្យ​ខ្ពស់​ស្មើ​នឹង​ចង្កេះ បន្ទន់​ជង្គង់និង​​គន្ធែកជើង​ទាំង​ពីរ ដើម្បី​បើក​ត្រគៀក។ ម្តង​ជង្គង់​ឆ្វេង ម្តង​ជង្គង់​ស្តាំ ១០​ដង​ មុន​នឹង​ទៅលុប​មុខ​រៀប​ខ្លួនទៅធ្វើការ”។

ប្រសិន​បើ​អ្នក​ត្រូវ​អង្គុយ​យូរ​ក្នុង​រថយន្ត

ជា​អ្នក​បើក​បរ​រថយន្ត​ផ្លូវ​ឆ្ងាយ ផ្លូវ​ជិត ឡាន​ក្រុង​ ឡាន​តូច ឬ​ជា​បុគ្គលិកការងារ​ដែល​ប្រើ​ឡាន​ច្រើន ត្រូវ​ធ្វើ​ដំណើរ​​ច្រើន​អង្គុយ​ក្នុង​ឡាន ជំហរ​អង្គុយ​ក្នុង​ឡាន​នេះ​ក៏មិន​មែន​ស្រួល​ប៉ុន្មាន​ឡើយ ហើយ​អាច​ជា​បុព្វហេតុ​នាំ​ឱ្យ​មាន​ជំងឺ​ឈឺ​ចង្កេះ​​យ៉ាង​ខ្លាំង​ផង។ ដំបូន្មាន​ដែល​អ្នក​ឯកទេស​អាច​ផ្តល់​ឱ្យ​អ្នក​ក្នុង​អាជីព​នេះ គឺ​ត្រូវ​ សារ៉េ​កៅអី​ឡាន​ ធ្វើ​យ៉ាង​ណា​ឱ្យ​អ្នក​អាច​អង្គុយ​បាន​ដោយ​ស្រួល ដោយ​ខ្នង​ត្រង់​ ហើយ​​​អាចទម្លាក់ដៃ​​ស្រប​នឹង​ដង​ខ្លួន។ បើ​អាច​គួរ​តែ​ប្រើ​ភ្នាក់ដៃ​ ដើម្បី​ឱ្យ​ដើម​ដៃ​អាច​សម្រាក​បាន​ខ្លះ និង​សម្រួល​សាច់ដុំ​កញ្ចឹងក​ ស្មា​កុំ​ឱ្យ​ប្រឹង​រហូត​ពេក។

នៅ​ពេល​បើក​បរ ឬ​ធ្វើ​ដំណើរ​តាម​ឡាន ពេល​ខ្លះ​វា​មិន​មែន​ជា​ការ​ងាយ​ឡើយ​ ក្នុង​ការ​ឈប់​សម្រាក​​តាម​ផ្លូវ​នោះ ប៉ុន្តែ​វា​ជា​ការ​ចាំបាច់​បំផុត​ដែល​អ្នក​ត្រូវ​ចំណាយ​ពេល​ពីរ​បី​នាទី​​ដើរ​ និង​សម្រួល​ឥរិយាបថ​ រាល់​ពីរ​ម៉ោង​ម្តង ដើម្បី​ពន្លារ​សាច់​ដុំ។ អ្នក​បើក​បរ​ មិន​ចូល​ចិត្ត​ដើរ តែ​ការ​ដើរ​នឹង​ធ្វើ​ឱ្យ​អ្នក​ស្រួល​ខ្លួន ហើយ​បញ្ចៀស​ហានិភ័យ​នៃ​ការ​ងោកងុយ​ក្នុង​ពេល​បើក​បរបាន​ទៀត៕

  • រាគនោម ជាជំងឺ ?

    រាគនោម ជាជំងឺ ?

    កណ្តាស់​ចេញ​នោម សើច​លេច​នោម គ្រាន់​តែ​ឈឺ​ភ្លាម​រកកល​នឹង​លេច​តែ​ម្តង ... រាគ​នោម​ ជា​បញ្ហា​ដែល​មាន​កើត​ច្រើន លើ​មនុស្ស​គ្រប់​រូប និង​ជា​ពិសេស​ចំពោះ​ស្ត្រី។ ក៏​ប៉ុន្តែ​មាន​មនុស្ស​តិច​តួច​ខ្លាំង​ណាស់ …

  • តើត្រយូងចេក មានគុណប្រយោជន៍ចំពោះសុខភាពយ៉ាងណា ?

    តើត្រយូងចេក មានគុណប្រយោជន៍ចំពោះសុខភាពយ៉ាងណា ?

    ចេក​ជា​ផ្លែ​ឈើ​ ដែល​មាន​ថាមពល​ខ្ពស់ ងាយ​រក​ទិញ ស្រួល​ទទួល​ទាន និង​ផ្តល់​គុណ​ប្រយោជន៍​ប្រពៃ​ណាស់​សម្រាប់​សុខភាព។ គុណប្រយោជន៍​របស់​ផ្លែ​ចេក​មាន​ច្រើនណាស់ ! កម្មវិធី​សុខភាព​យើងក៏​ធ្លាប់​បាន​រៀប​រាប់​ជូន​រួច​មក​ហើយ​ដែរ …

  • ក្រចក​ជា​សញ្ញា​បញ្ជាក់​អំពី​សុខភាព​ទូទៅមែនឬ ?

    ក្រចក​ជា​សញ្ញា​បញ្ជាក់​អំពី​សុខភាព​ទូទៅមែនឬ ?

    ច្រិប​​សាច់ កាត់ ឈូស ខាត់ លាប​ពណ៌ លាប​ជែល តឬ​ពាក់​ក្រចក​សិប្បនិម្មិត្ត មនុស្ស​យើង​ភាគ​ច្រើន​ ជា​ពិសេស​មិត្ត​នារីៗ យក​ចិត្ត​ទុក​ដាក់​ថែក្រចកម្រាមដៃ​ម្រាម​ជើង​ខ្លាំងណាស់ …

  • អ្នកចង់ថែសុខភាពបេះដូង សូមសម្រកក្បាលពោះ

    អ្នកចង់ថែសុខភាពបេះដូង សូមសម្រកក្បាលពោះ

    ម៉ាសមាឌ​ខ្លួនធំឬ​តូចមិន​សំខាន់​ទេ ! សំខាន់​សូម​មើល​ក្បាល​ពោះ​របស់​អ្នក ! បើ​មាន​រាង​ល្មម​ តែ​ដុះ​ក្បាល​ពោះ​ធំ​ ប៉ោង​​ដូចផ្លែប៉ោម នោះ​​មាន​ន័យ​ថា​សុខភាព​បេះដូង​ប្រឈម​នឹង​​គ្រោះ​ថ្នាក់​ហើយ។ …

  • លើសឈាម និង ស្រ្តី

    លើសឈាម និង ស្រ្តី

    នៅ​ថ្ងៃ​ទី ១៧ ឧសភា ​នេះ ជាទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​លើស​ឈាម។ លើស​ឈាម​ជា​ជំងឺ​ដែល​វិវឌ្ឍ​ដោយ​ស្ងាត់ៗ​បំផុត និង​មិនមែន​ជា​ជំងឺ​ដែល​មាន​កើត​តែ​លើ​បុរស​ដូច​ការ​គិត​ពី​មុន​ទេ …

  • Aspirine, ibuprofène, paracétamol: តើត្រូវជ្រើសរើសប្រើមួយណា ?

    Aspirine, ibuprofène, paracétamol: តើត្រូវជ្រើសរើសប្រើមួយណា ?

    Aspirine, ibuprofène, paracétamol...ទាំង​បីមុខ​នេះ ជា​ថ្នាំ​ដែល​សឹង​ថា​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ផ្ទះ និង​ដែល​រក​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា។ ថ្នាំ​ទាំង​បី​មុខ​នេះ …

  • ទម្លាប់ចូលគេងយប់ជ្រៅ អាយុខ្លី ?

    ទម្លាប់ចូលគេងយប់ជ្រៅ អាយុខ្លី ?

    គេង​តិច​ជា​៦ម៉ោង ក្នុង​មួយ​យប់ អាច​បង្ក​គ្រោះ​ថ្នាក់​​ដល់​​សុខភាព​ និង​​ធ្វើ​​ឱ្យ​​ប្រព័ន្ធ​​ការពារ​ខ្លួន​​យើង​​ចុះ​​ខ្សោយ​។ គេង​មិនគ្រប់គ្រាន់ ជា​មូលហេតុ​បង្ក​ឱ្យ​មាន​ជំងឺ …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ