ប្រព័ន្ធផ្សព្វផ្សាយព័តមាននិងក្រដាសស
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៤២
នៅក្នុងនាទីខ្ញុំនិយាយពីរភាសានៅថ្ងៃនេះ លោក ឆាយ ហុកផេងសូមលើកឡើងអំពី ប្រធានបទទាក់ទងនឹង "ប្រព័ន្ធសារព័ត៌មាននិងក្រដាសស"Les médias et la page blanche "។
ប្រិយមិត្តអ្នកស្តាប់ជាទីមេត្រី យើងស្មានថាជាអំពើមួយដែលកើតឡើងឯងៗងាយស្រួលដូចជាការសរសេរ ការនិយាយ ការគូរគំនូរផ្សេងៗទាំងអស់នេះ វាដុះចេញមកពីគំនិតក៏ពិតមែនហើយ គឺថាមនុស្សគ្រប់ៗគ្នាសុទ្ធជាអ្នកចេះគិត ចេះពិចារណា ប៉ុន្តែនៅពេលណាខ្លះ គេលែងហ៊ានធ្វើអ្វីដោយខ្លាចមានកំហុសឬធ្វើមិនបានល្អគាប់ចិត្តបែជាអង្គុយគិតអស់ពេលយ៉ាងវែង ក្លាយជាការធុនទ្រាន់បណ្តាលឲ្យបោះបង់ការងារនោះនោះចោល ទុកឲ្យទំព័រនៅសទទេឲ្យផ្ទាំងគំនូរនៅសដដែល។
La peur de la page blanche est une peur panique bien connue des étudiants lors des épreuves d’examen. Le temps paraissant trop long tant les idées abondent en désordre dans la tête sans pouvoir se traduire en lettre couchées sur le papier.
បើស្តីអំពីវាគ្មិនដែលធ្លាប់មានវោហារឡើងវេទីកាកាលណា គាត់និយាយឆ្កាដៃឆ្កាជើងបែកពពុះមាត់ ពួកគាត់មិនមែននិយាយងាយស្រួលតាមតែចិត្តនឹកឃើញនោះទេ។នៅពេលខ្លះ ក៏ស្ទះគំនិត និយាយមិនចេញបានត្រឹមតែដេញដោលលើកជាសំណួរទៅវិញ ធ្វើឲ្យអ្នកស្តាប់ធុញទ្រាន់ ប៉ុន្តែមិនហ៊ានងើបដើរចេញ។
Une autre paire de manche est de savoir développer une idée dans le temps imparti. C’est une épreuve difficile. Comment expliquer la notion de procréation médicale assistée en une minute d’antenne ? Peine perdue chez les auditeurs espérant comprendre le concept. Ils sont frustrés après une émission animée par les spécialistes pour les spécialistes. A l’impossible nul n’est tenu.
មានអ្នកកាសែតបារាំងម្នាក់ពីរដែលខ្ញុំសុំមិនចេញឈ្មោះ គឺម្នាក់ធ្វើការសម្ភាសន៍តាមវិទ្យុនិងម្នាក់ទៀតនៅក្នុងទូរទស្សន៍។ នៅពេលខ្លះ ស្តាប់ពួកគាត់យូរៗទៅឃើញថាគាត់គ្មានការគោរពដល់ឥស្សរជនដែលគាត់បានអញ្ជើញមកនោះទេ ដោយហ៊ាននិយាយកាត់យោបល់ដែលគេកំពុងបន្យល់ ហើយរន្ថើនចោទសំនួរដដែលៗ ហាក់បីដូចអធិការប៉ូលីស សួរចំឡើយចោរ បង្ខំឲ្យវាសារភាពអីចឹង។ នៅពេលខ្លះទៀត មុននឹងបញ្ចប់បទសម្ភាសន៍ ពួកគាត់ឆ្លៀតស៊កសៀតសំដីជាចុងក្រោយតាមបែបបទ ជាគ្រូបង្រៀនដាក់ពិន្ទុសិស្ស ដូចជាថា ៖ ឯកឧត្តមនៅតែមិនច្បាស់លាស់”។
ឯកឧត្តមនោះនោះ គាត់មិនអាចឆ្លើយតបវិញទេត្បិតនេះជាខណៈចុងក្រោយនៃបទសម្ភាសន៍ទៅហើយ។
J’ai gardé un souvenir mitigé d’un stage de « Média training » au cours duquel les stagiaires ont été servis par le journaliste animateur comme instruments d’entraînement à la simulation au profit des élèves journalistes travaillant sur les interviews télévisées notamment. L’on m’objectera que la séance est profitable autant à l’intervieweur qu’à l’interviewé mais la réalité est tout autre. Pour l’avoir vécu personnellement, les conseils prodigués par le maître de stage aux magistrats stagiaires de pure forme.
នាកាលមួយនោះ ដែលខ្ញុំបានចូលរួម សិក្សាបទពិសោធន៍អំពីការធ្វើសន្និសីទសារព័ត៌មាននិងរបៀបបង្ហាញខ្លួនប្តូរយោបល់គ្នាតាមរយៈទូរទស្សន៍ ខ្ញុំក៏បានជួបប្រទះនូវគ្រូអ្នកកាសែតម្នាក់ដែលគាត់ទទួលបន្ទុករៀបចំ បទសិក្សាពិសោធន៍នេះ គាត់នោះឯងក៏មានចរិតលក្ខណៈឆ្មើងឆ្មៃខុសធម្មតា។
Il est certes difficile pour le journaliste de « meubler » s’agissant de remplir le temps d’antenne parce que, soit l’invité est absent, soit l’idée vient à manquer. Il est dès lors écartelé entre la raison d’agréger l’émission (chose impossible à réaliser) et l’improvisation.
ព្រឹត្តការណ៍មួយដែលក្លាយមកចាប្រធានបទ អ្នកកាសែតត្រូវចេះពន្យល់ថា នរណាធ្វើអ្វី មកពីហេតុអ្វី នៅពេលណា នៅទីណា។ គឺនៅជុំវិញចំណុចទាំង៥ខែនេះហើយដែលអ្នកកាសែត បរិយាយមិនចេះចប់ជូនកាលក៏ច្រំដែលៗដោយរង់ចាំបទយកការណ៍ បន្តផ្ទាល់នូវព័ត៌មានប្លែកបន្ថែមទៀត។
En effet, la mission de la presse obéit à la trilogie suivante : Savoir, Vérité, Liberté. Cependant, le journaliste n’est pas une machine. Il est un être subjectif par le choix de ses sujets, par son analyse et par son style. Il est comme le disait Diderot, non seulement quelqu’un qui a des connaissances, mais il faut, de plus, « qu’il soit équitable(…) qu’il ne déguise rien, qu’il n’altère rien. »
សារុបសេចក្តីទៅ អ្នកកាសែត ជាភ្លើងទៀនមួយដែលបំបែកភាពអន្ធការក្នុងល្អាងភ្នំព័ត៌មាន នាសម័យមុនជំនាន់ Google និងយូធុប ហ្វែសប៊ុក។ ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា ក្នុងចំណោមបណ្តាញព័ត៌មានសេរីទាំងបីប្រភេទនេះ គ្រោះថ្នាក់បណ្តាលមកពីព័ត៌មានក្លែងក្លាយបំភ្លៃបំផ្លើស ក៏សម្បូរណ៍បែបណាស់ដែរ ពីព្រោះតែគ្មានអ្នកកាសែត គ្រប់គ្រងពិនិត្យប្រភពនៃព័ត៌មាន។ តើការគ្រប់គ្រងនេះ វាអាចប៉ះពាល់ដល់សិទ្ធសេរីភាពអ្នកកាសែតដែរឬទេ?។
Toutefois, il est vain d’exhorter la liberté de la presse sans avoir pris la peine de s’accorder préalablement sur sa définition. Pour la liberté , oui, mais laquelle ?
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ