បទយកការណ៍
អ្នកបើកបរទទួលស្គាល់កំហុសរបស់ខ្លួនតែសុំឲ្យផាកពិន័យនៅនឹងកន្លែងស្រួលជាងចាប់យកទៅស្នងការ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០៦
ក្នុងមួយថ្ងៃៗកម្លាំងនគរបាល បានឃាត់ម៉ូតូល្មើសច្បាប់ប្រហែលជាង៧០០គ្រឿង នៅតាមគោលដៅនានាទូទាំងរាជធានីភ្នំពេញ បន្ទាប់ពីប្រមុខរដ្ឋាភិបាល ដាក់បញ្ជាឲ្យ រឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ខណៈដែលមានគំរូមិនល្អនៃការបើកបញ្ច្រាសទិសនៅក្បែរវិមានឯករាជ្យ។ បទល្មើសចរាចរណ៍ដែលប៉ូលីសចាប់បានភាគច្រើនគឺការបើកបរដោយមិនពាក់មួកសុវត្ថិភាព និងការបើកបរបញ្ច្រាទិស។ ក្រុមអ្នកបើកបរខុសច្បាប់ភាគច្រើនសុទ្ធតែបានទទួលស្គាល់ពីកំហុសរបស់ខ្លួន ប៉ុន្តែពួកគេស្នើឲ្យប៉ូលីសផាកពិន័យនៅនឹងកន្លែង ងាយស្រួលជាងចាប់យកទៅទុកនៅស្នងការ។