ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/11 12h00 GMT

ទឹកដោះគោ​ពុល ៖ តើ​ត្រូវ​ការពារ​កូនៗ​យ៉ាងណា​ពី​បាក់តេរី​បង្ក​ជំងឺ​រលាក​ពោះវៀន ?

ទឹកដោះគោ​ពុល ៖ តើ​ត្រូវ​ការពារ​កូនៗ​យ៉ាងណា​ពី​បាក់តេរី​បង្ក​ជំងឺ​រលាក​ពោះវៀន ?
 
ម្សៅទឹកដោះគោ​ក្មេង​មួយ​នៃក្រុមហ៊ុន Lactalis​ដែល​សង្ស័យ​ថាមាន​បាក់តេរីសាល់ម៉ូណេឡា Celia

តើលោកអ្នកបំបៅកូនដោយទឹកដោះ ឬទឹកដោះគោ ? នៅខែធ្នូចុងឆ្នាំ២០១៧ បារាំងបានជួបរឿងអាស្រូវទឹកដោះគោក្មេងមានដានបាក់តេរី សាល់ម៉ូណេឡា ដែលបង្កឱ្យទារកប្រ៣៥នាក់ឈឺចូលពេទ្យ រហូតក្រុមហ៊ុនប្រកាសសុំទោសនិងប្រមូលយកទឹកដោះគោវិញ។ ដើម្បីជាកិច្ចការពារ ផលិតផលទឹកដោះគោមួយរោងចក្រ របស់ក្រុមហ៊ុន Lactalis (នៅCraonភាគខាងលិចប្រទេសបារាំង) ផលិតតាំងពីខែកុម្ភៈ២០១៧មកត្រូវប្រមូលយកវិញទាំងអស់។ តើបាក់តេរី សាល់ម៉ូណេឡា បង្កជំងឺអ្វីខ្លះ ? ផ្តល់រោគសញ្ញាយ៉ាងណា ? តើត្រូវការពារយ៉ាងដូចម្តេច ?

ផ្តល់រោគសញ្ញាដូចមានជំងឺរលាកពោះវៀន ពុលអាហារ ការពុលទឹកដោះគោដោយបាក់តេរី សាល់ម៉ូណែល ជាប្រភពនៃការព្រួយបារម្ភខ្លាំង ព្រោះជាការប៉ះពាល់លើទារក ដែលនៅក្មេងខ្ចីវ័យទន់ខ្សោយនៅឡើយ ងាយរងគ្រោះបំផុត។

តើបាក់តេរី សាល់ម៉ូណេឡាជាអ្វី ?

រកឃើញដោយបសុសត្វជាតិអាមេរិកលោក Daniel Elmer Salmon សាល់ម៉ូណែល ឬសាល់មូណេឡា ជាបាក់តេរីបង្កដែលរស់នៅក្នុងពោះវៀនសត្វ និងចម្លងមកមនុស្ស តាមចំណីអាហារមិនស្អាត។

បើតាមវិទ្យាស្ថានប៉ាស្ទ័រ បាក់តេរីនេះមាននៅក្នុងផលិតផលចំណីអាហារច្រើនប្រភេទណាស់ ដូចជា អាហារឆៅ អាហារមិនសូវឆ្អិន ឬអាហារឆ្អិនល្អហើយតែបង្កបង្កើតឆ្លងបាក់តេរីតាមក្រោយ ជាពិសេសពពួកអាហារសាច់ និងពិសេសជាងគេគឺសាច់មាន់សាច់ទាសាច់បក្សី ស៊ុត និងផលិតផលទឹកដោះគោ។ វាជាការកម្របំផុត ដែលមេរោគ សាល់ម៉ូណេឡា ធ្វើការចម្លង ពីសត្វមកមនុស្ស តាមរយៈការប៉ះពាល់ដោយផ្ទាល់។

ចូលមកដល់ខ្លួនមនុស្ស បាក់តេរីនេះអាចបង្ក ជំងឺសាល់ម៉ូណេឡូស ពីរប្រភេទធំៗគឺ ជំងឺរលាកពោះវៀន និងជំងឺគ្រុនពោះវៀន។

រលាកពោះវៀនជាទូទៅ ជាជំងឺស្រាលទេ ប៉ុន្តែវាអាចជាការបង្ករោគធ្ងន់ធ្ងរចំពោះមនុស្សទន់ខ្សោយ ដូចជា ទារក កុមារ មនុស្សចាស់ជរា និងអ្នកមានប្រព័ន្ធការពារខ្លួនខ្សោយ និងឆាប់ស្តែងឱ្យសញ្ញាដឹងណាស់។ នៅពេលបាក់តេរីសាល់ម៉ូណេឡា ចម្លងចូលដល់ក្នុងខ្លួនមនុស្សហើយ វាសំងំតែប្រមាណពី ១២ ទៅ៧២ម៉ោង តែប៉ុណ្ណោះ។

រោគសញ្ញាសម្គាល់ ជំងឺរលាកពោះវៀន ៖ រាគ ចុកពោះ ក្អួត ចង្អោរ ក្តៅខ្លួនខ្លាំងនិងមួយរំពេច ឡើងដល់ ៣៨-៤០អង្សារភ្លាម។ លាមក រាវ មួល លឿង មានសណ្ឋានដូចខ្ទុះ ឬឈាមផង។ ហានិភ័យខ្សោះជាតិទឹកឡើងខ្ពស់ណាស់ ចំពោះទារកនិងកុមារ ព្រមទាំងមនុស្សចាស់ជរា។ ជួនកាលអ្នកជំងឺមានការឈឺក្បាលយ៉ាងខ្លាំងទៀត។ សំណាងល្អ អ្នកជំងឺភាគច្រើននឹងបានធូរស្បើយនៅរវាងពីបីទៅ៧ថ្ងៃ។

ប៉ុន្តែករណីខ្លះ សាល់ម៉ូណេឡា អាចឆ្លងដល់ឈាម និងរាលដាលទៅបង្ករោគ នៅសរីរាង្គផ្សេង ក្រៅប្រព័ន្ធរំលាយអាហារ ដូចជាបង្កការរលាកដល់ស្រោមខួរក្បាល (កើតមានជាពិសេសចំពោះទារក និងក្មេង) រលាកឆ្អឹង សន្លាក់ បេះដូង តម្រងនោម ជាដើម ។ល។

ជំងឺគ្រុនពោះវៀន ៖ សាល់មូណេឡា ក៏អាចសំងំយូរ នៅក្នុងខ្លួនមនុស្ស រាប់អាទិត្យ និងដល់មួយខែ មុននឹងបញ្ចេញសកម្មភាព។ ក្នុងទម្រង់នេះ សាល់មូណេឡា អាចបង្កជាជំងឺ ធ្ងន់គួរសម និងធ្ងន់កាចខ្លាំង ដែលកើតមានច្រើននៅកម្ពុជា គឺជំងឺ គ្រុនពោះវៀន។ ក្តៅខ្លួនងំយូរថ្ងៃ ឡើងដល់ ៣៩-៤០អង្សារ ឈឺក្បាល ឈឺពោះ លែងចង់ទទួលទានអាហារ ទល់ឬរាគ... បើមេរោគមិនកាច ជំងឺគ្រុនពោះវៀន នឹងត្រូវធូរស្បើយ ទៅវិញបន្តិចម្តងៗ និងជាដាច់បាន បន្ទាប់ពីបានសម្រាកងើបពីការឈឺខ្លាំងអស់ជាច្រើនសប្តាហ៍ ។ តែបើជាសំណាងអាក្រក់ សាល់ម៉ូណេឡា អាចបង្កផលវិបាកទៅលើសរីរាង្គផ្សេងៗ ដូចជា តម្រងនោម ថង់ប្រម៉ាត់។ បើគ្មានការព្យាបាល ឬព្យាបាលមិនត្រឹមត្រូវ អ្នកជំងឺអាចលាប់ និង១០ភាគរយ អាចបាត់បង់ជីវិត។

សាល់ម៉ូណេឡា ជាបាក់តេរី គួរឱ្យខ្លាច អាចបង្កជំងឺធ្ងន់ធ្ងរខ្លាំង ! គ្រប់អ្នកវិទ្យាសាស្ត្រ សុខាភិបាល ព្រមទាំងឱស្សាហកម្មចំណីអាហារ ប្រុងប្រយ័ត្ន និងធ្វើការត្រួតពិនិត្យខ្លាំងណាស់ ប៉ុន្តែក្នុងរឿងអាស្រូវទឹកដោះគោរបស់ក្រុមហ៊ុនឡាក់តាលី មានបាក់តេរីសាល់ម៉ូណេឡា ក្រុមហ៊ុនបានទទួលស្គាល់ថាទំនងជាមានការចម្លងមេរោគ នៅពេលសម្ងួតទឹកដោះគោឱ្យក្លាយជាម្សៅ។ សម្រាប់នាយកវិទ្យាស្ថានប៉ាស្ទ័រក្រុងប៉ារីសវិញ លោកយល់ថាមានសម្មតិកម្មច្រើន ៖ សាល់ម៉ូណេឡាអាចរក្សាវត្តមានក្នុងម្សៅទឹកដោះគោបានដោយសារមានកន្លុកកន្លៀតណាមួយផ្នែកកម្ចាត់មេរោគមិនអស់ ឬ នៅពេលបន្ថែមវីតាមីនអ្វីមួយលើ ម្សៅទឹកដោះគោជាផលិតផលបង្ហើយ។

វិធីការពារនិងព្យាបាល

សាល់មូណេឡា ជាបាក់តេរីដែលធន់ខ្លាំងនឹងសីតុណ្ហភាពត្រជាក់ ! សូម្បីតែត្រជាក់ដល់កក ក្រោមសូន្យក៏ដោយ ក៏សាល់ម៉ូណេឡា មិនងាប់ដែរ ! តែវាខ្លាចកម្តៅ និងងាប់នៅពេលត្រូវភ្លើងចម្អិន។ ដូច្នេះ មធ្យោបាយការពារដ៏ប្រសើរជាងគេ និងដំបូងគេបំផុតនោះ គឺការចម្អិនម្ហូបឱ្យបានត្រឹមត្រូវ និងឆ្អិនល្អ។ ចំពោះទឹកដោះគោទារក និងក្នុងករណីសង្ស័យថាទឹកដោះគោពុល មានបាក់តេរីសាល់ម៉ូណេឡានេះ បើអ្នកមិនអាច ឬគ្មានលទ្ធភាពរកម្សៅទឹកដោះគោថ្មីមកជំនួសទេ និងក្នុងពេលរង់ចាំរកដំណោះស្រាយ សូមដាំទឹកដោះគោនេះឱ្យពុះពីរនាទី រួចទុកឱ្យត្រជាក់មុនសឹមឱ្យកូនបៅ។ ភ្នាក់ងារសុខភាពកុមារបារាំង បានផ្តល់អនុសាសន៍បន្ថែម មិនឱ្យឆុងទឹកដោះគោទុកយូរ និងត្រូវលាងដបភ្លាម ក្រោយកូនបៅរួច។

ជាអនុសាសន៍ទូទៅ ដោយមិនរាប់ពីករណីម្សៅទឹកដោះគោពុល សូមលាងដៃមុននិងក្រោយការប៉ះពាល់សាច់ ពេលធ្វើម្ហូប។ ចេះប្រើទូរទឹកកក និងការក្លាសេអាហារ ដោយទុកដាក់សាច់ឆៅ ដាច់ដោយឡែកពីម្ហូបឆ្អិន។ សាច់ត្រូវចម្អិន ក្នុងកម្តៅ៦៥អង្សារយ៉ាងតិច និងក្នុងរយៈពេលយ៉ាងហោច៥ទៅ៦នាទី។ ចំពោះសាច់ចិញ្ចាំកក steak haché ពេលដកយកមកចម្អិនវិញ គួរតែធ្វើទាំងនៅកក ព្រោះការទុកឱ្យរលាយ ងាយនឹងធ្វើឱ្យបាក់តេរីពង្រីកខ្លួន ព្រោះភាពត្រជាក់ បានត្រឹមទប់មិនឱ្យបាក់តេរីរីករាលដាល តែមិនបានសម្លាប់វាឡើយ។

ចំណែកស៊ុតមាន់ទាវិញ សូមរក្សាទុកក្នុងសីតុណ្ហភាពថេរ បើទិញមកត្រជាក់ ត្រូវរក្សាទុកនៅកន្លែងត្រជាក់ និងលាងទឹកមុនពេលចម្អិនតែប៉ុណ្ណោះ។ លាងទឹកដោយទុកនឹងធ្វើឱ្យសំបកបាត់បង់ជាតិការពារជាធម្មជាតិរបស់វា។

ទាក់ទងនឹងការព្យាបាលអាការៈរលាកពោះវៀន ឬពុលអាហារ មនុស្សធំពេញវ័យ មានសុខភាពល្អធម្មតា នឹងត្រូវបានធូរស្បើយ ជាស្រលះពីសាល់ម៉ូណេឡា នៅរវាងតែបីបួនថ្ងៃ។ ប៉ុន្តែសម្រាប់ទារក ដែលមានប្រព័ន្ធការពារខ្លួននៅខ្សោយ ហានិភ័យជួបគ្រោះខ្សោះទឹកពីខ្លួនមានខ្ពស់។ ជំងឺនេះអាចបង្កគ្រោះថ្នាក់ធ្ងន់ដល់សុខភាព ជាទូទៅ ដែលត្រូវរូតរះទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីបានទទួលថ្នាំផ្សះ antibiotique ជាចាំបាច់៕

  • លំអងផ្លាសិ្ទក ផ្តល់​ហានិភ័យ​ដល់​សុខភាព​មនុស្ស​យ៉ាងណា ?

    លំអងផ្លាសិ្ទក ផ្តល់​ហានិភ័យ​ដល់​សុខភាព​មនុស្ស​យ៉ាងណា ?

    នៅ​ឆ្នាំ​២០៥០ មហាសមុទ្ទ​នឹង​មាន​ប្លាស្ទិក​ច្រើន​ជាង​ត្រី ! ​ពិភពលោក​ផលិត​ប្លាស្ទិក​១០​តោន​ក្នុង​មួយ​នាទី ហើយជា​រៀង​រាល់​ពីរ​នាទី ​មួយ​តោនប្លាស្ទិកបញ្ចប់​ជីវិត​នៅ​ក្នុង​​សមុទ្ទ។ …

  • បុរស​អាច​ជួបគ្រោះ​កើត​ជំងឺ​មហារីក​សុដន់​ដែរឬ ?!

    បុរស​អាច​ជួបគ្រោះ​កើត​ជំងឺ​មហារីក​សុដន់​ដែរឬ ?!

    បច្ចុប្បន្ននេះ ជាមួយនឹងមធ្យោបាយព្យាបាលថ្មី យុទ្ធសាស្ត្រថ្មី ការព្យាបាលជំងឺមហារីក ទោះទម្រង់ធ្ងន់ប៉ុណ្ណាក៏ដោយ ក៏មានសង្ឃឹមជោគជ័យ​ច្រើនជាងមុនដែរ។ មហារីកមានច្រើនប្រភេទ ដែល​បែង​ចែង​ទៅតាមទីតាំង​នៃ​​​ការកកើត …

  • តើ​ធ្វើ​យ៉ាង​ណា​អាច​ការពារ​កុំ​ឱ្យ​កើតជំងឺ​​ដុំ​ស្បូន?

    តើ​ធ្វើ​យ៉ាង​ណា​អាច​ការពារ​កុំ​ឱ្យ​កើតជំងឺ​​ដុំ​ស្បូន?

    ជាទូទៅ ស្រ្តី​តែងតែ​មាន​ការព្រួយ​បារម្ភ​អំពី​សាច់​ដែល​ដុះ​នៅ​លើ​ស្បូន។ ប៉ុន្តែ​​ដុំ​ស្បូន​ ឬ​ ហ្វីប្រូម ជា​ភាសា​​បារាំង ​ជាដុំ​សាច់​ស្លូត ដែល​​គ្មាន​​អំណាច​​បង្ក​បង្កើត​​​ទៅ​ជា​ជំងឺ​មហារីក​ …

  • មហារីកបាតភ្នែកជា​ជំងឺ​ដែលមានកើត​ច្រើន​លើ​កុមារ​

    មហារីកបាតភ្នែកជា​ជំងឺ​ដែលមានកើត​ច្រើន​លើ​កុមារ​

    ជំងឺ​មហារីក​មួយ​ដែល​មាន​កើត​យ៉ាង​ញឹកញាប់​លើទារក/​កុមារ គឺ​មហារីក​បាត​ភ្នែក។ ជំងឺមហារីក​នេះ អាច​ព្យាបាល​បាន​ជា​សះស្បើយ​ ក្នុង​កំរិត​ប្រមាណ​៩៥%​នៅ​ប្រទេស​ក្នុង​ប្រទេស​ជឿន​លឿន …

  • បរ៉ាក់ ឬ ទឹកបន្សារ បង្កគ្រោះថ្នាក់​ដល់​សុខភាព​យ៉ាងណា ?

    បរ៉ាក់ ឬ ទឹកបន្សារ បង្កគ្រោះថ្នាក់​ដល់​សុខភាព​យ៉ាងណា ?

    ព័ត៌មាន​ស្តី​អំពី​ការ​ប្រើ​សារធាតុ (គីមី) ​បន្ថែម​ក្នុង​ចំណី​អាហារ និង​បន្លែ​ផ្លែឈើ មាន​ឮ​សូរ​ជា​ហូរហែ និង​គួរ​ឱ្យ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ សារធាតុ​បន្ថែម​ក្នុង​ចំណីអាហារ​មាន​ច្រើន​មុខ​ណាស់។ …

  • គុណភាព​អង្ករ​អន់​ ប៉ះពាល់​ដល់សុខភាព​យ៉ាងណា ?

    គុណភាព​អង្ករ​អន់​ ប៉ះពាល់​ដល់សុខភាព​យ៉ាងណា ?

    បន្លែ ផ្លែឈើ​ ចំណីអាហារ​ ដាក់​ថ្នាំ​គីមី អង្ករ​ជ័រ អង្ករផ្លាសិ្ទក ... នេះ​ជា​អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប កំពុង​ព្រួយ​បារម្ភ និង​ចង់​ចៀសវាង​មិន​បរិភោគ ដើម្បី​ថែរក្សា​សុខភាព។ …

  • អស់រដូវ

    អស់រដូវ

    អស់រដូវ​ជា​ដំណាក់កាល​មួយ​ដែល​គ្រប់​ស្ត្រី​ ត្រូវ​ឆ្លង​កាត់​ ដោយ​ចៀស​មិន​រួច នៅ​ពេល​ចូល​ដល់​វ័យ​ ​ជាង​សែ និង​ចូល​ហាសិបផ្លាយឆ្នាំ។ ឡើង​ទម្ងន់ ជ្រុះសក់ ចេះ​តែ​ស្អុះស្អាប់ …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ