បទសម្ភាស
កញ្ញាកឹម មនោវិទ្យា៖« គណបក្សសង្រ្គោះជាតិនឹងរស់ឡើងវិញដើម្បីចូលរួមបោះឆ្នោតជាតិនៅខែកក្កដា »
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៧:១២
ភ្ញៀវប្រចំាថ្ងៃរបស់វិទ្យុបារំាងអន្តរជាតិនៅថ្ងៃសុក្រ ទី១៩ មករានេះ គឺកញ្ញាកឹម មនោវិទ្យា អតីតអនុប្រធានទទួលបន្ទុកកិច្ចការសាធារណៈនៃគណបក្សសង្រ្គោះជាតិ។ ឆ្លើយនឹងសំណួររបស់គួច គន្ធារ៉ា កញ្ញាកឹម មនោវិទ្យាដែលកំពុងធ្វើយុទ្ធនាការស្រោចស្រង់គណបក្សសង្រ្គោះជាតិនៅបរទេសបានបញ្ជាក់ពីក្តីសង្ឃឹមនៃការរស់ឡើងវិញរបស់គណបក្សសង្រ្គោះជាតិសម្រាប់ការចូលរួមបោះឆ្នោតជាតិនាខែកក្កដាខាងមុខ។ ទាក់ទងនឹងចលនាសង្រ្គោះជាតិដែលទើបបង្កើតឡើងដោយលោកសម រង្ស៊ី កញ្ញាកឹម មនោវិទ្យាហាក់មិនបានគាំទ្រ និងថែមទាំងចៀសវាងមិននិយាយឈ្មោះលោកសម រង្ស៊ី។