ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/05 12h00 GMT

គុណប្រយោជន៍​នៃ​ការ​ធ្វើ​សមាធិ

គុណប្រយោជន៍​នៃ​ការ​ធ្វើ​សមាធិ
 
ធ្វើសមាធិ​អាច​ទប់​ស្កាត់​ភាព​ចាស់​ជរា Pixabay/raiPR

សមាធិ ជាការ​អនុវត្ត ​ដ៏​ចំណាស់​មួយ ក្នុង​ពុទ្ធសាសនា។ នៅ​ពេល​ឮពាក្យ​ថា​សមាធិភ្លាម នោះ​គេ​នឹកគិត​ភ្លែត​ដល់​ធម៌ ដល់​សាសនា។ ប៉ុន្តែ​ចាប់​ពី​ជាង​២០​ឆ្នាំ​ចុងក្រោយ​នេះមក សមាធិ បាន​ទទួល​ការ​ស្វាគមន៍​ពី​សំណាក់​ពិភពវេជ្ជសាស្ត្រ​និង​វិទ្យាសាស្ត្រ។ សមាធិ មាន​គុណប្រយោជន៍​ច្រើនណាស់​សម្រាប់​សុខភាព ប្រសិន​​យើង​អនុវត្ត​ធ្វើ​ជា​ប្រចាំ​ រៀង​រាល់​ថ្ងៃ ពី១០​ ទៅ​៣០​នាទី​ម្តង និង​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ធ្វើសមាធិ អាច​ពន្យឺត​ភាព​ចាស់ទ្រុឌទ្រោម​នៃ​ខួរក្បាល និង​ជួយ​ឱ្យ​ខួរក្បាល​មាន​សមត្ថភាព​ប្រសើរ​ឡើង ព្រមទាំង​អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​បាន​ទៀត កាត់​បន្ថយ​អារម្មណ៍​ឡើង​ស្ត្រេស និង​សម្រួល​ដំណេក។

​នៅ​ពេល​ឮ​ពាក្យ​ថា​ សមាធិ យើង​នឹង​នឹក​គិត​ដល់​ភ្លាម ដល់​ការ​ប្រារព្ធ​សាសនា ប៉ុន្តែ​តាំង​ពី​ឆ្នាំ​១៩៧០​មក គ្រូពេទ្យ​ឯកទេស​ផ្នែក​ចិត្តសាស្ត្រ​ជាតិ​អាមេរិក បាន​ប្រែក្លាយ​សមាធិជា​វិធីសាស្ត្រ​ព្យាបាលសម្រួល​ផ្លូវចិត្ត អារម្មណ៍​ ដែល​លែង​មាន​លក្ខណៈ​សាសនា។ នៅ​ឆ្នាំ​១៩៧៩ សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ​ Jon Kabat-Zinn បាន​សម្រេច​រៀប​ចំ​ជា​កម្មវិធី​សិក្សា​សមាធិ​រយៈ​ពេ​ល ៨ សប្តាហ៍​មាន​ឈ្មោះ ថា MBSR "Mindfulness based stress reduction" ដែល​ប្រែតាម​ពាក្យមួយ​បាន​ថា កាត់​បន្ថយ​ស្ត្រេស​ទាំង​នៅ​មាន​ស្មារតីពេញ។

តាំង​ពី​នោះ​មក​ ការធ្វើ​សមាធិបាន​ក្លាយ​ជា​ជម្រើសកាន់​តែ​ច្រើន​ឡើងៗ​របស់​ពិភពវេជ្ជសាស្ត្រ ! ក្រុមគ្រូពេទ្យ​​អាមេរិក បាន​ចាប់​ផ្តើម​មុន​គេ បន្ទាប់​មក​គឺ​បារាំង។​ សមាធិ​ទំនង​ជា​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ និងផ្តល់​ឥទ្ធិពល​ល្អ​​ដល់​ខួរ​ក្បាល ដូច​ជា​ លើក​ទឹក​ចិត្ត កាត់​បន្ថយ​ស្ត្រេស បង្កើន​ការ​ផ្តុំ​អារម្មណ៍ បំភ្លេច​ការឈឺចុកចាប់​រ៉ាំរ៉ៃ និង​ជួយ​សម្រួល​ដំណេក។

សមាធិ​បច្ចេកទេស​ប្រឆាំង​នឹង​ស្ត្រេស

ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​មក​នេះ សមាធិ​លែង​មាន​រូបភាព​ជា​សាសនា​ទៀត​ហើយ ! សមាធិ​ត្រូវ​បាន​គេ​រាប់​ជា​បច្ចេកវិទ្យា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​ស្ត្រេស និង​ជំងឺ​គេង​មិន​លក់​​ទៅ​វិញ ដ៏​ពេញ​និយម។ នៅ​អឺរ៉ុប ជាក់​ស្តែង​នៅ​បារាំង គេ​អាច​រក​រៀន​​ធ្វើ​សមាធិ នៅ​តាម​មជ្ឈមណ្ឌល​សម្រាក​លំហែ មិន​មែន​នៅ​តែ​តាម​ទី​វត្តអារាម ឬ​ទី​សាសនា​ទេ។ សមាធិ គឺ​ជាការ​ផ្តល់​ពេល​វេលា​ឱ្យ​ខ្លួន​ឯង អង្គុយ​និង​អង្កេត​មើល​ស្ថានភាព​​អារម្មណ៍ ស្វែង​រក​ ​ភាព​ស្ងប់ និង​ភាព​ធូរស្បើយ ឆ្ងាយ​ពី​​ភាព​ពុះ​កញ្ជ្រោល សំឡេង សម្ពាធ ពី​​ថ្ងៃ​។ នៅ​ពេល​អារម្មណ៍​បាន​ស្ងប់​ មូល​ល្អ នោះ​ស្ត្រេស​ក៏​ធ្លាក់​ចុះ ហើយ​ការ​ងងោគងងុយ​នឹង​លេច​ឡើង​ ដំណេក​ក៏​បាន​ស្ងប់​ល្អ​ដែរ។

បង្កើត​ឱកាស​ស្ងប់​ល្អ ​​ចេះ​ស្តាប់​អារម្មណ៍​និង​សរីរាង្គ​ខ្លួន​ប្រាណ​ ផ្តោត​ឬ​ផ្តុំ​អារម្មណ៍​​ទៅ​លើចលនា​ដង្ហើម ទៅ​លើ​ពេលវេលា​ជាក់ស្តែង នេះ​ហើយ​ជា​កម្មវត្ថុ​នៃហាត់​រៀន​ធ្វើ​សមាធិ​ ដែល​តែង​អាច​ប្រព្រឹត្ត​​ជា​ក្រុម (១ម្តង​មួយ​ម៉ោង) ដោយ​ម្នាក់ឯង​។ ស្តាប់​ទៅ​ងាយ​ទេ តែ​ជា​លំហាត់​ដ៏​លំបាក។

ក្រៅ​អំពី​ជា​លំហាត់​សម្រាកលំហែ​​អារម្មណ៍ ការ​ធ្វើ​សមាធិ ពិភពវេជ្ជសាស្ត្រ​បានងាក​មក​ជ្រើសរើស​ប្រើ​​ជា​វិធី​សាស្ត្រ​ព្យាបាល​ទប់​ស្កាត់​ការ​លាប់​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ឬ​ហៅ​ថា​វិធីសាស្ត្រ​ព្យាបាល​អារម្មណ៍​ទាំង​នៅ​មាន​ស្មារតីពេញ​លេញ។ ដើម្បី​ប្រឈម​រស់​ជាមួយ​នឹង​ជំងឺ​មហារីក គ្រូពេទ្យ​ឯកទេស​នៅ​ប្រទេ​សលោក​ខាង​លិច​ក៏​បាន​ស្នើ​ឱ្យ​ អ្នក​មាន​ផ្ទុក​ជំងឺ​មហារីក អ្នក​កំពុង​ទទួល​ការព្យាបាល ឬអ្នក​ទើប​ងើប​ពី​ឈឺ ប្រតិបត្តិ​ការ​ធ្វើ​សមាធិ​ ជា​ប្រចាំ។

សមាធិ​កាត់​បន្ថយ​ភាព​ចាស់​ជរា

ស្រទាប់​ប្រព័ន្ធ​ប្រសាទ​ដ៏​ក្រាស់​ក្នុង​លលាដ​ក្បាល​មនុស្ស មាននិន្នាការ​ស្រក​ចុះ​ទៅ​តាម​ភាព​ចាស់​ជរា​របស់​យើង។ ការ​ធ្វើ​សមាធិ ពន្យឺត​​ការ​ស្រក​ស្រទាប់​ប្រព័ន្ធប្រសាទ​ផង និង​ទន្ទឹម​ពេល​ជាមួយ​គ្នា​នោះ វា​ក៏​អាច​បន្ថយ​ល្បឿន​នៃ​ភាព​​ចាស់​ទ្រុឌទ្រោមរបស់​ខួរក្បាលផង។​ ការ​សិក្សា​លើ​ខួរ​ក្បាល​​អ្នក​ធ្វើ​សមាធិ ជា​ច្រើន​ឆ្នាំ និង​ជា​ច្រើន ម៉ោង (ចាប់​ពី ១៥០០០ ទៅ​៣ម៉ឺនម៉ោង​) ​សមាធិ ចាប់​មាន​ឥទ្ធិពល និង​​ចាប់​មាន​ប្រសិទ្ធភាព​លើ​ខួរក្បាល មិន​ឱ្យ​ចាស់​ជរា​ទៅ​តាម​អាយុ ពោល​គឺបើ​តាម​រូបភាព​ស្កាន ​អ្នក​ធ្វើ​សមាធិ​ រក្សា​ម៉ាសមាឌ​ខួរក្បាល​បាន​ល្អ​ជាង និង​ស្រក​ចុះ​តិចជាង អ្នក​មិន​ធ្វើ​សមាធិ​ ដែលមាន​វ័យ​ស្របាល​គ្នា។​

ជា​ធម្មតា ខ្លួន​ប្រាណ​មនុស្ស​យើង​មាន​អារម្មណ៍ មាន​ញាណ​ទទួល​ដឹង​អ្វីៗ​សព្វ​យ៉ាង គឺ​ដោយ​សារ​តែ​ការ​ផ្តល់​សញ្ញា​ ផ្តល់​ព័ត៌មាន ​ប្រទាក់​គ្នា​ឆ្លង​ពី​ប្រព័ន្ធ​ប្រសាទ​មួយ​ទៅ​ប្រព័ន្ធ​ប្រសាទ​មួយ​ទៀត។ ហើយ​ការ​ធ្វើ​សមាធិ​នឹង​សម្រួល​​ឱ្យ​ប្រព័ន្ធ​ប្រសាទ​មាន​ចំណង​ប្រទាក់​ភ្ជាប់​គ្នា​​ថ្មីៗ​បន្ថែម​ទៀត។ មាន​ន័យ​ថា បុគ្គល​ណា​បាន​ធ្វើ​សមាធិ ងាយ​នឹង​ចងចាំ ទទួល​យក និង​ឆាប់​ចេះ​ នូវ​អ្វី​ដែល​ថ្មី ព្រោះ​ខួរក្បាល​មាន​ដំណើរការ​​ល្អ​។ ម្យ៉ាង​វិញ ការ​ធ្វើ​សមាធិ​ទំនង​ជា​បាន​មនុស្ស​យើង​ឱ្យ​​ងាយ​សម្រប​ខ្លួន​នៅ​នឹង​ស្ថានការណ៍ ព្រមទាំង​មានទឹក​ចិត្តស្រស់ថ្លា​​ប្រសើរ​ឡើង។

ការ​សិក្សា ថ្មី​បន្ថែម ​​​នឹង​អាច​វាយ​តម្លៃ​អំពី​ឥទ្ធិពល​នៃ​ការ​ធ្វើ​សមាធិ​ចំពោះ​ការ​វិវឌ្ឍ​នៃ​ទំហំ​ខួរក្បាល ដែល​ចេះ​តែ​រួញ​ទៅ​ ទៅ​តាម​វ័យ​ចំណាស់​របស់​មនុស្ស និង​ដែល​ធ្វើ​មនុស្ស​ចាស់​បាត់​បង់​បន្តិច​ម្តង​ការ​យល់​ដឹង និង​ការ​ចង​ចាំ។ គ្រូពេទ្យ​ឯកទេស​មនុស្ស​ចាស់ ចាប់​អារម្មណ៍​ខ្លាំង​ណាស់ នឹង​វិធី​សាស្ត្រ​ធ្វើ​សមាធិ ទាំង​នៅ​មាន​ស្មារតី​ពេញ​លេញ។ ស្ត្រេស មាន​កង្វល់​ និង​ធ្លាក់​ទឹក​ចិត្ត​ សុទ្ធ​សឹង​ជា​កត្តា​​ដែល​នាំ​ឆាប់កើត ឆាប់​មាន​ការ​វិវត្ត​ជំងឺវង្វេង​វង្វាន់​ ហើយ​អ្នក​ស្រាវជ្រាវ​លើក​ឃើញ​ សមាធិ​ ជា​វិធី​សាស្ត្រ​មួយសម្រាប់​ទប់​ស្កាត់​ ឬ​កំរិត​ផលវិបាក​នៃ​សង្គមព្រោះ​ជំងឺ​វង្វេងវង្វាន់។ អ្នក​ស្រាវជាវ ជាតិ​បារាំង បែលហ្សិក អង់គ្លេស អាល្លឺម៉ង់ ស្វីស អេស្ប៉ាញ ​កំពុងសិក្សា​​រួម​គ្នា​​លើ​មនុស្ស​ចាស់​ចាប់​អាយុ​៦៥​ឆ្នាំ​ឡើង​ទៅ អំពី​ឥទ្ធិពល​នៃ​ការ​ធ្វើ​សមាធិ និង​ការ​សិក្សា​ភាសា​បរទេស ចំពោះ​ភាព​ចាស់​នៃ​ខួរ​ក្បាល ដែលនឹង​អាច​ផ្តល់​លទ្ធផល​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

សមាធិ​សម្រួល​ការ​គ្រប់គ្រង​អារម្មណ៍

ឥទ្ធិពល​មួយ​ទៀតរបស់​សមាធិ គឺឥទ្ធិពល​ទៅលើអារម្មណ៍​ ! ខួរក្បាល​មនុស្ស​មាន​ពីរ​ភាគ​ អារម្មណ៍​វិជ្ជមាន​នៅ​ភាគ​ខាង​ឆ្វេង និង​អារម្មណ៍​អវិជ្ជមាន​នៅ​ខួរ​ក្បាល​ផ្នែក​ខាង​ស្តាំ។ ចំពោះ​អ្នក​ធ្វើ​សមាធិ ដែន​អារម្មណ៍​វិជ្ជមាន​នឹង​រីករាល​ឆ្លង​ទៅស៊ី​​ខូង​ចូល​ដល់​ក្នុង​ដែន​អារម្មណ៍​អវិជ្ជមាន។ ដោយ​សារ​តែ​មូលហេតុ​នេះ​ហើយ ទើប​នៅ​ប្រទេសលោក​ខាង​លិច មាន​អ្នក​ចូល​ចិត្ត​ធ្វើ​សមាធិ​កាន់​តែ​ច្រើនឡើងៗ។ ​ថ្វី​បើ​ការ​ធ្វើ​សមាធិ បាន​នាំ​ឱ្យ​យើង​មាន​ភាព​ធូរស្បើយ​ក្នុង​អារម្មណ៍​មែន ប៉ុន្តែសមាធិគ្មាន​​លទ្ធិពល​លើ​អាកប្បកិរិយារបស់​យើង​ទេ។ នេះ​បើ​គេ​ជឿ​តាម​ការ​សិក្សា​វិទ្យាសាស្ត្រ​ចំនួន​២០ ដែល​បាន​វិភាគ​ឃើញ​ថា ការ​ធ្វើ​សមាធិ បាន​នាំ​ឱ្យ​បុគ្គល​អ្នក​ធ្វើ​នោះ ស្រស់ស្រាយ ចេះ​យោគយល់​ចិត្ត​ អារម្មណ៍​ល្អ បាត់​ទុក្ខកង្វល់ ធ្លាក់​ស្ត្រេស​មែន តែ​មាន​កំរិត​បំផុត​ចំពោះ​អត្តចរិក អាកប្បកិរិយា​ពី​កំណើត។

ប៉ុន្តែ​សូម​ចង​ចាំ​ថា ទោះ​ធ្វើ​សមាធិ​ជា​វិធីសាស្ត្រ​ព្យាបាល​ជំងឺ ឬ​ដើម្បី​បន្ធូរ​អារម្មណ៍​ក្តី ក៏​សមាធិ​អាច​មាន​ប្រសិទ្ធភាព​ល្គិក​ណា​តែ​អ្នក​អនុវត្ត​ធ្វើ​ជា​ប្រចាំ ដោយ​ញឹកញាប់ ឬប្រសើរ​បំផុត​ត្រូវ​ធ្វើ​​​ជា​រៀង​រាល់​ថ្ងៃ។ ប៉ុន្តែ​មិន​មែន​ដាច់​ខាត​ត្រូវ​ទៅ​ធ្វើ​នៅ​មជ្ឈមណ្ឌល ឬ​មណ្ឌល​សាសនា​ទេ មានវិធី​រៀន​ធ្វើ​សមាធិ​ច្រើន​បែប​ច្រើន​យ៉ាង​ណាស់ និង​ធ្វើ​នៅ​តែ​ផ្ទះ តែ​ម្នាក់​ឯង​ក៏​បាន។ អ្វី​ដែល​ចាំ​បាច់​ម្យ៉ាង​ គឺ​ភាព​ស្ងប់ស្ងាត់ ! ហើយ​បើ​អ្នក​គ្មាន​ពេល​ទំនេរ​ទេ ១០​នាទី​ក្នុង​មួយ​ថ្ងៃ​ គឺ​គ្រប់​គ្រាន់​ហើយ​សម្រាប់​ធ្វើ​សមាធិ។

សូម​ចាប់​ផ្តើម​ថ្ងៃ​នេះ ជាមួយ​យើង​ខ្ញុំ

ជ្រើសរើសទី​​ស្ងប់​ស្ងាត់ គ្មាន​ទូរទស្សន៍ គ្មានទូរស័ព្ទ … សូម​ស្តាប់​និង​នៅ​ជាមួយ​ខ្លួន​អ្នក …អង្គុយ​ក៏​បាន ទម្រេខ្លួន​ក៏​បាន តែ​កុំ​គេង … ដក​ដង្ហើម​មួយៗ ស្រូបខ្យល់​ចូល ដកដង្ហើម​ចេញ …. ផ្តោត​អារម្មណ៍​តែ​ទៅ​លើ​ចលនា​ដង្ហើម ….ស្តាប់សភាព​​រាងកាយ ហើយ​បន្ធូរ​អារម្មណ៍​ … បន្ត​ដក​ដង្ហើម​វែងៗមួយៗ ហើយ​រាប់​ដង្ហើម​ចេញ​រាប់​ដង្ហើម​ចូល​របស់​អ្នក … ​តាមដានដំណើរ​​ខ្យល់​ដង​ដង្ហើម​របស់​អ្នក​ដែល​ចូល​តាម​រន្ធ​ច្រមុះ​ រួចធ្លាក់​ចុះ​ទៅ​ក្នុងពោះ …ប្រសិន​បើ​អ្នក​បែក​​អារម្មណ៍ គិត​ដល់​រឿង​អ្វី​ផ្សេងសូមមើលបញ្ហានោះ... រួច​ងាកមក​គិត​អំពី​ ​ចលនា​ដង្ហើម​របស់អ្នក​វិញ​ បន្ត​ស្រូប​ចូល និង​ដក​ដង្ហើមចេញ​វែងៗ ... សូម​កុំចុះ​ចាញ់​នៅ​ពេលបែក​អារម្មណ៍... ដាស់​​ស្មារតីត្រលប់​ស្តាប់​ដង្ហើម​វិញ​​...

  • អ្នកចង់ថែសុខភាពបេះដូង សូមសម្រកក្បាលពោះ

    អ្នកចង់ថែសុខភាពបេះដូង សូមសម្រកក្បាលពោះ

    ម៉ាសមាឌ​ខ្លួនធំឬ​តូចមិន​សំខាន់​ទេ ! សំខាន់​សូម​មើល​ក្បាល​ពោះ​របស់​អ្នក ! បើ​មាន​រាង​ល្មម​ តែ​ដុះ​ក្បាល​ពោះ​ធំ​ ប៉ោង​​ដូចផ្លែប៉ោម នោះ​​មាន​ន័យ​ថា​សុខភាព​បេះដូង​ប្រឈម​នឹង​​គ្រោះ​ថ្នាក់​ហើយ។ …

  • លើសឈាម និង ស្រ្តី

    លើសឈាម និង ស្រ្តី

    នៅ​ថ្ងៃ​ទី ១៧ ឧសភា ​នេះ ជាទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​លើស​ឈាម។ លើស​ឈាម​ជា​ជំងឺ​ដែល​វិវឌ្ឍ​ដោយ​ស្ងាត់ៗ​បំផុត និង​មិនមែន​ជា​ជំងឺ​ដែល​មាន​កើត​តែ​លើ​បុរស​ដូច​ការ​គិត​ពី​មុន​ទេ …

  • Aspirine, ibuprofène, paracétamol: តើត្រូវជ្រើសរើសប្រើមួយណា ?

    Aspirine, ibuprofène, paracétamol: តើត្រូវជ្រើសរើសប្រើមួយណា ?

    Aspirine, ibuprofène, paracétamol...ទាំង​បីមុខ​នេះ ជា​ថ្នាំ​ដែល​សឹង​ថា​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ផ្ទះ និង​ដែល​រក​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា។ ថ្នាំ​ទាំង​បី​មុខ​នេះ …

  • ទម្លាប់ចូលគេងយប់ជ្រៅ អាយុខ្លី ?

    ទម្លាប់ចូលគេងយប់ជ្រៅ អាយុខ្លី ?

    គេង​តិច​ជា​៦ម៉ោង ក្នុង​មួយ​យប់ អាច​បង្ក​គ្រោះ​ថ្នាក់​​ដល់​​សុខភាព​ និង​​ធ្វើ​​ឱ្យ​​ប្រព័ន្ធ​​ការពារ​ខ្លួន​​យើង​​ចុះ​​ខ្សោយ​។ គេង​មិនគ្រប់គ្រាន់ ជា​មូលហេតុ​បង្ក​ឱ្យ​មាន​ជំងឺ …

  • គ្រុនចាញ់ នៅតែបន្តសម្លាប់មនុស្ស ភាពស៊ាំកាន់​តែ​រីករាលដាល

    គ្រុនចាញ់ នៅតែបន្តសម្លាប់មនុស្ស ភាពស៊ាំកាន់​តែ​រីករាលដាល

    នៅ​ថ្ងៃទី ២៥​មេសា នេះ ជាទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់។ “ត្រៀម​យក​ឈ្នះ​ជំងឺ​គ្រុនចាញ់" ជា​ប្រធានបទ​ដែល​អង្គការ​សុខភាព​ពិភពលោក​ជ្រើសរើស សម្រាប់ទិវា​​ឆ្នាំ​២០១៨។ …

  • តើ​ការ​កាច់​ម្រាម​ដៃ​នឹង​នាំ​ឱ្យ​មាន​ជំងឺ​រលាក​សន្លាក់​ឬ ?

    តើ​ការ​កាច់​ម្រាម​ដៃ​នឹង​នាំ​ឱ្យ​មាន​ជំងឺ​រលាក​សន្លាក់​ឬ ?

    តើអ្នកធ្លាប់កាច់ម្រាមដៃដែរឬទេ ? កាច់ឱ្យលឺសូរប្រឹបៗស្តាប់ទៅពិរោះស្តាប់ណាស់សម្រាប់​អ្នក​ខ្លះ តែ​អ្នក​ខ្លះ​ទៀត​សំលេង​នេះ​រំខាន​ត្រចៀក​ខ្លាំងណាស់។ ​តើអ្នកដឹងទេថាតើសំឡេងនេះចេញមកពីណា …

  • សុរានិងស្ត្រី ៖ ស្ត្រីទទួលទានសុរាស្មើបុរស តែរងគ្រោះថ្នាក់ខ្លាំងជាង

    សុរានិងស្ត្រី ៖ ស្ត្រីទទួលទានសុរាស្មើបុរស តែរងគ្រោះថ្នាក់ខ្លាំងជាង

    ការ​សិក្សា​ខ្នាត​អន្តរជាតិ​មួយ​បាន​បង្ហាញ​ថា ពេល​នេះ ស្ត្រី​ប្រព្រឹត្ត​គ្រឿង​ស្រវឹង (ផឹកស្រា) ​ដូចនិងក្នុង​កំរិត​​ស្មើបុរស​​ហើយ ! ដូច្នេះ​ស្ត្រី​ កំពុង​ប្រឈម​នឹង​គ្រោះ​ថ្នាក់ …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ