ការពារខ្លួន La légitime défense
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:២៦
នៅក្នុងនាទីខ្ញុំនិយាយពីរភាសានៅថ្ងៃនេះ លោក ឆាយ ហុកផេងសូមលើកឡើងអំពី "ការការពារខ្លួន" La légitime défense"។
ប្រិយមិត្រអ្នកស្តាប់ជាទីមេត្រី ការរក្សាសន្តិសុខផ្ទាល់ខ្លួននិងសន្តិសុខចំពោះអ្នកដទៃនៅគ្រាដែលមានភាពអាសន្នប្រឈមមុខនឹងគ្រោះថ្នាក់ណាមួយក្នុងជីវិត ពិតជាកត្តាពិសេស អាចធ្វើអោយបុគ្គលដែលប្រើអំពើហិង្សាដើម្បីការពារខ្លួន រួចចាកផុតពីទុក្ខទោសទណ្ឌកម្មនៅចំពោះមុខតុលាការ។
Relève donc de la légitime défense dès lors que les moyens de défense employés sont proportionnés à la gravité de l’atteinte redoutée. L’abus de la légitime défense n’est pas défendable. Dans le cas contraire ce serait faire éloge à la loi du talion.
បើជនពាល វាប្រើកម្លាំងបាយ ដោយគ្មានកាន់អាវុធនៅនឹងដៃ ដូចជាកាំភ្លើង កាំបិត ពូថៅ ឬដំបង ព្រនង់ទេនោះ អ្នកដែលការពារខ្លួនឯងឬក៏ការពារសន្តិសុខអ្នកដទៃ ដូចជាអ្នកភូមិផងរបងជាមួយ ហើយហ៊ានប្រើអាវុធជាឧបករណ៍ អ្នកនោះឯងប្រាកដជាត្រូវទទួលការផ្តន្ទាទោសពុំខានឡើយ ត្បិតអីច្បាប់ដែលអនុញ្ញាតឲ្យបណ្តាជន « ការពារខ្លួន” មិនអនុញ្ញាតឲ្យជននេះនោះ រំលោភប្រើកម្លាំងអាវុធក្តីឬក៏ វាយចោររហូតដល់ស្លាប់ឬសន្លប់បាត់ស្មារតី។ ករណីចុងក្រោយទាំងពីរនេះ ពុំសមស្របនឹងទ្រឹស្តីដែលថា “ការពារខ្លួន”នោះឡើយ។
En effet, n’est pas pénalement responsable la personne qui, pour interrompre l’exécution d’un crime ou d’un délit contre un bien, accomplit un acte de défense, autre qu’un homicide volontaire car il y a là disproportion entre les moyens employés et la gravité de l’agression.
ក៏ប៉ុន្តែ ប្រសិនបើនៅក្នុងពេលរាត្រី គេឃើញមានចោរព្រៃ បីបួននាក់ចូលប្លន់ ក្នុងភូមិដ្ឋាន គេក៏មិនអាចស្មានបានឬសួរថា ចោរឯងមានអាវុធឬទេ នោះទេ អីចឹងបន្ទាប់ពីបានបាញ់កាំភ្លើងមួយគ្រាប់លើអាកាសដោយគំរាមរួចហើយ ហើយក្រុមចោរនៅតែមិនផ្លាស់ប្តូរឥរិយាបថ រត់ដកខ្លួនថយ បែរជារុញសម្រុកចូលតដៃទៀត ពួកនេះប្រាកដជានឹងស្លាប់អាសារបង់ ត្បិតម្ចាស់ផ្ទះមានលេសច្បាស់ថាត្រូវតែបាញ់ការពារខ្លួនជាចាំបាច់ខានមិនបាន។
L’usage de la violence par le malfaiteur ou la volonté inébranlable de ce dernier pour s’en prendre à l’intégrité physique du maître du lieu autorise, selon le cas d’espèce, l’usage de la violence avec usage d’une arme de la part de la personne menacée. Force est de souligner que la notion de proportionnalité est ici difficile à apprécier.
នៅថ្ងៃមួយនោះ ខ្ញុំបានកាត់ក្តីដាក់ទណ្ឌកម្មដល់មេគ្រួសារមួយរូបដែលបាញ់ព្រាវៗ ក្នុងទីងងឹងត ត្បិតគាត់ឮ ស្នាមជើងរត់ប្រាវៗ លើស្លឹកឈើស្ងួតក្នុងសួនរបស់គាត់។ គាត់បាញ់ត្រូវក្មេងម្នាក់ ធ្លាយពោះរបួជាទម្ងន់ តែមិនស្លាប់។ គាត់សារភាពធ្លាប់កាន់កាំភ្លើង យាមយប់ជាច្រើនរាត្រីមកហើយ ឃ្លាំចាំចាប់ចោរដែលធ្លាប់បានចូលលួចក្នុងរោងជាងរបស់គាត់ គឺលួចឧបករណ៍ធ្វើកសិកម្ម ជញ្ជូនចេញអស់ជាច្រើនពីកាលគ្រាមុនៗនោះ។ ដោយយោលទៅលើករណីពិសសេនេះ ទណ្ឌិតរូបនេះ ត្រូវបានទទួលទោសត្រឹមតែព្យួរទោស ជាប់ពន្ធនាគារក្នុងរយៈ៣ឆ្នាំ។
Si l’état de nécessité, qui trouve son fondement dans le principe du droit supérieur à l’existence comme le droit au logement par exemple, il ne saurait légitimer l’action collective, concertée d’un groupe de personne usant des moyens illégaux aboutissant à un état d’anarchie.
បើស្តីពីសិទ្ធិការពារដីធ្លី ផ្ទះសំបែងវិញ គឺការពារតាមរយៈក្រុមការពារនានា ក្រុមទាំងនេះ ត្រូវគោរពច្បាប់ជាធរមាន កុំបំពាន ដោយអាងថាមាន”សិទ្ធិ” ត្បិតការទាមទារតវ៉ាអាវ៉ាសែខុសច្បាប់ បង្កើតបានជាអាណាធិបតេយ្យពេញស្រុកពេញភូមិ ហើយក៏បង្ហាញនូវរូបភាពអាក្រក់បង្កើតចលាចល។
Cependant, ne justifie pas une réplique la simple crainte, et non le péril imminent. L’auteur de l’acte de répliquer voire d’anticiper doit se trouver devant un danger immédiat et certain et non hypothétique ou futur.
អីចឹង នៅក្នុងគម្ពីសុត្តនបិតក ស្តីអំពីរឿងសេដ្ឋីធិតាច្រានប្តីខ្លួនពីលើកំពូលភ្នំ ធ្លាក់ស្លាប់នោះ តើត្រូវវិនិច្ឆ័យបែបណាដែរ?
Pour un exemple d’application de la légitime défense, cette histoire est riche d’enseignement. De la menace reçue à l’anticipation par un acte préventif causant la mort de l’auteur de ladite menace, cette femme est-elle coupable ?
ក្នុងរឿងបុត្រីរបស់សេដ្ឋីបានចោរជាស្វាមី គឺផ្តើមឡើងថា ដោយនាងស្រលាញ់ខ្លាំងពេក គ្រាន់តែបានឃើញនឹងភ្នែក ក៏សុំឲ្យឪពុកយកលុយទៅលោះចោរមកធ្វើប្តី។ ប៉ុន្មានថ្ងៃ ក្រោយមកដោយហេតុថាចោរជាប្តីស្រឡាញ់សម្បតិជាងអ្វីទាំងអស់ ក៏ប្រើល្បិចថាឡើងលើភ្នំកំសាន្តលេង ហើយក៏ប្រាប់ប្រពន្ធនូវបំណងរបស់វាថា វានឹងច្រាននាងទម្លាក់ជ្រោះឥឡូវនេះហើយ។ ភ្លាមនោះសេដ្ឋីធីតា គឹតក្នុងចិត្តថា “បញ្ញាមិនមែនសាងមកដើម្បីស្លស៊ីទេ សាងមកដើម្បីទុកពិចារណា"។
រួចហើយក៏ល្បួងចោរជាប្តី សុំឲ្យបានអោបរឹត ពីមុខពីក្រោយ មុននឹងព្រាត់ស្លាប់។ ចោរក៏យល់ព្រម នាងក៏ឈរពីក្រោយក្នុងន័យថានឹងអោបប្តី ដែលកំពុងប្រហែសខ្លួន ហើយក៏ច្រានចោរអស់មួយទំហឹងដៃធ្លាក់ក្សិនក្ស័យពីលើកំពូលភ្នំ។
រឿងនេះ សមនឹងដាក់ជាវិញ្ញាសារដល់សិស្សសាលាភូមិន្ទចៅក្រមនៃរាជបណ្ឌឹត្យសភាវិជ្ឌាជីវៈតុលាការ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ