អានតួអត្ថបទ
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

ការពារខ្លួន​ La légitime défense

ចុះផ្សាយ​នៅ​ថ្ងៃ៖

​​នៅ​​​ក្នុង​​​នាទី​​ខ្ញុំ​​​​​និយាយ​​​ពីរ​​​​ភាសា​​​​នៅ​​​ថ្ងៃ​​​​នេះ​​​ លោក​​​​ ឆាយ ​ហុក​​ផេង​សូម​​​លើក​​​​ឡើង​​​​អំពី "ការការពារខ្លួន"​ La légitime défense"។

លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង
លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង RFI/Chhay Hoc Phéng
ផ្សាយពាណិជ្ជកម្ម

ប្រិយមិត្រ​អ្នកស្តាប់​ជាទីមេត្រី ការ​រក្សាសន្តិសុខ​ផ្ទាល់​ខ្លួន​និង​សន្តិសុខ​ចំពោះ​អ្នកដទៃនៅ​គ្រា​ដែល​មាន​ភាពអាសន្ន​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់ណាមួយ​ក្នុង​ជីវិត ពិត​ជា​កត្តាពិសេស អាច​ធ្វើ​អោយ​បុគ្គល​ដែល​ប្រើ​អំពើហិង្សា​ដើម្បី​ការពារ​ខ្លួន​ រួច​ចាក​​ផុត​​ពីទុក្ខ​ទោស​ទណ្ឌកម្ម​នៅ​ចំពោះ​មុខ​តុលាការ។

 

Relève donc de la légitime défense dès lors que les moyens de défense employés sont proportionnés à la gravité de l’atteinte redoutée. L’abus de la légitime défense n’est pas défendable. Dans le cas contraire ce serait faire éloge à la loi du talion.

 

បើជនពាល វា​ប្រើ​កម្លាំង​បាយ​ ដោយ​គ្មាន​កាន់​អាវុធ​នៅ​នឹងដៃ ដូច​ជាកាំភ្លើង កាំបិត ពូថៅ ឬ​ដំបង ព្រនង់​ទេ​នោះ  អ្នកដែល​ការពារ​ខ្លួន​ឯងឬ​ក៏​ការពារសន្តិសុខ​អ្នកដទៃ ដូច​ជា​អ្នក​ភូមិ​ផង​របង​ជាមួយ​ ហើយ​ហ៊ាន​ប្រើ​អាវុធ​ជា​ឧបករណ៍ អ្នក​នោះ​ឯង​​ប្រាកដ​​ជា​ត្រូវ​ទទួល​​ការ​ផ្តន្ទាទោស​​ពុំ​ខាន​​ឡើយ​ ត្បិត​អី​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​​បណ្តាជន ​« ការពារខ្លួន” មិន​​អនុញ្ញាត​​ឲ្យ​​ជន​​នេះ​​នោះ ​រំលោភ​​ប្រើកម្លាំង​​អាវុធ​ក្តី​​ឬ​ក៏ ​វាយ​ចោរ​​រហូត​​ដល់​​ស្លាប់​​ឬ​​សន្លប់​​បាត់​ស្មារតី។ ករណី​ចុងក្រោយ​ទាំងពីរ​នេះ ពុំ​សមស្រប​នឹង​ទ្រឹស្តី​ដែល​ថា​ “ការពារ​ខ្លួន”​នោះឡើយ។​

 

En effet, n’est pas pénalement responsable la personne qui, pour interrompre l’exécution d’un crime ou d’un délit contre un bien, accomplit un acte de défense, autre qu’un homicide volontaire car il y a là disproportion entre les moyens employés et la gravité de l’agression.

 

ក៏ប៉ុន្តែ ប្រសិន​បើ​នៅ​ក្នុង​ពេល​រាត្រី គេ​ឃើញ​មាន​ចោរ​ព្រៃ បីបួន​នាក់​ចូលប្លន់ ក្នុង​ភូមិដ្ឋាន គេ​ក៏​មិន​អាច​ស្មាន​បាន​ឬ​សួរ​ថា ចោរឯង​​មាន​អាវុធឬទេ នោះទេ អីចឹង​បន្ទាប់​ពីបាន​បាញ់​កាំភ្លើង​មួយ​​គ្រាប់​លើ​អាកាស​ដោយ​គំរាម​រួចហើយ ហើយ​ក្រុមចោរ​នៅតែ​មិនផ្លាស់​ប្តូរ​ឥរិយាបថ រត់ដក​ខ្លួន​ថយ បែ​រជារុញ​សម្រុកចូល​ត​ដៃ​ទៀត ​ពួក​នេះ​ប្រាកដ​ជា​នឹង​ស្លាប់​អាសារ​បង់ ត្បិត​ម្ចាស់​ផ្ទះមាន​លេស​ច្បាស់​ថា​ត្រូវ​តែ​បាញ់​ការពារខ្លួន​ជា​ចាំបាច់​​ខាន​​មិន​​បាន។​​​

 

L’usage de la violence par le malfaiteur ou la volonté inébranlable de ce dernier pour s’en prendre à l’intégrité physique du maître du lieu autorise, selon le cas d’espèce, l’usage de la violence avec usage d’une arme de la part de la personne menacée. Force est de souligner que la notion de proportionnalité est ici difficile à apprécier.

 

នៅ​ថ្ងៃ​មួយ​នោះ ខ្ញុំ​បាន​កាត់ក្តី​ដាក់​ទណ្ឌកម្ម​ដល់​មេ​គ្រួសារ​មួយ​រូប​ដែល​បាញ់​ព្រាវៗ ក្នុងទី​​ងងឹងត ត្បិត​គាត់​ឮ ស្នាមជើង​រត់​ប្រាវៗ លើ​​ស្លឹកឈើ​ស្ងួត​ក្នុង​សួន​របស់​គាត់​។ គាត់​​បាញ់​ត្រូវ​ក្មេង​​ម្នាក់ ធ្លាយ​ពោះ​​របួ​ជា​ទម្ងន់ តែ​មិន​ស្លាប់។ គាត់​សារភាព​ធ្លាប់កាន់​កាំភ្លើង​ យាម​​យប់​ជាច្រើន​រាត្រី​មកហើយ ឃ្លាំ​ចាំចាប់ចោរ​ដែល​ធ្លាប់​បាន​ចូល​លួច​ក្នុង​រោង​ជាង​របស់​គាត់​ គឺ​លួច​ឧបករណ៍​ធ្វើ​កសិកម្ម​ ​ជញ្ជូន​ចេញ​អស់​ជាច្រើន​ពី​កាល​គ្រា​មុនៗ​នោះ។ ដោយ​យោល​ទៅ​លើ​ករណី​ពិសសេ​នេះ​ ទណ្ឌិត​​រូប​នេះ ​ត្រូវ​បាន​ទទួ​ល​ទោស​​ត្រឹមតែ​​ព្យួរ​ទោស​ ជាប់​ពន្ធនាគារ​​ក្នុង​​រយៈ​៣​ឆ្នាំ។​​

 

Si l’état de nécessité, qui trouve son fondement dans le principe du droit supérieur à l’existence comme le droit au logement par exemple, il ne saurait légitimer l’action collective, concertée d’un groupe de personne usant des moyens illégaux aboutissant à un état d’anarchie.

 

បើស្តី​ពី​សិទ្ធិ​ការពារ​ដីធ្លី ផ្ទះសំបែង​វិញ គឺ​ការ​ពារ​តាម​រយៈ​ក្រុម​ការពារ​នានា​ ក្រុមទាំងនេះ ត្រូវ​គោរព​ច្បាប់​ជាធរមាន កុំ​បំពាន ដោយ​អាង​​ថា​មាន​”សិទ្ធិ” ត្បិត​​ការ​ទាម​ទារ​​តវ៉ា​​អាវ៉ាសែ​​ខុសច្បា​ប់ ​បង្កើត​បាន​ជា​អាណាធិបតេយ្យ​​ពេញ​ស្រុក​​ពេញ​ភូមិ​ ហើយ​ក៏​បង្ហាញ​នូវ​​រូប​ភាព​​អាក្រក់​​បង្កើត​​ចលាចល។​

Cependant, ne justifie pas une réplique la simple crainte, et non le péril imminent. L’auteur de l’acte de répliquer voire d’anticiper doit se trouver devant un danger immédiat et certain et non hypothétique ou futur.

 

អីចឹង នៅ​ក្នុង​គម្ពី​សុត្តនបិតក ស្តីអំពី​រឿង​សេដ្ឋី​​ធិតា​​ច្រាន​ប្តី​ខ្លួន​ពីលើ​កំពូល​ភ្នំ ​ធ្លាក់​ស្លាប់​នោះ តើ​ត្រូវ​វិនិច្ឆ័យ​បែបណាដែរ?

Pour un exemple d’application de la légitime défense, cette histoire est riche d’enseignement. De la menace reçue à l’anticipation par un acte  préventif causant la mort de l’auteur de ladite menace, cette femme est-elle coupable ?

 

ក្នុង​រឿង​បុត្រី​របស់​សេដ្ឋី​បាន​ចោរ​ជា​ស្វាមី គឺ​ផ្តើម​ឡើង​ថា​ ដោយ​នាង​ស្រលាញ់​ខ្លាំង​ពេក គ្រាន់​តែ​បាន​ឃើញ​នឹង​ភ្នែក ក៏​សុំ​ឲ្យឪពុក​​យក​លុយ​ទៅ​​លោះ​ចោរ​មក​ធ្វើប្តី។ ប៉ុន្មាន​ថ្ងៃ ក្រោយ​មក​ដោយ​ហេតុ​ថា​ចោរ​ជាប្តី​ស្រឡាញ់​សម្បតិ​ជាង​អ្វី​ទាំង​អស់ ​ក៏​ប្រើ​ល្បិច​ថា​ឡើង​លើ​ភ្នំ​​កំសាន្ត​លេង ហើយ​ក៏​ប្រាប់​ប្រពន្ធ​នូវ​បំណង​របស់​វា​ថា វា​នឹង​ច្រាន​នាង​ទម្លាក់​ជ្រោះ​ឥឡូវ​នេះ​​ហើយ។ ភ្លាម​នោះ​សេដ្ឋីធីតា​ គឹត​ក្នុង​ចិត្ត​ថា “​បញ្ញា​មិនមែន​សាង​មក​ដើម្បី​ស្ល​ស៊ីទេ សាង​មក​​ដើម្បី​ទុក​ពិចារណា"។

រួច​ហើយ​ក៏​ល្បួង​ចោរជាប្តី សុំ​ឲ្យ​បាន​អោបរឹត ពីមុខ​ពីក្រោយ មុន​នឹង​ព្រាត់​ស្លាប់។ ចោរ​​ក៏យល់ព្រម នាង​ក៏ឈរ​ពីក្រោយ​ក្នុងន័យ​ថា​នឹង​អោប​ប្តី ដែល​កំពុង​ប្រហែស​ខ្លួន ហើយ​ក៏​ច្រាន​​ចោរ​​អស់​មួយ​ទំហឹងដៃ​​ធ្លាក់​ក្សិន​ក្ស័យ​ពីលើកំពូលភ្នំ។

 

រឿង​នេះ សម​នឹង​ដាក់​ជាវិញ្ញាសារ​ដល់​សិស្ស​សាលាភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌឹត្យ​សភា​វិជ្ឌា​ជីវៈ​​តុលាការ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ