បទយកការណ៍
នៅពេលជនជាតិបារាំងនិពន្ធប្រលោមលោកខ្មែរ រឿង វាលស្រែក្រោមពន្លឺចន្ទ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:១៧
នៅពេលដែលជនជាតិបារាំងសរសេររឿងប្រលោមលោកខ្មែរ។ Rizière sous la lune វាលស្រែក្រោមពន្លឺចន្ទ គឺចំណងជើងស្នាដៃប្រលោមលោកខ្មែរទី២របស់អ្នកនិពន្ធបារាំង លោកឡូអ៊ីក បារីយ៉ែរ Loïc Barrière។ សៀវភៅរឿងនេះ ត្រូវបានបោះពុម្ពផ្សាយនៅឆ្នាំ ២០១៦ ដោយគ្រឹស្ថានបោះពុម្ព វង្ឃ ដៃយ័រ (អានដូចសង្ឃ) Vent d’ailleurs ប៉ុន្តែ ទើបតែបង្ហាញ លេចមុខនៅពិព័រណ៌សៀវភៅអន្តរជាតិលើកទី៣៨ ក្នុងប្រទេសបារាំង ដែលទើបបញ្ចប់នៅថ្ងៃចន្ទទី ១៩មីនា។ នៅក្នុងពិព័រណ៌សៀវភៅអន្តរជាតិដែលមានអ្នកនិពន្ធជាច្រើនពាន់នាក់មកពីប្រទេសចំនួន ៥០នៅក្នុងពិភពលោក វត្តមានសៀវភៅដែលនិយាយពីកម្ពុជាគឺជារឿងដ៏កម្រ។