ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
កម្ពុជា

​អាជ្ញាធរ​ជាតិ​អប្សរា​ថ្កោល​ទោស​ការ​កាប់​បំផ្លាញ​សិវលិង្គ​នៅ​លើ​ភ្នំ​គូលែន

media  
សិវលិង្គ​ដែល​ត្រូវ​ដាប់​បំផ្លាញ អាជ្ញាធរ​ជាតិ​អប្សរា

នៅ​ខេត្ត​សៀមរាប សិវលិង្គ​យ៉ាង​ហោច​ណាស់​៦ នៅ​បាត​ស្ទឹង​លិង្គ​មួយ​ពាន់​លើ​ខ្នង​ភ្នំ​គូលែន ត្រូវ​បាន​ដាប់​បំផ្លាញ​ដោយ​ប្រើ​ប្រាស់​ដាវ​សាម៉ូរ៉ៃ​ កាល​ពី​ពាក់​កណ្ដាល​ខែ​មីនាកន្លង​ទៅ​​​។ ជាង​១០​ថ្ងៃ​ក្រោយ​មក ពោល​គឺ​នៅ​ថ្ងៃ​សុក្រ​ទី​៣០​មីនា អាជ្ញាធរ​ជាតិ​អប្សរា​បានចេញ​​មុខថ្កោល​ទោសយ៉ាង​ដាច់​​ចំពោះ​ការ​កាប់​បំផ្លាញ​សិវលិង្គ​នេះ ដោយ​បាន​ចាត់​ទុក​ថា ជា​ការ​បំផ្លាញ​សម្បត្តិ​ពាន់​ឆ្នាំ​ឲ្យ​ខូច​ខាត​និង​បាត់​បង់​រូប​ភាព​ដើម​​។ ការ​ថ្កោល​ទោសដូច្នេះ ធ្វើ​ឡើង​ខណៈ​ពេល​ដែល​សមត្ថកិច្ច​ខេត្ត​សៀមរាប ទើប​តែ​ឃាត់​​ខ្លួនបាន​​ជន​សង្ស័យ​៣​នាក់​នៅ​ក្នុង​ករណី​នេះ និង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​សៀមរាប ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​។

«សិវលិង្គ គឺ​ជា​ទី​សក្ការៈ​ដ៏​សក្តិសិទ្ធិ​ក្នុង​ជំនឿ​សុំ​ទឹក​មន្ត​​របស់​ប្រជាជន​ខ្មែរ​។ ហើយ​ការ​ដាប់​បំផ្លាញ​សិវលិង្គ​នេះ គឺ​ជា​ការ​បាត់​ចង់​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ដ៏​មាន​តម្លៃ​នៅ​លើ​ភ្នំ​គូលែន​។» នេះ​គឺ​ជា​ប្រតិកម្ម​របស់​អាជ្ញាធរ​ជាតិ​អប្សរា បន្ទាប់​ពី​សិវលិង្គ​ចំនួន​៦ នៅ​បាត​ស្ទឹង​លិង្គ​១​ពាន់​លើ​ភ្នំ​គូលែន​ត្រូវ​បាន​ដាប់បំផ្លាញ​។

គួរ​ជម្រាប​ថា ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​សិវលិង្គ ក្នុង​ពេល​ដើរ​ល្បាត​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​មីនា​កន្លង​ទៅ​។ ក្នុង​នោះ សិវលិង្គ​ចំនួន​៣​ត្រូវ​បាន​ជន​ល្មើស​ដាប់​យក​ចេញ ខណៈ​សិវលិង្គ​ចំនួន​៣​ផ្សេង​ទៀត​ត្រូវ​បាន​កាប់​បំផ្លាញ ប៉ុន្តែ​មិន​ទាន់​ដាច់​ចេញ​ពី​ជើង​ទម្រ​នៅ​ឡើយ​។ ភ្លាម​ៗ​ ក្រុម​ការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅកាន់​សមត្ថកិច្ច ដើម្បី​ស្វែង​រក​អ្នក​ប្រព្រឹត្តមក​ផ្ដន្ទាទោស​តាម​ច្បាប់​។

ជា​ការ​កត់​សម្គាល់ រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​ខេត្ត​សៀមរាប​ឃាត់​ខ្លួនបាន​យុវជន​ចំនួន​៣​នាក់ ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​។ ជន​សង្ស័យ​​ទាំង​៣ រស់​នៅ​ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប និង​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិត​ជា​បាន​ប្រើ​ដាវ​សាម៉ូរ៉ៃ ដាប់​បំផ្លាញ​សិវលិង្គ​ទាំង​៦​ពិត​ប្រាកដ​មែន​។

តាម​រយៈ​ករណី​នេះ អាជ្ញាធរ​ជាតិ​អប្សរា បានគូស​បញ្ជាក់​ថា ខ្លួន​នឹង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​បាន​ល្អ​ជាង​មុន ក្នុង​ការ​ថែ​រក្សា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ ក៏​ដូច​ជា​បញ្ជ្រាប​ចំណេះ​ដឹង​ស្ដី​ពី​តម្លៃ​នៃ​បេតិកភណ្ឌ​ដល់​ប្រជាជន​ក្នុង​តំបន់​។ សម្រាប់​អាជ្ញាធរ​ជាតិ​អប្សរា ប្រជាជន​ពិសេស​យុវជន​ជំនាន់​ក្រោយ គឺ ជា​សរសរ​ទ្រូង​ដ៏​សំខាន់ នៅ​ក្នុង​បេសកកម្ម​ការពារ ថែ​រក្សា និង​អភិរក្ស​មរតក​វប្បធម៌​បន្ត​ពី​អ្នក​ជំនាន់​មុន​​ឲ្យ​បាន​គង់វង្ស​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ