ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/07 12h00 GMT

ប្រយោជន៍​នៃ​ការ​រួមសង្វាស់​(​ Rapport sexuel)

ប្រយោជន៍​នៃ​ការ​រួមសង្វាស់​(​ Rapport sexuel)
 
លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង RFI/Chhay Hoc Phéng

​​នៅ​​​ក្នុង​​​នាទី​​ខ្ញុំ​​​​​និយាយ​​​ពីរ​​​​ភាសា​​​​នៅ​​​ថ្ងៃ​​​​នេះ​​​ លោក​​​​ ឆាយ ​ហុក​​ផេង​សូម​​​លើក​​​​ឡើង​​​​អំពី "ប្រយោជន៍​នៃ​ការ​រួម​សង្វាស់​"​ (Rapport sexuel)។

១-ប្រិយមិត្ត​អ្នក​ស្តាប់​ជាទីមេត្រី នៅ​នា​សតវត្ស​ទី​២១​យើងនេះ ក្នុង​គ្រួសារ​ដែល​មាន​ភេទ​ដូចគ្នា ពោល​គឺ​ស្រី​ស្រឡាញ់​ស្រី ប្រុស​ស្រឡាញ់​ភេទ​ប្រុស​ដូច​គ្នា​គូស្រករ ហើយ​ប្រសិន​បើ​គ្រួសារ​ប្រភេទ​នេះ សុំ​កូន​គេ​មក​ចិញ្ចឺម​ធ្វើ​ជាកូន​របស់​ខ្លួន កូន​នោះ​ឯង​ វា​មាន​ឪពីរ ​ឬ​ក៏​មាន​ម្តាយ​ពីរ ដែល​គួរអោយ​ចាប់​អារម្មណ៍​ក្រៃលែង​រវាងក្មេងៗ​ដូច​គ្នា​នៅ​ឯ​សាលារៀន។ ទោះ​ជាយ៉ាង​នេះ​​ក្តី ក្មេង​ស្រី​ឬ​ប្រុស​ដែល​ជា​កូនចិញ្ចឹម ​ជាមនុស្ស​ពេញលក្ខណៈ ​គឺ​ជា​អ្នក​ដែល​​ចាប់​បដិសន្ធិ​ក្រោម​ការ​រួម​សង្វាស​ រវាង​ស្ត្រី​និង​បុរស។​

En revanche, des bactéries se reproduisent, quant à elles, sans amour, par simple division ou mitose, c’est-à-dire par scissiparité. Celle-ci consiste, chez les bactéries, en un prolongement membranaire d’elles-même. En somme, c’est un clonage, une copie conforme de leur chromosome.

២-នៅ​មាន​ការ​បង្ក​បង្កើត​បន្តពូជ​មួយ​បែប​ទៀត​ ក្រៅពីពួក​បាក់តេរី​ដែល​ភាសា​សាមញ្ញ​ហៅថា “មេរោគ”​កើត​តៗ​គ្នា​តាមបែប​បែងភាគ​យ៉ាង​លឿន​ឆាប់​រហ័ស​ក្រៃលែង ​គឺ​ការ​កកើត​បែងភាគ​នៃ​ពពួក​ចៃតូចៗ​ពណ៌​ក្រហម​ដូច​ដែល​​គេធ្លាប់​សង្កេត​ឃើញ​នៅ​លើ​ដើម​ផ្កា​កូឡាប។ ​ពួក​ចៃ​ក្រហម​នេះ បែង​ភាគ​​​ទៅ​តាម​ធម្មជាតិ​ដែល​តាក់តែង​ដោយ​មិន​ចាំបាច់​មាន​ចៃ​ឈ្មោល​មក​បន្ត​ពូជ។ អឺចឹង​​ចៃ​ទាំង​នេះ​សុទ្ធស៊ឹងជាចៃញី​ទាំងអស់ ដែល​បែងភាគ​តៗគ្នា​វា​ពីម៉ែ​ដល់​កូន​និង​ពីកូន​ដល់​ចៅ​ជារៀង​រហូត​ទៅ។

Chez les humains, l’amour physique aboutissant à la reproduction sexuée, cette forme de reproduction assure le mélange au sein de l’espèce toutes les formes de tous les gênes du patrimoine génétique. Cependant, la transmission d’affections génétiques d’une génération à l’autre constitue un désavantage de ce mode de reproduction.

៣-ក៏ប៉ុន្តែ​ពាក្យ​ដែល​ថា​កូន​បន្ត​ពូជ​ពី​ម្តាយ​ឪពុក ​បាន​ន័យ​ថា ពូជ​គឺ​”

ADN“​​ របស់​ឪពុក​និង​ម្តាយ​ដែល​ផ្សព្វផ្សាយ​មក​ដល់​កូន នៅ​ក្នុង​គ្រាប់​ពូជ​នេះ ​មាន​គ្រាប់ពូជ​ដែល​នាំ​មាក​នូវ​ជម្ងឺ​ប្រ​ចាំត្រកូល។ នេះ​គឺ​ជា​ផល​វិបាក​មួយ។ អ្នកវិទ្យាសាស្ត្រ បាន​រកឃើញ​ថា សត្វ​មនុស្ស​យើង​នេះ មាន Enzymes គឺ​ធាតុ​ពិសេស​ដែលចេះ​ផ្គូរផ្គង ​ADN​ និមួយៗ​របស់​ម្តាយ​ឪពុក ដោយ​”ជួសជុល”​ឬ ​កែ​ឆ្នៃ​នូវ ​ADN ​ណាមួយ​របស់​ឪពុក​ម្តាយ​ដែល​មិន​ល្អ​គឺ​ជួសជុល​ឲ្យ ​ADN មាន​ជា​គូរៗ​ចំនួន​២៣ កុំ​ឲ្យ​មាន​សេស​ខ្លាច​ក្រែង​ក្មេង​ដែល​​​កើត​មក ក្លាយ​ទៅ​ជា​មនុស្ស ​”មិន​គ្រប់ទឹក”។

Ce fut le résultat des recherches opérées au sein de l’université d’Arizona à Tucson. L’empreinte génétique, comme son nom l’indique, est l’identité d’un être. Ainsi, il suffit pour l’identifier d’une infime quantité de sang ou de sueur voire d’une bulbe de cheveux car chaque minuscule fragment d’un homme est un homme en entier. Le mathématicien Benoit Mandelbrot, inventeur de la théorie de l’invariance d’échelle soutient que quelle que soit l’échelle d’observation, la même forme est reproduite. Pour cela, il a donné l’exemple du chou fleur en ce qu’un minuscule fragment du chou-fleur est un chou-fleur entier.

៤-ក្បួន ​Algorithme ​នៃ គណិតវិទ្យា បាន​ពន្យល់​និង​បង្ហាញ​ថា​អ្វីៗ ទាំង​អស់​ក្នុង​​លោក វា​មាន​ទំនាក់ទំនង​រវាង​គ្នា​នឹង​គ្នា។ ​ឧទ្ទាហរណ៍ ល្បឿន​ខ្បល់​បក់​ព្រម​​ទាំង​ពន្លឺ​ព្រះអាទិត្យ វា​ជះឥទ្ធិពល​ដល់​ការ​លូតលាស់​នៃ​មែកធៀង​ដើមឈើ​​​​និមួយៗ​។ ដើមឈើ​វាប្រណាំង​គ្នា ​លូតលាស់​លឿន​អោយ​បាន​ខ្ពស់​​ព្រោះវា មិន​ចង់​នៅ​ក្រោម​ម្លប់​ដើមឈើ​ឯ​ទៀត​ ដោយ​ហេតុតែ​វា​ត្រូវ​ការ​ពន្លឺ​ព្រះអាទិត្យ​ជា​ចាំបាច់។​ ម្យ៉ាង​ទៀត ដើមឈើ​ឯ​ណា​ដែល​មាន​គល់​ធំៗ គឺ​វាស្ថិត​ចំទីឋាន​ដែល​មាន​ខ្យល់​បក់​ខ្លាំង។ ​គល់ឈើធំ ​អាច​ទប់​នឹង​កម្លាំខ្សល់​បាន។​

En effet, tant les microorganismes dont les virus ont une durée de vie et un rythme de reproduction très rapide et surtout un taux de mutation génétique effarant, tant la reproduction sexuée assure le mélange de gênes pour adapter à un environnement toujours changeant. Et ce dans le but de préserver la survie de l’espèce humaine. Or, la survie sera-t-elle menacée du fait des unions des personnes du même sexe ?

៥-កូន​ចញ្ចឹម​របស់​គួ​ស្រករ​ដែល​មាន​ភេទ​ដូចគ្នា ​កើត​មក​ពី​គ្រាប់ពូជ​នៃ​អ្នក​ដទៃ​​ដែល​ជា​ម្តាយ​ឪពុក​បង្កើត​របស់​គេ។ ពួកនេះ មិន​អាច​បន្ត​ពូជ​បាន​ទៀត ប្រសិន​បើ​គេ​យក​គំរូ​ ​អ្នកដែល​ទទួល​ចិញ្ចឹម​គេ ​ដែល​មាន​ភេទ​ស្រីដូចៗគ្នា ​ឬ​ប្រុស​ដូចៗគ្នា គឺ​ថា​នៅ​ពេល​គេ​ដឹង​ក្តី បើ​កូន​ចិញ្ចឹម​នេះ ស្រឡាញ់​ភេទ​ដូច​គ្នាដដែល​ទៀត ។ ​មនុស្ស​ជាតិ​ដែល​មាន​កោសិការ​ ADN វិវឌ្ឈន៍​ប្តូរផ្លាស់​រាប់សែន​រាប់​លាន​ឆ្នាំ​មកហើយ​ទៅ​តាម​របៀបរស់នៅ​ប្លែកៗ​ចាប់ពីកាល​ដែល​មនុស្ស​ថ្មើរជើង​មានត្រឹមតែ​កូន​កាំបិត​ធ្វើ​អំពី​ថ្ម ស៊ីឡិច រហូតដល់​មនុស្ស​ហោះ​ហើរ​ជ្រែកទឹក​ជ្រែកដី ប្រើ​ទាំង​កាំភ្លើង​តូច​ធំ​សម្លាប់​ផង​ទៀត យើង​លើក​ជាសំណូរថា មនុស្ស​ជាតិ មាន​អ្វីដែរ ដើម្បី​ការពារ​កុំ​ឲ្យ​ផុត​ពូជ​ជា​មនុស្ស​ ក្រៅ​ពីការ​រួម​សង្វាស់​៕

La réponse réside dans l’aide à la procréation à savoir l’insémination artificielle, la fécondation in vitro ou la gestation pour autrui. Ces aides permettent dans la plupart des cas de pallier l’infertilité ou la stérilité. Ce sont les techniques scientifiques de reproduction sans plaisir et sans  accouplement. Chers auditeur, merci et à bientôt.

  • កំប្លែងហួសចន្ទោល (Humour sans frontière)

    កំប្លែងហួសចន្ទោល (Humour sans frontière)

    នាទី​ខ្ញុំ​និយាយ​ពីរភាសា​របស់​យើង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១២កក្កដានេះ លោក​ឆាយ ហុកផេង នឹង​ធ្វើ​ការ​អត្ថាធិប្បាយ​ជុំវិញ​ប្រធានបទ​ថ្មី​មួយ​ទៀត ស្តីអំពី “កំប្លែងហួសចន្ទោល” …

  • អ៊ីស្លាមហួសចន្ទោល (Radicalisation)

    អ៊ីស្លាមហួសចន្ទោល (Radicalisation)

    នាទី​ខ្ញុំ​និយាយ​ពីរភាសា​របស់​យើង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៨​មិថុនា លោក​ឆាយ ហុកផេង នឹង​ធ្វើ​ការ​អត្ថាធិប្បាយ​ជុំវិញ​ប្រធានបទ​ថ្មី​មួយ​ទៀត ស្តីអំពី “អ៊ីស្លាមហួសចន្ទោល” …

  • កម្រងអនុស្សាវរីយ៍ (Les collections)

    កម្រងអនុស្សាវរីយ៍ (Les collections)

    នៅក្នុងនាទី​ខ្ញុំ​និយាយ​ពីរភាសា​របស់​យើង នៅ​សប្តាហ៍​នេះ លោក ឆាយ ហុកផេង សូម​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ប្រធានបទ ស្តីអំពី "កម្រងអនុស្សាវរីយ៍" (Les collections)។

  • វិប្បដិសារី (Les remords)

    វិប្បដិសារី (Les remords)

    នៅក្នុងនាទី​ខ្ញុំ​និយាយ​ពីរភាសា​របស់​យើង នៅ​សប្តាហ៍​នេះ លោក ឆាយ ហុកផេង សូម​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ប្រធានបទ ស្តីអំពី "វិប្បដិសារី" (Les remords)។

  • ទំនិញ​វប្បធម៌ (Produits culturels)

    ទំនិញ​វប្បធម៌ (Produits culturels)

    ​​នៅ​​​ក្នុង​​​នាទី​​ខ្ញុំ​​​​​និយាយ​​​ពីរ​​​​ភាសា​​​​នៅ​​​ថ្ងៃ​​​​នេះ​​​ លោក​​​​ ឆាយ ​ហុក​​ផេង​សូម​​​លើក​​​​ឡើង​​​​អំពី "ទំនិញវប្បធម៌"​ (Produits culturels)។

  • អាកាសធាតុ (Climat)

    អាកាសធាតុ (Climat)

    ​​នៅ​​​ក្នុង​​​នាទី​​ខ្ញុំ​​​​​និយាយ​​​ពីរ​​​​ភាសា​​​​នៅ​​​ថ្ងៃ​​​​នេះ​​​ លោក​​​​ ឆាយ ​ហុក​​ផេង​សូម​​​លើក​​​​ឡើង​​​​អំពី "អាកាសធាតុ​"​ (Climat)។

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ