អានតួអត្ថបទ
កម្ពុជា

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​ត្រី​មាស​ទី​១​ឆ្នាំ​២០១៨ ថយ​ចុះ​ប្រមាណ​៣​%

ទិន្នន័យ​របស់​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​បាន​ឲ្យ​ដឹង​ថា ក្នុង​ត្រី​មាស​ទី​១​នៃ​ឆ្នាំ​២០១៨​នេះ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ធ្លាក់​ចុះ​ប្រមាណ​៣​ភាគរយ​។

កម្មករ​លី​បាវ​អង្ករ នៅ​ក្នុង​កន្លែង​លក់​អង្ករ​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ
កម្មករ​លី​បាវ​អង្ករ នៅ​ក្នុង​កន្លែង​លក់​អង្ករ​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ REUTERS
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​បញ្ជាក់​ថា ការ​នាំ​ចេញ​រយៈ​ពេល​៣​ខែ ដើម​ឆ្នាំ​២០១៨ មាន​តែ​ជាង​១៦​ម៉ឺន​៦​ពាន់​តោន​ប៉ុនណោះ ថយ​ចុះប្រមាណ ៣,៤​% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ​។

ហេតុផល​ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ថយ​ចុះ ត្រូវ​បាន​លោក ហ៊ុន ឡាក់ អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ពន្យល់​ថា គឺ​ដោយ​សារ​តែ​ចុង​ឆ្នាំ​២០១៧​កន្លង​ទៅ កម្ពុជា​នាំ​ចេញ​ស្រូវ​ទៅ​ប្រទេស​ជិត​ខាង​ច្រើន​ពេក ធ្វើ​ឲ្យ​រោង​ម៉ាស៊ីន​ក្នុង​ស្រុក មិន​សូវ​សម្បូរ​ស្រូវ​សម្រាប់​ផលិត​ជា​អង្ករ​ដើម្បី​នាំ​ចេញ​។

សូម​ជម្រាប​ជូន​ថា ប្រទេស​ចិន​គឺ​ទី​ផ្សារ​ធំ​បំផុត​របស់​អង្ករ​កម្ពុជា បន្ទាប់​គឺ​ប្រទេស​បារាំង និង​ម៉ាឡេស៊ី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ