បទយកការណ៍
រដូវសិល្បៈកម្ពុជាបើកសម្ពោធជាផ្លូវការ នៅទីក្រុងប៉ារីស
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:០៧
ពីថ្ងៃព្រហស្បតិ៍ ទី៣ឧសភា រហូតដល់ថ្ងៃទី២៧ មហោស្រព ដែលមានឈ្មោះថា រដូវសិល្បៈកម្ពុជានឹងប្រព្រឹត្តទៅ នៅទីក្រុងប៉ារីស និងតំបន់ជុំវិញក្រុងមានសំបូររស់នៅប្រជាជនខ្មែរ នៅប្រទេសបារាំង។ ក្រោមការសម្របសម្រួលរបស់ អង្គការសិល្បៈខ្មែរអមតៈ និងសមាគមកូនខ្មែរ សារមន្ទីរហ្គីមេ សាលាក្រុងសង្កាត់ទី១៣ មជ្ឈមណ្ឌលបុប្ផាណា ឬអង្គការហ្វាពន្លឺសិល្បៈ និងវិចិត្រសាលជាច្រើនកន្លែងទៀត នៅទីក្រុងប៉ារីសបានចូលរួម ក្នុងមហោស្រព រដូវសិល្បៈកម្ពុជា ដើម្បី បង្ហាញស្នាដៃសិល្បៈទំនើប បុរាណ របស់សិល្បករខ្មែរ បច្ចុប្បន្ន ដល់ប្រជាជនខ្មែរ និងជនបរទេស នៅ ប្រទេសបារាំង។