ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/09 12h00 GMT
កម្ពុជា

ហ្វូណន គំនូរជីវចល​របស់​ជនជាតិ​បារាំង​ដើមកំណើត​ខ្មែរ​បាន​រង្វាន់​នៅមហោស្រព​ Annecy

media Affiche du film d'animation Funan de Denis Do primé au festival d'annecy © Bac Cinema

ហ្វូណន ខ្សែភាពយន្ត​គំនូរ​ជីវចល​របស់​សមិទ្ធិករ​ដើមកំណើត​ខ្មែរ លោក ដឺនី ដូ​ បាន​ទទួល កាល​ពីយប់​ថ្ងៃ​សៅរ៍ម្សិលមិញ ​ពានរង្វាន់ គី្រស្តាល់ ដែល​ជារង្វាន់ធំ​របស់​មហោស្រព​គំនូរ​ជីវចល​ អន្តរជាតិ លើកទី ៤២ នៅ​ទីក្រុង​អានស៊ី ប្រទេស​បារាំង។ រឿងហ្វូណន ដែល​និពន្ធ​ដោយ​លោកដឺនី ដូ ផ្តោតសំខាន់​ទៅលើ​ជីវិត​របស់​ស្រ្តីជាម្តាយ​ម្នាក់ ដែល​បាន​តស៊ូរស់ និង​ជំនះ​ការលំបាក នៅក្នុង​របបខ្មែរក្រហម ដើម្បី​ស្វែងរក កូនប្រុស អាយុ​៤​ឆ្នាំ របស់គាត់ ដែល​បាន​វង្វេង​ បែកគ្នា នៅក្នុង​សមុទ្រ​មនុស្ស​ ដែល​ទាហាន​ខ្មែរក្រហម​ចាប់បង្ខំ បណ្តេញ ចេញ ពីទីក្រុង។ នេះ​ជា​លើកទី១ ដែល​របប​កាប់សម្លាប់​របស់​ពួកខ្មែរក្រហម ត្រូវ​បាន​គេ​លាតត្រដាង តាមរយៈ ​គំនូរ​ជីវចល​ខ្នាត​វែង។

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ