នៅពេលកូនចិនខ្មែរសម្ភាសន៍ឪពុកម្តាយដែលភៀសខ្លួនពីខ្មែរមកនៅបារាំង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៣៩
នៅទសវត្សរ៍ឆ្នាំ ៧០ ជនភៀសខ្លួនខ្មែរ ប្រមាណ ៣ម៉ឺន ២ពាន់នាក់បានធ្វើដំណើរមកប្រទេសបារាំង ដើម្បី រត់គេចចេញពីចលាចលនយោបាយ និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្នុងចំណោមពួកគេ មានមួយភាគ ជាជនជាតិខ្មែរ ចិនតាជីវ ដែលធ្លាប់មានដើមកំណើតដំបូងនៅខេត្តក្វាងទុក ភាគខាងត្បូងប្រទេសចិន។ គេដឹងថា ជនជាតិ តាជីវ ខ្មែរចិន រស់នៅច្រើននៅសង្កាត់អាស៊ី ទី១៣ក្នុងក្រុងប៉ារីស ប៉ុន្តែ ប្រវត្តិរបស់សហគមន៍មួយនេះ នៅតែអាថ៌កំបាំង មិនសូវគេស្គាល់ច្រើន មិនថា ក្នុងចំណោមសាធារណជន ឬ កូនចៅដែលគេចាត់ទុកជាមនុស្សជំនាន់ទី២ របស់សហគមន៍តាជីវនៅស្រុកបារាំង។ ការស្វែងរកយល់ប្រវត្តិរបស់ឪពុកម្តាយ ជនជាតិចិន តាជីវ ដែលធ្វើដំណើរភៀសខ្លួនពីស្រុកខ្មែរ មករស់នៅស្រុកបារាំង។ នេះជាគោលដៅនៃគម្រោងប្រមូល សាក្ខីកម្ម ដែលមានឈ្មោះថា ផ្កាឈូក ១០០។