អានតួអត្ថបទ
បទយកការណ៍

នៅពេល​កូន​ចិនខ្មែរ​សម្ភាសន៍​ឪពុកម្តាយ​ដែល​ភៀសខ្លួន​ពី​ខ្មែរ​មកនៅបារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ទសវត្សរ៍​ឆ្នាំ ៧០ ជនភៀសខ្លួន​ខ្មែរ ប្រមាណ ៣ម៉ឺន ២ពាន់​នាក់​បាន​ធ្វើដំណើរ​មក​ប្រទេស​បារាំង ដើម្បី រត់គេច​ចេញពី​ចលាចល​នយោបាយ និង​របបប្រល័យពូជសាសន៍​ខ្មែរក្រហម។ ក្នុង​ចំណោម​ពួកគេ មានមួយភាគ ជា​ជនជាតិខ្មែរ ចិន​តាជីវ ដែល​ធ្លាប់​មាន​ដើមកំណើត​ដំបូង​នៅ​ខេត្ត​ក្វាងទុក ភាគខាងត្បូង​ប្រទេស​ចិន។ គេ​ដឹងថា ជនជាតិ តាជីវ ខ្មែរចិន រស់នៅ​ច្រើន​នៅ​សង្កាត់អាស៊ី ទី​១៣​ក្នុង​ក្រុង​ប៉ារីស ប៉ុន្តែ ប្រវត្តិ​របស់​សហគមន៍​មួយនេះ នៅ​តែ​អាថ៌កំបាំង មិនសូវ​គេ​ស្គាល់ច្រើន មិនថា ក្នុង​ចំណោម​សាធារណជន ឬ កូនចៅ​ដែល​គេ​ចាត់ទុក​ជា​មនុស្ស​ជំនាន់​ទី​២ របស់​សហគមន៍​តាជីវ​នៅ​ស្រុក​បារាំង។ ការស្វែងរក​យល់​ប្រវត្តិ​របស់​ឪពុកម្តាយ ជនជាតិ​ចិន តាជីវ ដែល​ធ្វើដំណើរ​ភៀសខ្លួន​ពីស្រុកខ្មែរ មក​រស់នៅ​ស្រុកបារាំង។ នេះជាគោលដៅ​នៃ​គម្រោង​ប្រមូល សាក្ខីកម្ម ដែល​មាន​ឈ្មោះ​ថា ផ្កាឈូក ១០០។

គម្រោង​ប្រមូល​សាក្ខីកម្ម​របស់​ជនជាតិ​ចិន​តាជីវ ដែល​រត់ភៀសខ្លួន​មក​រស់នៅ​ស្រុក​បារាំង
គម្រោង​ប្រមូល​សាក្ខីកម្ម​របស់​ជនជាតិ​ចិន​តាជីវ ដែល​រត់ភៀសខ្លួន​មក​រស់នៅ​ស្រុក​បារាំង ©
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ