អានតួអត្ថបទ
បទសម្ភាស

លោក ទេព ទ្រូ៖ គណបក្ស​រស្មី​ខេមរា ចង់​លុប​បំបាត់​វប្បធម៌​ «អាង» ​ចេញ​ពី​សង្គម​ខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ថ្ងៃ​ទី​១៥​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោតនេះ វិទ្យុ​បារាំង​អន្ដរជាតិ​សូម​អញ្ជើញ​លោក​អ្នក​នាង ស្ដាប់​បទ​សម្ភាស​ជាមួយ លោក ទេព ទ្រូ ដែល​ជា​អនុ​ប្រធាន​ទី​១​​នៃ​គណៈកម្មការ​នាយក​របស់​គណបក្ស​រស្មី​ខេមរា។ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៦​នេះ គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច ដាក់​បេក្ខភាព​ចូលរួម​ប្រកួត​ប្រជែង​នៅ​មណ្ឌល​​ចំនួន​៧។ តាម​រយៈ​បទសម្ភាស​ជាមួយ RFI លោក ទេព ទ្រូ បាន​លើក​ឡើងថា នៅ​ក្នុង​ការ​ដឹក​នាំ​ប្រទេស គណបក្ស​រស្មី​ខេមរា ចង់​លុប​បំបាត់​ឲ្យ​អស់​វប្បធម៌​អាង ហើយ​ពង្រឹង​នីតិរដ្ឋ​។ សម្រាប់​លោក ទេព ទ្រូ គឺ​មាន​ការ​ពង្រឹង​នីតិរដ្ឋ​ទេ ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​រីក​ចម្រើន​ពិត​ប្រាកដ​។

លោក ទេព ទ្រូ អនុ​ប្រធាន​ទី​១​នៃ​គណៈកម្មការ​នាយក គណបក្ស​រស្មី​ខេមរា
លោក ទេព ទ្រូ អនុ​ប្រធាន​ទី​១​នៃ​គណៈកម្មការ​នាយក គណបក្ស​រស្មី​ខេមរា RFI/Rachna IM
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ