អានតួអត្ថបទ
កម្ពុជា

លទ្ធផលបោះឆ្នោត៖​គណបក្សប្រជាជន​ឈ្នះ​ភ្លូកទឹក​ភ្លូកដី​ដោយ​កាន់កាប់​អាសនៈ​ទាំង១២៥​នៅ​ក្នុង​រដ្ឋសភា

លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោតជាតិ​អាណត្តិទី៦ ដែល គជប ទើប​តែ​ប្រកាស​ក្នុង​ថ្ងៃពុធ ទី១៨ សីហា​មិន​បាន​សាង​ភាព​ភ្ញាក់ផ្អើល​ដល់​សារធារណជន​ឡើយ នៅ​ពេល​គេ​បាន​ដឹង​រួច​ជា​ស្រេច​ទៅហើយ​ថា គណបក្ស​ណា​ឈ្នះ​ការ​បោះឆ្នោត​លើក​នេះ។ លទ្ធផលផ្លូវការ​ប្រកាស​ដោយ គជប បាន​បង្ហាញ​ពី​ជ័យជំនះ​ឈ្នះភ្លូកទឹក​ភ្លូកដី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​កាន់កាប់​អាសនៈ​ទាំង១២៥​នៅ​ក្នុង​រដ្ឋសភា។

រូបភាព​នៅ​ខាងក្នុង​រដ្ឋសភា​កម្ពុជា
រូបភាព​នៅ​ខាងក្នុង​រដ្ឋសភា​កម្ពុជា RFI/Khmer
ផ្សាយពាណិជ្ជកម្ម

សន្លឹកឆ្នោត​គាំទ្រ​ជាង​៤លាន​៨៨ម៉ឺន​សំឡេង​ល្មម​អាច​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជនកម្ពុជា​ឈ្នះ​ឆ្នោតឈាន​ទៅ​កាន់កាប់​អាសនៈទាំង១២៥ ហើយ​បង្កើត​សភាឯកបក្ស​យ៉ាង​ងាយស្រួល​ជា​ទីបំផុត។

ជា​ការ​កត់សម្គាល់ ចំនួន​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ជា​ស្ដ្រី​របស់​គណបក្ស​ប្រជាជនកម្ពុជា​នៅតែ​មាន​ចំនួន​តិច ពោល​គឺ​មាន​តែ​១៩រូប​ប៉ុណ្ណោះ ក្នុង​ចំណោម​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំងអ១២៥រូប។

ដោយឡែក តំណែង​តំណាងរាស្ត្រ​ជាប់ឆ្នោត​វ័យក្មេង​ជាង​គេ​នា​អាណត្តិ​នេះ​ធ្លាក់​ទៅ​លើ​លោក​យឹម លាត​វ័យ៣២ឆ្នាំ​ឈរ​ឈ្មោះ​លេខរៀងទី៤​នៅ​ខេត្ត​កំពង់ធំ ខណៈ​តំណែង​តំណាងរាស្ត្រ​វ័យចាស់​ជាងគេ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​លោក ហេង សំរិន ដែល​មាន​វ័យ៨៤ឆ្នាំ ឈរ​ឈ្មោះ​នៅ​មណ្ឌលខេត្តត្បូងឃ្មុំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ