កម្ពុជា
លោក ហ៊ុន សែន ចង់បង្កើតវេទិកាពិភាក្សាជាមួយគណបក្សនយោបាយដែលមិនជាប់ឆ្នោត
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានលើកឡើងពីបំណងចង់បង្កើតវេទិកាពិភាក្សាជាមួយគណបក្សនយោបាយដែលមិនជាប់ឆ្នោត។ ថ្លែងនៅចំពោះមុខកម្មករនិយោជិតក្នុងវិស័យកាត់ដេរ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះ គូសបញ្ជាក់ថា ការបង្កើតវេទិកាពិភាក្សានេះ ធ្វើឡើងដើម្បីបើកឱកាសឲ្យគណបក្សនយោបាយដែលមិនជាប់ឆ្នោត ផ្ដល់ធាតុផ្សំដល់រាជរដ្ឋាភិបាលថ្មី ក្នុងការដោះស្រាយបញ្ហានានារបស់ប្រទេសជាតិ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៤២