អានតួអត្ថបទ
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

វិស្សមកាល​​គោព្រៃ​និង​ស្ត្រី​ចិន​​ (Bison non futé et 3 Chinoises)

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាទី​ខ្ញុំ​និយាយ​ពីរភាសា​របស់​យើង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៣សីហា​នេះ លោក​ឆាយ ហុកផេង នឹង​ធ្វើ​ការ​អត្ថាធិប្បាយ​ជុំវិញ​ប្រធានបទ​ថ្មី​មួយ​ទៀត ស្តីអំពី​"​វិស្សមកាល​គោព្រៃ​និង​ស្ត្រី​ចិន​​​"។

សត្វ​គោយក្ខ​ bison
សត្វ​គោយក្ខ​ bison Chhay Pheng
ផ្សាយពាណិជ្ជកម្ម

១-ប្រិយមិត្ត​អ្នកស្តាប់​ជា​ទីមេត្រី រដូវ​វិស្សមកាល កំពុងតែ​បោះ​ជំហាន​ប្រុង​ឆ្លង​ដល់​ខែ​កញ្ញា​ដែល​មនុស្សម្នា ត្រូវ​ឃ្មាតខ្មី ប្រើ​កម្លាំង​និង​បញ្ញា​ដើម្បី​ធ្វើការ​ចិញ្ចឹម​ជីវិត​រហូត​ដល់​វិស្សមកាល​ថ្មី​មួយទៀត។ កាលពី​៣​ឆ្នាំ​មុន​នេះ ខ្ញុំ​បាន​ទៅទស្សនា​ឧទ្យាន​Yellow Stone ក៏ប្រទះ​ឃើញ​ហ្វូង​គោ​Bisons ដែល​ស្ទើរ​តែ​ស្លាប់​ផុត​ពូជ​ទៅហើយ​ក្រោម​ស្នូរ​កាំភ្លើង​វែង​នៃ Buffolo Bill នាចុងសតវត្សរ៍ទី​១៨។

En effet, comme vous le savez, chers auditeurs, lors de la conquête de l’Ouest, un chasseur dénommé William Frederick Cody surnommé Buffalo Bill avait exécuté un contrat de « bisonocide » avec la Compagnie Kansas Pacific Railway . L’objectif était de sécuriser la zone de future implantation des lignes de chemin de fer.

២-សត្វគោ bisons នេះ មានប្រវែង​ខ្លួន​វា មិនខ្លីជាងរថយន្ត​តូយ៉ូតា Lexus​កាមេរី​ប៉ុន្មានទេ ហើយ​វា​មាន​ទម្ងន់​ជាង ៥០០ គ.ក និង​កំពស់​១ ម​៧០​ជាមធ្យម។ គេ​សង្កេត​ឃើញថា សត្វ​គោ​យក្ខ​នេះ ស៊ីស្មៅ​អស់ ២៥​គ.ក ក្នុងមួយថ្ងៃៗ។ ហើយ​បើ​វា​រត់​បោល ជល់​នឹង​ឧបសគ្គ​ណា​មួយ ល្បឿន​វា លឿន​ដល់​ទៅ​៥០ គម ក្នុងមួយម៉ោង លើស​ល្បឿន​រថយន្ត​នៅ​ទីក្រុង​ភ្នំពេញ​ទៅទៀត។ ដូច្នេះ គប្បី​ប្រុងប្រយ័ត្ន កុំ​នៅ​ទន្ទឹងផ្លូវ​វា​ឲ្យ​សោះ។​

Pour ne citer que les bisons des plaines qui vit essentiellement en Amérique du Nord et qui constitue, quant à lui, un symbole pour les indiens de ce continent, Buffalo Bill avait massacré plus de 200 têtes par mois, soit presque 10 bisons par jour tombèrent sous la balle de William Frederick Cody

៣-ឆ្នាំ​២០១៥ ដែលខ្ញុំ​បាន​ទៅ​ទស្សនា Yellow Stones នៅ​សហរដ្ឋអាមេរិកពេលរសៀល​ដែល​យើង​កំពុងជិះរថយន្ត​ក្នុង​បរិវេណ​នៃរមណីយដ្ឋាន​ស្រាប់តែ​ឃើញ​គោយក្ខ bison​វា​ដើរ​តម្រង់​ចំ​ពី​មុខ​ប្រហែល​៣០ ម៉ែត្រ​ពី​គ្នា​ប៉ុណ្ណោះ បត់គេច​ឆ្វេង​ស្តាំ​មិន​បាន ពីព្រោះ មាន​រថយន្ត​ឯទៀត​និង​ដី​ជំរាល។ នេះ នៅ​សល់​តែ​១០ ម៉ែត្រ​ពី​គ្នា យើង​ក៏ពន្លត់​ម៉ាស៊ីន ឈប់​ស្ងៀម​​ត្រៀម​ចាំ​ឲ្យ​វាដើរ​តាម​ដំណើរ​មួយៗ​របស់​វា មក​ត្រសៀ​ក្បែរ​រថយន្ត ហើយ​បើក​ភ្នែក​លានថ្លែ​មើល​មក​ទេសចរ ខ្មែរៗ​ទាំង​៥​នាក់ ដែល​ភ្លេច​បិទ​សំឡេង ចំរៀង​រាំវង់​នៅតែ​ឮ​សូរ​រងំ​។ រីឯ រថយន្ត​អ្នកឯទៀត ក៏​ឈប់​ទ្រឹង​ដូចគ្នា ទុកផ្លូវ​ឲ្យ​វាដើរ។ ក្នុងចិត្តបារម្ភ​ខ្លាច​វា មកយាយី តែ​ដៃសំភី​លើក​ម៉ាស៊ីនថត ស្រូប​បាន​ចូល​គោយក្ស​ដែល​ដាក់​ក្នុង​គេហ៍ទំព័រ​ថ្ងៃនេះ។​

Cet incident touristique me fait rappeler mon voyage en Inde en 2010. Mon guide est un érudit. Il est intarissable sur la civilisation indienne et la politique contemporaine de l’Inde outre l’histoire de la 2nd guerre mondiale me parlant notamment de Ahnenerbe, un institut nazi de recherche sur la race aryenne. Au cours de ce voyage, notre chauffeur était gêné par les vaches en liberté. Comme vous le savez, chers auditeurs, l’Inde est un pays pratiquant la zoolâtrie. Pas seulement les vaches, les singes, les rats sont également considérés comme des animaux divinisés. Le guide indien croit à la réincarnation. Il souhaite, m’a-t-il dit en plaisantant, renaître vache ou policier indien. Effectivement, singe, vache ou bison sont des animaux d’adoration ou de crainte.

៤-បន្ទាប់ពីការប្រឈមមុខ​ដោយចៃដន្យ​នឹង​គោ​bison​នេះមក ថ្ងៃ​ស្អែក​ឡើង ខ្ញុំ​ដើរថត ពីចញ្ចើមថ្នល់​ម្ខាង​ទៀត​នៃចង្កេះភ្នំ ដែលមាន​គោយក្ខ​bison ញីឈ្មោល​មួយ​គូ​និង​កូនតូច​របស់​វា​​កំពុង​ស៊ីស្មៅ​នៅ​លើ​នោះ។ សត្វ​នេះ​ពូកែ​ដឹង​ក្លិន​មនុស្ស​ពីចម្ងាយ។ លុះវាបែរក្បាល​មកឃើញ​ខ្ញុំ ស្រាប់តែ​មីញី វាងទន្ទាំ្រ​ជើង​ហុយ​ដី​ទ្រលោម បោលចុះ​ពីចង្កេះ​ភ្នំ​មក។ សញ្ញា​មិនល្អ​នេះ ធ្វើ​អោយ​ខ្ញុំ​រត់​ផះ​ក្រញាំ ចូលក្នុងឡាន​ហើយ​ក៏​ចៀសចេញ​ឆ្ងាយពីទី​នោះ​ទៅ ត្បិត​ជាមួយ​នឹង​សត្វ ខ្ញុំ ពុំ​ចេះ​និយាយ​ពី​ភាសានោះទេ។​

On craint des choses visibles comme ce fut le cas de bison. Et pourtant, on feint d’ignorer le danger propre au site de Yellow Stone qui est une montagne volcanique considérée comme el plus grand geyser actif au monde. Le parc national de Grand Teton situé à 16 kms seulement de Yellow Stone est fermé au public à cause des fissures d’une trentaine de mètres apparues dans les roches à proximité du volcan.

៥-នៅ​មាន​ការ​ចម្លែក​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​សង្ស័យ ថា​មាន​ខ្មោច​លង​នៅ​Yellow Stone ឬ​ក៏​ពួក​នេះ​ជា​ស្រី​កំដរ​ការ​សប្បាយ ឬ​មួយ​ក៏​ពួកគាត់ ជាស្ត្រី​ក្មេងៗ​ឈាមវាវ​ចូលចិត្ត​លេង​ជន្ល​ពួក​ទេសចរ។ នៅ​កណ្តាល​ផ្លូវ​ខ្វែង​មួយ សម្រាប់​រថយន្ត​បើកបរ​ក្នុង​ឧទ្យាន ខ្ញុំ​ឃើញ​ស្ត្រីក្មេង​សញ្ជាតិ​ចិន​៣ នាក់ លើកដៃ​សុំ​ជិះរថយន្ត​ដោយសារ​ផង។ ដោយ​យើង​ពុំ​អាច​ដាក់​ពួកគតាត់​ក្នុង​ឃ្លុប​ឬ​អោយ​ជិះ​បន្តុប​លើ​ដំបូល​បាន យើង​ក៏​បើក​ជ្រុលហួស ដល់​ទីប្រជុំជន ដើម្បី​ធ្វើការ​ស្រោះស្រូប​អាហារ​ថ្ងៃ​ត្រង់​។ រួចហើយ ក៏​ដើរ​កំសាន្ត​តាមដង​វិថី តែចៃដន្យ​អ្វី ក៏​ឃើញ​ក្មេងៗស្រី​ដដែល​នោះ​អង្គុយ​លើ​ស្មៅ ដោយ​មិនប្រយ័ត្ន​យកសំពត់​ក្រៅ​បាំងបិត ខោ​ក្នុង​អ្វី​ទាំង​អស់។ លុះ​ដល់​ពេល​រសៀល ដែល​យើង​បក​ត្រឡប់​មក​ដល់​ផ្លូវ​ខ្វែង​ដដែល​នើ នាងៗ ទាំង​៣ ក៏​ឈរ​នៅ​កន្លែងដដែល បក់ដៃ​សុំ​ឡាន​គេ​ជិះ​ដូច​កាល​ពី​ព្រឹក​ទៀត។ ខ្ញុំ ក៏​គិត​ក្នុង​ចិត្ត​ថា ខ្លាច​គោ​បោល​ជល់​ជាង​ខ្លាច​ខ្មោចស្រីៗ​ទាំង​៣​នេះ​លង ឬ​យ៉ាងណា ឬ​ក៏​ការពិត ពួកនេះ ជាស្រ្តី កំសាន្ត​សប្បាយ​ទេ​ដឹង? ​

Un vieux dicton dit que le voyage forme la jeunesse. Toutefois, la sagesse n’attend pas le nombre d’âge. Or, selon Marcel Proust, « on ne reçoit pas la sagesse, il faut la découvrir soi-même… car elle est un point de vue sur les choses ». Quant à moi, chers auditeurs respectables et respectés, j’ai découvert au cours de mes voyages, les vaches sacrées, les filles et les bisons non futés.

Merci d’avoir écouté, au revoir et à bientôt.

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ