ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/09 12h00 GMT

ខោក្នុង​មាន​ឥទ្ធិពល​លើ​សុខភាព​បន្ត​ពូជ​បុរស​មែន​ឬ ?

ខោក្នុង​មាន​ឥទ្ធិពល​លើ​សុខភាព​បន្ត​ពូជ​បុរស​មែន​ឬ ?
 
ស្ពែម៉ាតូហ្សូអ៊ីត REUTERS/File

ជ្រើសរើស​ខោ​ក្នុង មិនមែន​គ្រាន់​តែ​ជា​ការ​គិត​អំពី​សម្រស់​រាងកាយ​ទេ ! សម្រាប់​មនុស្ស​ប្រុស ជម្រើស​ខោក្នុង​អាច​មាន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​បន្ត​ពូជ។ អស់​លោក​គួរ​តែ​ជ្រើសរើស​​ស្លៀក​ខោ​ក្នុងណា​ដែល​​រលុងៗ ដើម្បីសម្រួល​ការ​ផលិត​ស្ពែម៉ាតូហ្សូអ៊ីត ឬ​មេជីវិត​ឈ្មោល​។ នេះ​គឺបើ​តាម​​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​អាមេរិក​ដែល​ទើប​ចេញ​ផ្សាយ​ នៅថ្ងៃទី ៩ សីហា ២០១៨។

គ្មាន​មេជីវិត​គ្រប់គ្រាន់ អាច​ជា​មូលហេតុ​ដ៏​សំខាន់​មួយ ​ដែល​គូស្វាមីភរិយា​ពិបាក​មាន​កូន។នេះ​ជា​ប្រសាសន៍​​​របស់​លោកវេជ្ជបណ្ឌិត​ប៉ិច​សុធី។ បន្ថែម​ពី​លើ​សេចក្តី​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ការសិក្សា​ថ្មី​មួយ​របស់​អាមេរិក ទើប​ចេញ​ផ្សាយ​កាល​ពី ​នៅ​ថ្ងៃទី ៩ សីហា ក្នុង​ទំព័រ​ទស្សនាវដ្តី​ Human Reproduction ​បាន​បញ្ជាក់​ យ៉ាង​ហ្មត់ចត់បន្ថែម​ពី​លើ​​ការ​សិក្សា​មុនៗថា បុរស​ទាំង​ឡាយ​ដែល​ចង់​ក្លាយ​ខ្លួន​ជា​ឪពុក​ គួរ​តែ​ស្លៀក​ខោ​ក្នុង​រលុងៗ ដើម្បី​បង្កើន​សមត្ថភាព​ផលិត​ស្ពែម៉ាតូហ្ស៊ូអ៊ីត ជា​មេជីវិត​ឈ្មោល។ ព្រោះ​បើ​តាម​លទ្ធផល​នៃការ​សិក្សា ​បុរស​ស្លៀក​ខោ​ក្នុងរលុងៗ ​មាន​កំហាប់​ស្ពែម៉ាតូហ្សូអ៊ីត​ខ្ពស់​ជាង​បុរស​ស្លៀក​ខោ​ក្នុង​រឹប។

ជា​​ការ​សិក្សា រយៈ​ពេល​១៧​ឆ្នាំ (ពី​ឆ្នាំ​២០០០-២០១៧)​ នៅ​ក្នុងមន្ទីរ​ពេទ្យ​Massachusetts General Hospital សហរដ្ឋ​អាមេរិក​ ផ្នែក​ជំនួយការបង្ក​កំណើត​ វិភាគ​ជា​លើក​ទីមួយ លើស​ពីទម្លាប់​សិក្សា​មុនៗដែល​គិតគូ​លើ​​តែ​​គុណភាព​នៃ​មេជីវិតបុរស​ និង​​អំពីដំណើរការ​របស់​ពងស្វាស​ អ័រមូន​ អាដេអិន​របស់​ស្ពែម។

នៅក្នុងចំណោម​បុរស​ដែល​ស្ម័គ្រ​ចិត្ត​ចូល​រួម​សិក្សា​ ៥៣% មានទម្លាប់​ស្លៀក​ខោ​ក្នុង​រលុងៗ ឯ​៤៧%​ទៀត​ចូលចិត្ត​ស្លៀក​ខោ​ក្នុង​រឹប​តឹង ជាស្លីប ឬ​ជា​ខោ​ខ្លី​រឹបរួត។ ការ​វិភាគមាន​​បូក​ផ្សំ​នឹង​កត្តា​ក្រៅ​ខ្លួន​ផ្សេង​ទៀត ដែល​អាច​មាន​ឥទ្ធិពល​លើ​ស្ពែម៉ាតូហ្សូអ៊ីត ដូច​ជា​ស្ថានភាព​សុខភាព​ទូទៅ កំរិត​ធ្វើ​សកម្មភាព​កាយ​សម្បទា កីឡា ជក់​បារី ផឹក​សុរ៉ា ... ជា​​លទ្ធផល ក្រុមបុរស​ចូល​ចិត្ត​ស្លៀក​ខោ​ក្នុង​រលុងៗ មាន​ចំនួន​ស្ពែម៉ាតូហ្ស៊ូអ៊ីត លើស​អ្នក​ស្លៀក​ខោ​រឹប ដល់​ទៅ​៣៣%។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ បាន​សង្ស័យ​​ យូរ​មក​ហើយ​អំពី ឥទ្ធិពល​របស់​ខោក្នុង​ចំពោះ​សុខភាព​បន្តពូជ​បុរស ព្រោះ​គេ​បាន​ដឹង​ថា ពងស្វាស​មាន​ដំណើរការ​កាន់​ល្អ នៅពេល​ពងស្វាស​ត្រូវ​ខ្យល់។ ដូច្នេះ​ ប្រសិន​បើ​គេ​ស្លៀក​ខោ​រិប​ខ្លាំង​ នោះពងស្វាស​នឹង​ត្រូវ​ឡើង​កម្តៅ​ខ្លាំង ហើយ​បើ​សីតុណ្ហភាព​នៅ​ពងស្វាង​ឡើងខ្ពស់ ​សកម្មភាព​ផលិត​បស្ពែម៉ាតូហ្ស៊ូ​អ៊ីត​ ត្រូវចុះ​ថយ។ ដើម្បី​អាច​​ផលិត​មេជីវិត​ឈ្មោល​ (ស្ពែម) បាន​ល្អទាំង​បរិមាណ​និង​គុណភាព ចាំ​បាច់​ត្រូវ​ឱ្យ​ពងស្វាស​មាន​សីតុណ្ហភាព​ទាប​កម្តៅ​នៃ​ខ្លួន​ប្រាណ​ប្រមាណ​ ៣ទៅ​៤​អង្សារ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នក​ស្រាវជ្រាវ​ខ្លះ​ បាន​ក្លែប​ពាក្យ​ថា ធម្មជាតិ​បង្កើត​មនុស្ស​មក ដាក់​ប្រដាប់​បន្តពូជ​បុរស​នៅ​ឱ្យ​ក្តៅ​ខ្លួន​ ប្រដាប់​បន្ត​ពូជ​ស្ត្រី​នៅ​ខាង​ក្នុង មិនមែន​ជា​ការ​ចៃដន្យ​ទេ។

ឥលូវ​នេះ​យើង​បាន​ដឹង​ហើយ​ថា ការ​ស្លៀក​ពាក់​រឹត​រិប​តឹង ជា​កត្តា​មួយ​អាច​ធ្វើ​ឱ្យ​បរិមាណ​និ​ងគុណភាព​នៃ​មេជីវិត​បុរស​ចុះ​ថយ និង​ចុះ​ខ្សោយ។

ចុះ​តើ​ជា​ការ​ពិត​ទេ​ដែល​ថា​បុរស​សម័យ​ថ្មី​ មាន​ស្ពែម៉ាតូហ្សូអ៊ីតតិច/​ខ្សោយ​ជាង មនុស្ស​ប្រុស​​ កាលពី​ពីរបី​ទសវត្សរ៍​មុន ?

Dr Jean-Marie Kunstmann គ្រូពេទ្យ​ជំនាញ​ជីវសាស្ត្របន្តពូជ​នៅ​មន្ទីរពេទ្យកូហ្សាំង Cochin ​ ក្រុង​ប៉ារីស៖​  ជាការពិត ! នេះ​ជា​សំណួរ​ដែល​គេ​តែង​ចោទសួរ​ជាញឹក​​ញយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​ចង់​ដឹង​ថា​តើ​សមត្ថភាព​បន្ត​ពូជ​របស់​បុរស​ធ្លាក់​ចុះ បណ្តាលមក​ពី​កំហាប់​ (បរិមាណ) ឬ​មក​ពី​គុណភាពនៃ​ស្ពែម៉ាតូហ្ស៊ូអ៊ីត ?! នៅ​ពេល​គេ​ក៏​បក​ទៅ​​វិភាគ​លើ​ទិន្នន័យទឹក​កាម​​របស់​អ្នក​ផ្តល់​អំណោយ​ កាលពី​សម័យ​មុន​ គេ​សង្កេត​ឃើញ​ថា ក្នុង​រយៈ​ពេល​តែ​២០​ឆ្នាំ ទឹក​កាម​បុរស​ធ្លាក់​ចុះ​ គួរ​ឱ្យកត់​សម្គាល់មែន ក្នុង​កំរិត​ប្រមាណ​២%​ក្នុង​មួយ​ឆ្នាំៗ។ ​មូលហេតុ​គឺ​ដោយ​សារ​កត្តា​ពូជ កត្តា​ចំណីអាហារ រៀប​រស់​នៅ ហើយ​ពិសេស​ពេល​នេះ អ្នក​វិទ្យាសាស្ត្រ​​ ​ផ្តោតចំណាប់​អារម្មណ៍​ទៅ​លើ​បញ្ហា​​បរិស្ថាន មួយ​ទៀត​ ដើម្បី​ពន្យល់​អំពី​មូលហេតុ​នាំឱ្យ​ទឹកកាម​បុរស​ធ្លាក់​ចុះ​។

ប៉ុន្តែ​ការ​ចុះ​ថយ​នេះ​ មិនមែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​អី​ទេ គេ​ត្រូវ​តែ​ប្រៀប​ធៀបទៅ​នឹងបរិមាណ​​កំហាប់​នៃ​ស្ពែម៉ាតូហ្សូអ៊ីត​ កាលពី​ដំបូង​នៅ ក្មេង ព្រោះ​បើ​តាម​បទដ្ឋាន​ឥលូវ​ មនុស្ស​ប្រុស​ម្នាក់ៗ​ មានមេជីវិត ​ពី ២០​ទៅ ១០០​លាន​ ​ក្នុងមួយ​មីល្លីលីត្រ​នៃ​ទឹក​ស្ពែម។ ហើយ​បុរស​ម្នាក់​អាច​បញ្ចេញ​ទឹក​កាម​បាន​ជា​មធ្យម ពី ៣ទៅ​៤ មីល្លីលីត្រ​ ពោល​គឺ​៤​០០ទៅ​៦០០​លាន​មេជីវិត ពេល​រួម​រក្ស​ម្តងៗ​។ ដូច្នេះ​បើ​គេ​បាត់​បង់​២%​ក្នុង​មួយ​ឆ្នាំ វា​មិនថ្វី​ទេ ប៉ុន្តែ​សម្រាប់​បុរស​ដែល​មាន​កំហាប់​ទាប​ស្រាប់ មាន​ត្រឹមតែ​ប្រមាណពី ៥​ទៅ​១០​លាន​ ស្ថានភាព​បែប​នេះ​អាច​នឹងក្លាយ​ទៅ​បញ្ហា។

តើ​មាន​វិធី​អ្វី​ជួយ​អ្នក​មាន​ស្ពែមាតូហ្សូអ៊ីតខ្សោយ​​ដែរ​ឬទេ ? តើ​មាន​វិធី​សាស្ត្រ​ព្យាបាល ឬ​មធ្យោបាយ​អ្វី​ស្រាប់​ជួយ​បង្កើន​បរិមាណ​ស្ពែម៉ាតូហ្ស៊ីត​ដែរឬទេ ?

Dr Jean-Marie Kunstmann ៖ នេះ​ជា​សំណួរ​ដែល​អ្នក​វេជ្ជសាស្ត្រ​ចាប់​អារម្មណ៍​តាំង​ពី​យូរយារ​មក​ហើយ។ ​គេ​បាន​សាកល្បង​រក​វិធី​ច្រើន​យ៉ាងណាស់ ដូច​ជា​ការ​​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​លេប ជួន​កាល​ដោយ​សារធាតុ​ចិញ្ចឹម​ក្នុង​កែវ ដើម្បី​​ភ្ញោច​ បង្កើន​កម្លាំង​ ​ស្ពែម៉ាតូហ្សូអ៊ីត។ ប៉ុន្តែ​មក​ទល់​បច្ចុប្បន្ន​នេះ គ្មាន​អ្វី​មាន​ប្រសិទ្ធិភាព​ទេ។ ថ្នាំប៉ូវ ស្រា​ គ្រឿង​ញៀន ...

គ្មាន​វិធី​សាស្ត្រ​ណាមាន​ប្រសិទ្ធភាព​​ដែល​បញ្ជាក់​បាន​តាម​បែប​វិទ្យាសាស្ត្រ ក្រៅ​អំពី​​ការ​ថែរក្សា​ជីវិត​ឱ្យ​មាន​អនាម័យ​ត្រឹម​ត្រូវ​ក្នុង​ការ​រស់​នៅទេ។ អនាម័យ​ជីវិតត្រឹមត្រូវ (គឺ​ទទួល​ទាន​ត្រឹម​ត្រូវមាន​បន្លែសាច់​ផ្លែឈើ មិន​ប្រព្រឹត្ត​គ្រឿង​ស្រវឹង​ មិន​ជក់​បារី​​ បញ្ចេញ​កម្លាំង​កាយ​សម្បទា មិន​ស្ពឹក​ស្រពន់​រក​តែ​ភាព​ស្រណុក​ស្រួល) ទំនង​ជាមាន​ឥទ្ធិល​ខ្លាំង​លើ​គុណភាព​នៃ​ការ​ផលិត​ស្ពែម៉ាតូហ្ស៊ីអ៊ីត។​

សព្វ​ថ្ងៃ​នេះ ក្រុម​គ្រូពេទ្យ​និង​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​បន្ទោស​បរិស្ថាន​បរិយាកាស​នៅ​ជុំ​វិញ​ខ្លួន ថា​ជា​ដើមហេតុ​ធ្វើ​ខូច​គុណភាព​ផលិតមេជីវិ​ត និង​​សុខភាព​ជាទូទៅ​។ ព្រោះ​សារធាតុ​ខ្លះ ដូច​យ៉ាង​ថ្នាំ​សម្លាប់​សត្វ​ល្អិត ឬ​ប្រើ​ប្រាស់​វត្ថុ​ផ្លាស្ទិក​ជ័រ​ច្រើន​ ដែល​អាច​បង្ក​ឱ្យ​មាន​ជាតិ​ពុល​ដល់​សរីរាង្គ​មនុស្ស ឬ​លក្ខខណ្ឌការងារ​​មិន​អំណោយ​ផល ដែល​ងាយ​បង្កើន​កំដៅ ដល់​តំបន់​បន្ត​ពូជ។ លក្ខខណ្ឌ​បរិស្ថាន​នេះ មាន​ឥទ្ធិពល​ប៉ះពាល់​ខ្លះ​ណាស់​ដល់​ជីវិត​មនុស្ស ជាពិសេស​ក្នុង​ដំណាក់កាល​នៃ​ការ​ចាប់ផ្តើម​កំណើត​ដំបូង ពោល​គឺ​ពេល​នៅ​ក្នុង​ផ្ទៃ​ម្តាយ និង​ក្រោយ​ពេល​កើត​ចេញ​ពី​ផ្ទៃម្តាយ ប៉ុន្មាន​ឆ្នាំ​ដំបូង​ដែល​ក្មេ​ង​ចាប់​មាន​ការ​លូត​លាស់​រាងកាយ ប្រដាប់​បន្តពូជ​ព្រមទាំង​ដំណើរ​ការ​ទាំង​មូល​នៃ​​ជីវិត​បន្ត​ពូជ។

តើ​មនុស្សប្រុស​ម្នាក់ៗ​ ផលិត​​​ស្ពែម៉ាតូហ្ស៊ីតបាន​ប៉ុណ្ណា​ក្នុង​មួយ​ថ្ងៃ ?

មនុស្ស​ប្រុស​អាច​ផលិតស្ពែម៉ាតូហ្ស៊ីតបាន​​​​ច្រើនលាន​ណាស់​។ ​គេ​អាច​វាស់​វែង​កំរិត​បទដ្ឋាន​នៃ​សមត្ថភាព​បន្ត​ពូជ​របស់​បុរស​ដោយការ​រាប់​មេជីវិត​នេះឯង។ មធ្យមភាគ​ទូទៅ​នៃ​មេជីវិត​ប្រែប្រួល​ទៅ​តាម​ពេល​វេលា។ ប៉ុន្តែ​ បើ​ក្នុងមួយ​មីល្លីលីត្រទឹក​កាម​ មាន​មេជីវិតតែ​៥លាន​ នោះ​បុរស​អាច​ជួប​នឹង​បញ្ហា​បន្ត​ពូជ​ហើយ។ នៅ​ក្នុង​ការ​បង្ក​កំណើត​ មាន​មេជីវិត​តែ​មួយ​ប៉ុណ្ណោះ ដែល​អាច​ទៅ​ជួប​មេជីវិត​ញី​ ប៉ុន្តែ​គេត្រូវ​កា​រមាន​ស្ពែមាតូហ្ស៊ីត​ច្រើន​លាន​ជូន​ដំណើរមេ​ជីវិត​ដែល​ខ្លាំង​ជាង​គេ​ទៅ​ជួប​មេជីវិត​ញី​ ទើប​មាន​សំណាង​ច្រើន​នឹង​បង្កកំណើត​បាន។

ដូច្នេះ​ ​ដើម្បី​រក្សា​សមត្ថភាព​បន្ត​ពូជ ​សមត្ថភាព​ផលិត​ស្ពែម៉ាតូហ្សូអ៊ីត ទាំង​អ្នក​ស្រាវជ្រាវ​អាមេរិក ក៏​ដូច​ជា​វេជ្ជបណ្ឌិត​ជំនាញ​ដទៃ​ផ្សេង​ទៀត​ដែរ បាន​ផ្តល់​អនុសាសន៍​បន្ថែម​ទៀត ឱ្យ​ កុំ​អង្គុយ​យូរ​ពេក​ ដែល​អាច​ផ្សំ​ប្រដាប់​បន្ត​ពូជ​ឱ្យ​ឡើងថប់​ក្តៅ​ និង ​កុំ​មុជទឹក​​​ត្រាំ​ទឹក​ ដែល​មាន​កម្តៅ​សីតុណ្ហភាព​ខ្ពស់​/ក្តៅ​ពេក​ឱ្យ​សោះ។ និង​ជា​ចុង​ក្រោយ សូម​សុភាព​បុរស​ទាំង​ឡាយ​ចៀង​រវាង​ការ​ប្រើពាក់​ខោ​តឹង រឹប ប្រសិន​បើ​ចង់​បាន​ក្លាយ​ជា​ឪពុក ​ដូច​ដែល​ការ​សិក្សា​អាមេរិក​ទើប​បង្ហាញ​លទ្ធផល​៕

  • សារៈសំខាន់​នៃ​ការ​ពិនិត្យ​អេកូសាស្ត្រ​ពេល​កំពុង​មាន​ផ្ទៃពោះ

    សារៈសំខាន់​នៃ​ការ​ពិនិត្យ​អេកូសាស្ត្រ​ពេល​កំពុង​មាន​ផ្ទៃពោះ

      ពិនិត្យ​អេកូ​ក្នុង​ពេល​មាន​ផ្ទៃពោះ មិន​មែន​គ្រាន់​តែ​ដើម្បី​ដឹង​ថា​កូនក្នុង​ផ្ទៃ​មាន​ភេទ​ជា​ ​ស្រី ឬ​ ប្រុស ប៉ុណ្ណោះទេ តែ​ការ​ពិនិត្យ​អេកូ​នេះ ជា​តាមដាន​សុខភាព​កូន​ …

  • មួយ​កែវ​ក្នុង​មួយ​ថ្ងៃ គឺ​ច្រើន​ជ្រុល សម្រាប់​បំផ្លាញ​សុខភាព

    មួយ​កែវ​ក្នុង​មួយ​ថ្ងៃ គឺ​ច្រើន​ជ្រុល សម្រាប់​បំផ្លាញ​សុខភាព

    តែមួយ​ខ្អឹក​ ក៏​សុរា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​បាន​ដែរ ! ការ​សិក្សា ក្នុង​១៩៥​ប្រទេស រយៈ​ពេលជាង​​២០​ឆ្នាំ ​​ទើប​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី The Lancet ​ កាលពី​ថ្ងៃ​ទី …

  • ឬសដូងបាតជាជំងឺអ្វី ?

    ឬសដូងបាតជាជំងឺអ្វី ?

    ជំងឺ​ឬសដូង ជា​ជំងឺ​ស្រាល តែ​អាច​រំខាន​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ ការ​ព្យាបាល​ជំងឺ​នេះ ប្រព្រឹត្ត​ទៅ​ ទៅ​តាម​ដំណាក់កាល​នៃ​រោគសញ្ញា។ ការ​វះកាត់​ជា​ជម្រើស​ចុងក្រោយ នៅ​ពេល​ជំងឺ​ធ្លាក់​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ។ …

  • តើការ​គេង​ច្រើន​ជ្រុល​អាចបង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​យ៉ាង​ណា ?

    តើការ​គេង​ច្រើន​ជ្រុល​អាចបង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​យ៉ាង​ណា ?

    គេង​មិន​គ្រប់គ្រាន់ អាច​បង្កគ្រោះ​ថា្នក់​ដល់​សុខភាព តែ​ការ​គេង​ច្រើន​ជ្រុល​ ក៏​ជា​កត្តា​នាំ​ឱ្យ​ខូច​សុខភាព​ដែរ។ គេ​អាច​ចាត់​ទុក​ថា​មនុស្សម្នាក់​គេ​ង​ច្រើន​ជ្រុល​ បើ​រយៈ​ពេល​គេង​លើស​ពី​១០ម៉ោង​ក្នុង​មួយ​ថ្ងៃ។ …

  • គុណប្រយោជន៍ និង​គ្រោះថ្នាក់​នៃ​ប្រទាលកន្ទុយក្រពើ

    គុណប្រយោជន៍ និង​គ្រោះថ្នាក់​នៃ​ប្រទាលកន្ទុយក្រពើ

    ប្រទាល​កន្ទុយ​ក្រពើ ឬ​ហៅ​តាមភាសា​បច្ចេកទេស អាឡូវេរ៉ា គឺ​ជា​រុក្ខជាតិ​ម្យ៉ាង​ដែល​មានគុណប្រយោជន៍​ល្បីល្បាញ និង​ពេញ​និយមខ្លាំង​ណាស់​។ ​​អំណាចដ៏​ខ្លាំងក្លា​របស់​ប្រទាល​កន្ទុយ​ក្រពើ …

  • ញៀនល្បែងវីដេអូ ជាជំងឺ ?

    ញៀនល្បែងវីដេអូ ជាជំងឺ ?

    អង្គការ​សុខភាពពិភពលោក បាន​​ចុះ ការញៀន​ល្បែង​វីដេអូ ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ជំងឺ​ នៅ​ខែ​មិថុនា ២០១៨​ ​នេះ។ នេះ​ជា​ករណី​ទីមួយ ! សម្រាប់​អង្គការ​សុខភាព​ពិភពលោក ការ​ប្រព្រឹត្ត​លេង​ល្បែង​វីដេអូ …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ