អានតួអត្ថបទ
បទយកការណ៍

កម្ពុជា​នឹង​ធ្វើ​ជា​ប្រទេស​កិត្តិយស នៅក្នុង​មហោស្រពខ្លែង​អន្តរជាតិ​នៅទីក្រុងDieppe

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្ពុជានឹងធ្វើជាប្រទេសកិត្តិយស នៅក្នុងមហោស្រពខ្លែងអន្តរជាតិលើកទី ២០ នៅ​ទីក្រុង​Dieppe ភាគខាងជើងប្រទេសបារាំង ។ នៅក្នុងមហោស្រពខ្លែងអន្តរជាតិ ដែលចាប់​ប្រព្រឹត្តទៅ ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៦កញ្ញា ខ្លែងឯកខ្មែរ នឹង​បង្ហាញមុខ ជាមួយ​នឹងខ្លែងល្អៗ​មកពីប្រទេសជាង៣០នៅក្នុងពិភពលោក។ ក្នុងនាមជាប្រទេសកិត្តិយសរបស់មហោស្រព កម្ពុជានឹងបង្ហាញផងដែរស្នាដៃវប្បធម៌ខ្មែរជាទូទៅ ដែលមានតាំង​ពី​ការតាំង​ពិព័រណ៌ រូបថត និងទស្សនីយភាពរបាំបុរាណខ្មែរ សម្រាប់ទស្សនិកជាងកន្លះលាននាក់ ដែលនឹងទៅចូលរួមក្នុងមហោស្រពខ្លែងអន្តរជាតិ។ លោក Azarie Aroulandom ប្រធានសមាគមTagore Sangam ដែលសហការជាមួយមហោស្រពខ្លែងអន្តរជាតិនៅទីក្រុងDieppe ជាអ្នកទទួលបន្ទុករៀបចំសកម្មភាពវប្បធម៌ខ្មែរ ហើយនិងទំនាក់ទំនងជាមួយគណៈប្រតិភូខ្លែងមកពីប្រទេសកម្ពុជា។ នៅមួយសប្តាហ៍មុនការបើកសម្ពោធមហោស្រពខ្លែងអន្តរជាតិនៅទីក្រុង Dieppe ឈាង បុប្ផាបានជួបសម្ភាសន៍ ជាមួយលោកAzarie Aroulandom។​

Délégation des cerf volistes du Cambodge
Délégation des cerf volistes du Cambodge ©Festival du cerf volant à Dieppe
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ