ពិព័រណ៌ Khmer Heritage របស់សមាគមសាមគ្គី កូនខ្មែរ នៅទីក្រុងប៉ារីស
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៣៤
ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១តុលា សមាគមសប្បាយ និងសមាគមសាមគ្គីកូនខ្មែរ នៅប្រទេសបារាំង បានរៀបចំ កម្មវិធីពិព័រណ៌ដ៏សំបូរបែបមួយដែលមានឈ្មោះថា កេរ្តិ៍មរតកខ្មែរ khmer Heritage។ មានមោទនភាពពីជាតិកំណើតរបស់ខ្លួន សមាគមរបស់យុវជនខ្មែរទាំងពីរបានរៀបចំសកម្មភាពសិល្បៈ ជាច្រើន ដែលទាក់ទងនឹងវប្បធម៌ ប្រវត្តិសាស្រ្ត សាសនាដូចជា ការពិភាក្សាតុមូលស្តីពីប្រវត្តិសាស្រ្តខ្មែរក្រហម ឬពិធីបុណ្យបង្សុកូលនៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ការតាំងពិព័រណ៌រូបគំនូរ គ្រឿងសម្រាប់អ្នករបាំបុរាណ នៅក្នុងសាលពិព័រណ៌មួយ នៅកណ្តាលក្រុងប៉ារីស។ ឈាង បុប្ផា បានទៅយកការណ៍ផ្ទាល់ និងបានជួបសម្ភាសន៍សហប្រធានរបស់សមាគមសាមគ្គីកូនខ្មែរ លោកដារ៉ា សាមគ្គី។