ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
កម្ពុជា

លោក ឈាង វណ្ណារិទ្ធិ៖ សេចក្ដី​សម្រេច​របស់ IPU ជា​សម្ពាធ​ការ​ទូត តែ​មិន​អាច​ចាប់​បង្ខំ​ឲ្យ​កម្ពុជា​អនុវត្ត​តាម​ទេ

media លោក ឈាង វណ្ណារិទ្ធិ ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ពី​គោល​នយោបាយ @RFI

សហភាព​អន្ដរសភា IPU នៅ​ថ្ងៃ​ទី​១៨​តុលា បាន​ចេញ​សេចក្ដី​សម្រេច​មួយ​ស្ដី​ពី​កម្ពុជា ដោយ​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះ​លែង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ​។ ទាក់ទង​នឹង​សេចក្ដី​សម្រេច​របស់ IPU នេះ លោក ឈាង វណ្ណារិទ្ធិ ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ពី​គោល​នយោបាយ ពន្យល់​ថា សេចក្ដី​សម្រេច​នេះ មិន​មាន​ន័យ​ចាប់​បង្ខំ​ឲ្យ​កម្ពុជា​អនុវត្ត​តាម​ទេ។ បើ​តាម​លោក ឈាង វណ្ណារិទ្ធិ IPU គ្រាន់​តែ​ជា​វេទិកា​មួយ​សម្រាប់​បញ្ចេញ​មតិ​របស់​សមាជិក​រដ្ឋសភា​មក​ពី​ប្រទេស​នានា​នៅ​លើ​ពិភពលោក​តែ​ប៉ុណ្ណោះ​។ បើ​ទោះ​បី​ជា​វា​មិន​មាន​អំណាច​ចាប់​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ធ្វើ​តាម​ក៏​ពិត​មែន ប៉ុន្តែ​បើ​តាម​លោក ឈាង វណ្ណារិទ្ធិ វា​អាច​ជា​សម្ពាធ​ការទូត​មួយ ដែល​ធ្វើ​ឲ្យ​កម្ពុជា​បាក់​មុខ​បាក់​មាត់​នៅ​លើ​ឆាក​អន្ដរជាតិ​។

ប្រសាសន៍​លោក ឈាង វណ្ណារិទ្ធិ អំពី​ឥទ្ធិពល​នៃ​សេចក្ដី​សម្រេច​របស់​សហភាព​អន្ដរសភា ថ្ងៃ​ទី​១៩ តុលា ២០១៨ 19/10/2018 ស្តាប់

 

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ