បទយកការណ៍
សមាគមPadoumaទាញប្រយោជន៍ពីនយោបាយកាត់ពន្ធនៅបារាំង ដើម្បីរកជំនួយ ជួយជនបទកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:២៣
ទាញយកប្រយោជន៍ពីធនធានរបស់ក្រុមហ៊ុនបារាំង ដើម្បី ប្រើជា ប្រភពជំនួយ សម្រាប់ ផ្នែក អនាម័យ ទឹកស្អាត ហើយនិងការអប់រំនៅ តាមទីជនបទក្នុងប្រទេសកម្ពុជា។ នេះជាចំណុចខ្លាំងរបស់សមាគមPadouma ជាភាសាបាលី ដែលមានន័យជាភាសាខ្មែរថា ផ្កាឈូក។ បង្កើតឡើង នៅប្រទេសបារាំង នៅឆ្នាំ ២០១៧ សមាគមខ្មែរមួយនេះ មានពិធីករបារាំងដ៏ល្បីឈ្មោះ លោក មីស៊ែល ឌ្រុចគែរជាអ្នកចេញមុខឈរឈ្មោះ ទ្រទ្រង់ជួយសមាគម។