អានតួអត្ថបទ
បារាំង-កម្ពុជា

ហេតុអ្វីបាន​ជា​គេ​មិនសូវ​ឮ​និយាយ​ពីការចូលរួម​របស់​ទាហាន​ខ្មែរ​ក្នុង​សង្រ្គាម​លោកលើកទី១ ?

ប្រជាជន​ឥណ្ឌូចិន ប្រមាណ ជិត​១សែន​នាក់ មក​ពី វៀតណាម កម្ពុជា និង​ឡាវ​បានចូលរួម​ក្នុង​សង្រ្គាមលោកលើកទី១។ តាមឯកសារ​ដែល​ស្រាវជ្រាវ​បាន​ដោយ​ Daniel Varga សាស្រ្តាចារ្យ​ផ្នែក​ប្រវត្តិសាស្រ្ត នៅ​កោះ Runion ប្រទេស​បារាំង ព្រះបាទ​ស៊ីវត្ថិ​បាន​យល់ព្រម​បញ្ជូន​ទាហាន​ខ្មែរ​ឲ្យទៅជួយច្បាំង​បារាំង ប៉ុន្តែ នៅពេលនោះ ទាហាន​ខ្មែរ​ត្រូវ​បាន​ចុះ​ឈ្មោះ​ជាទាហាន​ឥណ្ឌូចិន​ទៅវិញ។។ នៅឆ្នាំ ១៩២៥ រដ្ឋាភិបាល​បារាំង​បាន​សង់​វិមាន​រូបពីរ នៅ​មុខស្ថានទូត​បារាំង ក្នុង​ទីក្រុង​ភ្នំពេញ។ វិមាន​ដែល​មានចារ​ឈ្មោះ​ទាហាន​ខ្មែរ ១៥០​នាក់ ហើយ​និង​ទាហាន​បារាំង រស់នៅ​ប្រទេស​កម្ពុជា ជាង​៣០ នាក់ ដែល​បាន​ស្លាប់ នៅក្នុង​សង្រ្គាម​លោកលើក​ទី​១ ត្រូវ​បាន​ខ្មែរក្រហម​វាយបំផ្លាញ​នៅឆ្នាំ ១៩៧៥។

ទាហាន​ខ្មែរ​ដែល​ចូលរួម​ច្បាំង​បារាំង ក្នុង​សង្រ្គាម​លោកលើកទី១
ទាហាន​ខ្មែរ​ដែល​ចូលរួម​ច្បាំង​បារាំង ក្នុង​សង្រ្គាម​លោកលើកទី១ ©
ផ្សាយពាណិជ្ជកម្ម
02:24

ការពន្យល់​របស់លោក ​Daniel Varga សាស្រា្តចារ្យ​បារាំង ខាងផ្នែក​ប្រវត្តិសាស្រ្ត

ខ្ញុំគិតថា នៅប្រទេស​កម្ពុជា ប្រជាជន​មាន​រឿងផ្សេង​ដែល​ត្រូវ​គិតដល់ គឺ​មិនមែន​សង្រ្គាម​ចាស់​យូរឆ្នាំ​មកហើយ ដូចជា​សង្រ្គាមលោកលើកទី១​នោះទេ។ ត្រូវដឹងថា ទាំង​កម្ពុជា និង​វៀតណាម បានចូលរួម នៅក្នុង​សង្រ្គាមលោកលើកទី១ ដោយសារ​តែ​ការតម្រូវ​របស់​បារាំង ដែល​ជាម្ចាស់អាណានិគម ប៉ុន្តែ ​មិនមែន​ជា​ការសម្រេចចិត្ត​ថ្នាក់ជាតិ​នោះទេ។ ថ្វីបើ ព្រះមហាក្សត្រ ស៊ីសុវត្ថិ​បានអនុញ្ញាតិ​ឲ្យ​បញ្ជូន​មនុស្ស​ទៅប្រយុទ្ធ​ជួយ​បារាំង ប៉ុន្តែ ប្រជាជន​ខ្មែរ ប្រយុទ្ធ​ជួយ បារាំង​ដែល​ជា​ម្ចាស់អាណានិគមត្រួតត្រា មិនមែន​ជារឿង​ដែល​គេ​ត្រូវ​មាន​មោទនភាព​នោះទេ។ មួយវិញទៀត ប្រជាជន​ខ្មែរ​សព្វថ្ងៃ​កំពុង​រវល់​នឹង​កសាង​ប្រទេស ដែល​ទើប​ងើប​រួចចាកផុត​ពី​សង្រ្គាម​សោកនាដកម្ម ថ្មីៗ របស់​ពួកខ្មែរក្រហម។ អាច​និយាយ​បានថា សម្រាប់​ប្រជាជន​ខ្មែរ ការធ្វើបុណ្យ​រំលឹក​ដល់​សង្រ្គាម​លោកលើកទី១ កាលពី​១០០ឆ្នាំ គឺជារឿង​ឆ្ងាយ​ដែល​គេ​មិន​បាន​នឹកនា​ដល់​នោះទេ។

នៅបារាំង គេ​ និយាយ​រំលឹក​ច្រើន​ពី​ការចូលរួម​របស់​ទាហាន​មកពី​អាហ្រ្វិក។ នៅពេល​ធ្វើបុណ្យ ឬ​និយាយ​ដល់​សង្រ្គាម​លោកលើកទី១ គេ​រំលឹក​មុនដំបូងគេ ដល់​សោកនាដកម្ម​របស់​ទាហាន​បារាំង ហើយ​និង​ទាហាន​អាហ្វ្រិក ដែល​បាន​ស្លាប់​ក្នុង​សមរភូមិ​ដ៏ធំជាងគេ គឺ​Verdun ជាដើម។ បញ្ហា​របស់​ប្រទេសបារាំង គឺ​គេ​ភ្លេច​និយាយ​រំលឹក​ដល់​ការចូលរួម​របស់​ទាហាន​ខ្មែរ វៀតណាម ឬ​ឡាវ។ មួយវិញទៀត ខ្ញុំ​គិត​ថា រដ្ឋាភិបាល​បារាំង​និយាយ​ច្រើន​ពី​ទាហាន​ប្រយុទ្ធ​ម៉ារ៉ុក ឬ​មក​ពី​ប្រទេស​អាហ្វ្រិក ផ្សេងទៀត ព្រោះថា នៅ​ប្រទេស​បារាំង សហគមន៍​ជនជាតិ​អាហ្រ្វិក ឬ​ម៉ារ៉ុក ធ្វើការ​តវ៉ា ទាមទារ​ច្រើន រហូត​ដល់ពេលខ្លះ បាន​បង្ក ​ចេញ​ជា​បញ្ហាសមាហរណកម្ម។ ចំណែក សហគមន៍​ខ្មែរ ឬ​វៀតណាម នៅបារាំង​វិញ គឺ​មិនធ្វើ​សកម្មភាព​អ្វី​ដើម្បី​ឲ្យ​គេ​កត់សំគាល់​ខ្លួននោះទេ។

សុំ​ទោស​ដែល​ខ្ញុំ​ធ្វើការប្រៀបធៀប​យ៉ាងដូច្នេះ ប៉ុន្តែ ខ្ញុំ​គិតថា ប្រជាជន​ខ្មែរ ឬ​វៀតណាម នៅ​ប្រទេស​បារាំងនេះ មិនចង់ទាមទារ​អ្វី​ទាក់ទង​នឹង​រឿងអតីតកាលនោះទេ។ ពួកគេ​មិន​បាន​គិត​ដល់​រឿង​អតីតកាល​នោះទេ។”

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ