បទសម្ភាស
លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា៖ ការទម្លាក់បទចោទនឹងបើកផ្លូវឲ្យអាចរស់នៅដូចគេឯង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:៤៤
ថ្ងៃទី១៤វិច្ឆិកាម្សិលមិញ ជាខួបគម្រប់មួយឆ្នាំនៃការចាប់ខ្លួន លោក អ៊ួន ឈិន និង លោក យាង សុធារិន ហៅ យាង សុជាមេត្តា ដែលជាអតីតអ្នកយកព័ត៌មាននៃវិទ្យុអាស៊ីសេរី។ ជិត៣ខែក្រោយពេលបានរស់នៅក្រៅឃុំ លោកទាំងពីរបានរំឭកឡើងវិញទាំងអួលដើមក ពីការចាប់ខ្លួននិងការរស់នៅដ៏សែនពិបាកក្នុងពន្ធនាគារ។ លោក យាង សុជាមេត្តា និង លោក អ៊ួន ឈិន នៅតែបន្តស្នើឲ្យតុលាការទម្លាក់ចោលបទចោទប្រឆាំងនឹងរូបលោក។ សម្រាប់អតីតអ្នកកាសែតទាំងពីររូបនេះ ការទម្លាក់ចោលបទចោទ នឹងឈានទៅបើកផ្លូវឲ្យលោកអាចរស់នៅដោយមានសេរីភាព ដូចគេដូចឯង។