ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/03 12h00 GMT

កម្ពស់​មាន​ឥទ្ធិពល​លើ​សុខភាព​មែន​ឬ ?

កម្ពស់​មាន​ឥទ្ធិពល​លើ​សុខភាព​មែន​ឬ ?
 
បើ​តាម​ការ​សិក្សា​របស់​អាមេរិក មនុស្ស​ខ្ពស់​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​ខ្ពស់​ជាង​អ្នក​ទាប Montage RFI

អ្នកធ្លាប់​តូច​ចិត្ត​ តូច​ថ្លើម នឹង​រូប​កំណើត​របស់​ខ្លួន​ ថា​តូច​ ទាប មែន​ទេ ?! សូម​ឈប់​គិត​បែបនេះ​ទៅ ! ខ្ពស់​ ក៏​អាច​ជា​គុណវិបត្តិ​ដែរ ! កម្ពស់​​អាច​ដើមហេតុ​មួយ​នៃការ​បង្កើន​គ្រោះកើត​​ជំងឺ​មហារីក ព្រោះបើ​មាន​មាឌ​ធំ​ ​កោសិកាក្នុង​សរីរាង្គ​ក៏​មាន​ច្រើន​។ ប៉ុន្តែ​សូម​អ្នក​មាន​មាឌ​ធំ កុំភ័យ​ស្លន់​ស្លោអី។ មាឌធំខ្ពស់ ទំនង​គ្រាន់​តែ​ជាកត្តា​បង្ក​ហានិភ័យតូច​មួយ ក្នុង​ចំណោម​កត្តា​គ្រោះ​ថ្នាក់​ជា​ច្រើន​អនេក​ផ្សេង​ទៀត​តែ​ប៉ុណ្ណោះ។​

នារ​យៈ​ពេល​ប៉ុន្មាន​ទស្សវត្សរ៍​ចុងក្រោយ​នេះ មាឌ​មនុស្ស (​​កុមារ និងមនុស្ស​ពេញ​វ័យ) បាន​កើន​ឡើង​ជា​លំដាប់​នៅលើ​ពិភពលោក។ ចូល​ដល់​ពេល​ពេញ​វ័យ​ ក្លាយ​ជា​មនុស្ស​ធំពេញ​រូបពេញ​រាង កូន​ជំនាន់​ក្រោយ​ច្រើន​តែ​ធំ​ជាង​ឪពុក​ម្តាយ។ ពលរដ្ឋ​ដែល​មាន​ការ​លូត​លាស់​ខ្លាំង​ មាន​មាឌ​ធំ​ខ្ពស់​ជាងគេ គឺ​ជនជាតិ​ហូឡង់។ បុរស​ហូឡង់​បច្ចុប្បន្ន​មាន​មាឌ​ខ្ពស់​ជាងបុរស​ហូឡង់​កាលពី​១៥០​ឆ្នាំ​ប្រមាណ​ ២០​សង់ទីម៉ែត្រ​ជា​មធ្យម។ ពួក​គាត់​ធំ​លឿន​និង​ខ្លាំង គឺ​ដោយ​សារ​របប​អាហារសម្បូរ​ទៅ​ដោយ​ថាមពល និង​សារជាតិ​ប្រូតេអ៊ីន​សត្វ នៅ​ក្នុង​អំឡុង​ពេល​នៃ​ដំណាក់​លូតលាស់ ព្រោះ​ពួក​គេ​ក៏​ជាប់​ឈ្មោះ​ជា​អ្នក​ទទួល​ទាន​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ច្រើន​ជាង​គេដែរ​​នៅ​លើ​ពិភពលោក។

ហើយ​ទន្ទឹម​គ្នា​នេះ អ្នក​ស្រាវជ្រាវ​ក៏​សម្គាល់​ឃើញ​មាន​ ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ ដូច​ជា ជំងឺ​សរសៃ​ឈាម​បេះដូង មហារីក ឬ​ទឹកនោម​ផ្អែម ក៏​លូតលាស់​កើន​ឡើង​គួរ​ឱ្យចាប់​អារម្មណ៍​ដែរ។ បើដូច្នេះ​មាន​ន័យ​ថា​​មាឌ មាន​ឥទ្ធិពល​ទៅ​លើ​សុខភាព​មែនឬ ? បើ​តាម​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ សុខភាព​មនុស្ស ​មាន​ចំណង​ទាក់ទង​គ្នា​ខ្លាំង​ណាស់​ទៅ​នឹង​មាឌ​ ជាពិសេស​ជំងឺ​សរសៃ​ឈាម​បេះដូង ​ទឹក​នោម​ផ្អែម​ និងមហារីក។

គ្រោះ​កើត​ជំងឺ​មហារីក កើន​ឡើង​ទៅ​តាម​វ័យ នេះ​ជា​អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​ដឹង​និង​រក​ឃើញ យ៉ាង​ច្បាស់លាស់។ នៅ​ពេល​នេះ បើ​តាម​អ្នក​ស្រាវជ្រាវជា​ច្រើន កត្តា​កម្ពស់​ក៏​ជា​ហានិភ័យ​មួយ​ទៀត​​នៃ​អភិវឌ្ឍន៍​​ជំងឺ​មហារីក​ដែរ។ ​កាន់តែ​ខ្ពស់​ កាន់​តែ​មាន​ហានិភ័យ​ប្រឈម​នឹង​គ្រោះ​កើត​ជំងឺ​មហារីក​ឬ ? ចាស វា​អាច​មែន ! ចំណង​ហេតុ​និង​ផល ភ្ជាប់​គ្នា​រវាង​ការ​មាន​មាឌ​ខ្ពស់ និង​ហានិភ័យច្រើន​​នៃការ​​​កើត​ជំងឺ​មហារីក ធ្លាប់​ត្រូវ​បាន​លើក​ឡើង​នៅក្នុង​ការ​សិក្សា​ជា​ច្រើន​មក​ហើយ ប៉ុន្តែ​ថ្ងៃ​នេះ​ អ្នក​ស្រាវជ្រាវ​យល់​ថា ពួក​គេ​បាន​រក​ឃើញ​ចម្លើយ​សម្រាប់​មក​ពន្យល់​បំភ្លឺ​​សាធារណជន​បាន​ ៖ បើ​តាម​អ្នក​ស្រាវជ្រាវ នៅ​ពេល​ណា​យើង​មាន​មាឌ​ធំ កាន់​តែ​ធំ មានន័យ​ថា​យើង​មាន​កោសិកា​កាន់​តែ​ច្រើន ដូច្នេះ​ទើប​យើង​មាន​​ស៊ីប​ជា​សក្តានុពល​កើត​ជំងឺ​មហារីក​កាន់​តែ​ច្រើនដែរ !

​នេះ​ជា​​​លទ្ធផល​សិក្សា​ លើ​ទិន្នន័យ​​មក​ពី​សហរដ្ឋ​អាមេរិក អឺរ៉ុប និង​កូរ៉េខាង​ត្បូង​ របស់អ្នក​ស្រាវជ្រាវ​អាមេរិក ដែល​ទើប​នឹង​ចុះ​ផ្សាយ​ក្នុង​​ទំព័រ​ទស្សនាវដ្តី Proceedings of Royal Society B​ ​កាលពី​ខែ​តុលា (២០១៨)​កន្លង​ទៅ។ ក្នុងចំណោម​ជំងឺ​មហារីក​ចំនួន​២៣ប្រភេទដែល​​អ្នក​ស្រាវជ្រាវ​បានតាមដាន​សិក្សាស្វែង​យល់​អំពី​​ទំនាក់ទំនងជាមួយ​​កម្ពស់​ មាន​១៨​មុខ​ មាន​ហានិភ័យកើន​ឡើង​ស្រប​ទៅ​នឹង​កម្ពស់​។ អ្នក​ស្រាវជ្រាវ​បាន​​ផ្តល់​សេចក្តី​​សន្និដ្ឋានទៀត​​ថា មិន​ថា​ស្ត្រី​ឬ​បុរស​ទេ ហានិភ័​យជួប​គ្រោះ​កើត​ជំងឺ​មហារីកកើត​ឡើង​តាម​មាឌ​ មាន​ដូច​គ្នា ! មាន​កម្ពស់​លើសកម្ពស់​ស្តង់ដារ​​​១០​ស.ម. នឹង​ហានិភ័យ​នឹង​កើន​លើសគេ​១០%ដែរ ជាមធ្យម។ កម្ពស់​ជា​ស្តង់ដារ​​របស់​ស្ត្រី​គឺ ១,៦២ម៉ែត្រ ចំណែក​បុរស​១,៧៥ម៉ែត្រ។ ការ​សិក្សា​ក៏​បាន​កាត់​យល់​ទៀត​ថា ស្ត្រី​ខ្ពស់​មានហានិភ័យ​​​ខ្លាំងបុរសខ្ពស់ (ពោល​គឺ​ស្ត្រី​ ១២% ​បុរស៩%)​។

បើ​តាម​ប្រធាន​ដឹកនាំ​ការ​ស្រាវជ្រាវនេះ​ ហានិភ័យ​កើត​ជំងឺ​មហារីក​ដែល​មនុស្ស​មាន​មាឌ​ខ្ពស់ ប្រឈម​ខ្លាំង​ជាង​មនុស្ស​មាឌ​តូច គឺ​ជំងឺ​មហារីក​ស្បែក (មេឡាណូម) ពោះវៀន​ធំ តម្រង​នោម និង​ ! ផ្ទុយ​ទៅ​វិញ ​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពះ មាត់ និង​កស្បូន​ចំពោះ​ស្ត្រី ហាក់​មា​ន​ស្មើៗ​គ្នា​ គ្មាន​ពាក់​ព័ន្ធ​នឹង​កម្ពស់​ទេ !

សម្មតិកម្ម​នេះ​មាន​ន័យ​ដូច​គ្នា​នឹង​សម្មតិកម្ម​របស់​អ្នក​ស្រាវជ្រាវ​មុនៗ​ ជា​ច្រើន​ផ្សេង​ទៀត ក្នុង​នោះ​មាន​មួយ​ជា​សិក្សា​របស់​ស៊ុយអែត​ កាលពី​ឆ្នាំ​២០១៥។ អ្នក​ស្រាវជ្រាវជាតិ​ស៊ុយអែត ដែល​ជា​ពលរដ្ឋ​មានមាឌ​ធំ​ជាង​គេ​នៅ​អឺរ៉ុប បាន​បង្ហាញ​លទ្ធផល​ការងារ​របស់​ពួក​គេ ទៅកាន់​អង្គ​សមាជ​វេជ្ជសាស្ត្រ​ថា មនុស្ស​​មាឌ​ធំ​មាន​កម្ពស់​១០សង់ទីម៉ែត្រ​លើ​កម្ពស់​មធ្យម មាន​កំរិត​ហានិភ័យ​ប្រឈម​នឹង​​ជំងឺ​មហារីកកើន​ឡើង​១០%​ចំពោះ​បុរស និង​ដល់​ទៅ​១៨%​ចំពោះ​ស្ត្រី។ មាន​ន័យ​ថា​ស្ត្រី​មាន​កម្ពស់​១,៧២ម ប្រឈម​នឹង​ហានិភ័យ​កើត​ជំងឺ​មហារីក​ខ្ពស់​ជាង​ស្ត្រី​កម្ពស់​១,៥២ម ដល់​ទៅ ៣៦%។ កាលពី​ប៉ុន្មាន​ឆ្នាំ​មុននោះ អ្នក​វិទ្យាសាស្ត្រ បាន​ចេញ​សេចក្តី​សន្និដ្ឋាន​អំពីកំណើន​​ហានិភ័យសមាមាត្រ​រវាង​​​កម្ពស់​និង​ជំងឺ​មហារីក ដោយ​ស្មាន​ថា​វា​ជា​បណ្តាល​មក​ពី​អ័រមូន​ខ្លះ​ ដែល​ជួយ​ឱ្យ​មនុស្ស​​មាន​ការ​លូត​លាស់​ខ្លាំង​និង​មាន​មាឌ​ខ្ពស់។

ប៉ុន្តែ​ការ​សិក្សា​ថ្មី​នេះ អាច​កំណត់​សម្មតិកម្ម​របស់​ខ្លួន​បាន​ដោយ​វិធី​យ៉ាង​សាមញ្ញ​ និង​តាម​បែប​គណិតវិទ្យា​តែម្តង ៖ ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ កើន​ឡើង​ ស្រប​តាម​កម្ពស់​មនុស្ស ក៏​ព្រោះ​តែ​មនុស្ស​ខ្ពស់ មាន​កោសិកា​ច្រើន​ជា​មនុស្ស​ទាប ដូច្នេះ​ទើប​ផ្តល់​ឱកាស​ច្រើននឹង​អភិវឌ្ឍន៍​​ជំងឺ​មហារីក​។ ក្នុង​ករណី​បែប​នេះ មនុស្ស​មាន​មាឌ​ខ្ពស់ មិន​អាច​ធ្វើ​អ្វី​ដើម្បី​ជា​កិច្ចការពារ​បាន​ឡើយ ! ព្រោះ​គេ​មិន​អាច​កាត់​បញ្ជួញ​មាឌ​របស់​ខ្លួន​ទេ។

កម្ពស់ និង​ដំណើរការ​លូត​លាស់​​របស់​​មនុស្ស​ម្នាក់ៗ​ត្រូវ​បាន​កំណត់​ដោយ​ហ្សែន​ និ​ងដោយ​កត្តា​អ័រមូន​ ដែល​មាន​តួនាទី​យ៉ាង​សំខាន់ក្នុង​ការ​លូត​លាស់​របស់​មនុស្ស​យើង​ ​តាំង​ពី​ចាប់​កំណើត​ក្នុង​ពោះម្តាយ​រហូត​ដល់​ពេញ​ជំទង់។ ដូច្នេះ​វា​ការ​សំខាន់​ដែល​យើង​ត្រូវ​ដឹង​ថា តើ​​​សណ្ឋាន​នៃ​​មួយ​ណាស់​ដែលនាំ​ឱ្យ​ងាយ​​មាន​ជំងឺ​មហារីក ? ​មនុស្ស​ពេញ​វ័យ​មិន​អាច​បញ្ចុះ​ឬ​ដំឡើង​កម្ពស់​បាន​សេ្រច​នឹង​ចិត្ត​ឡើយ ! ប៉ុន្តែ​គេពិត​​ជា​អាច​តម្រែតម្រង់ និ​ង​ទ្រទ្រង់​​ការ​លូតលាស់ ដោយ​ធ្វើ​អន្តរាគមន៍​ចំណី​អាហារ។ ជា​ទូទៅ​មនុស្ស​ម្នាក់ បន្ត​លូត​កម្ពស់​រហូត​ដល់​អាយុ​២០​ឆ្នាំ។ បាន​ខ្ពស់​ខ្លាំង​ ឬ​តិច គឺ​អាស្រ័យ​លើ​ហ្សែនផង និង​ក៏​អាស្រ័យ​ផង​ដែរ​បរិស្ថាន គុណភាព​និង​បរិមាណ​នៃ​ចំណី​អាហារ ដែល​យើង​ទទួល​ទាន​ក្នុង​វ័យ​លូតលាស់​។

គេ​បាន​ដឹង​បន្ថែម​ទៀត​ថា ក្មេង​ដែល​ធ្ងន់​ជាង​កម្ពស់​​ នឹង​ធំ​លឿន និង​ធំខ្លាំង ​​ហើយ​ធាត់​នៅ​ពេលចាស់​​ពេញ​វ័យ ព្រមទាំង​ឆ្លង​កាត់​ដំណាក់កាល​លូតលាស់​សំខាន់ៗ ​មុន​អាយុ​ទៀត។ នៅក្នុង​ប្រទេស​ជឿនលឿន​ ដែល​មនុស្ស​សុទ្ធ​តែ​មាន​មាឌ​ធំ និង​ធាត់​ គេ​ឃើញ​ក្មេង​ស្រី​ឆាប់​ពេញ​ក្រមុំ​ មាន​រដូវ​ជា​លើក​ទី​មួយ​នៅ​អាយុ​១០-១១​ឆ្នាំ​ទល់​នឹង​១៥​ឆ្នាំ​កាលពី​ទសវត្សរ៍​មុន។ នេះ​ជា​ឥទ្ធិពល​ ​ផ្ទាល់​និង​ប្រយោជន៍​ នៃ​របប​អាហារ​ក្នុង​វ័យ​កំពុងធំ​និង​​លូត​លាស់​ និង​លើ​លំនឹង​នៃអ័រមូល​ផ្លូវ​ភេទ​ ដែល​ក៏​ប៉ះពាល់​ផង​ដែរ​ដល់​រូប​រាង ការ​លូត​កម្ពស់ និង​​ដល់​ការ​លូតលាស់​​ កោសិកា។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នក​ស្រាវជ្រាវអាមេរិក​បាន​លួងលោម​មនុស្សមាឌ​ធំៗ កុំ​ឱ្យស្លន់​ស្លោ​នៅ​ពេល​ឮ​ព័ត៌មាន​នេះ ព្រោះ​រៀប​របប​រស់​នៅ​កាលពីនៅ​ក្មេង​និង​វ័យ​ជំទង់​ក៏​ជា​កត្តា​ដ៏​សំខាន់​​ខ្លាំង​កំណត់​អំពី​សុខភាព​យើង​នៅ​ពេល​ចាស់​ដែរ។ ​ដូច្នេះ អ្នក​មាន​មាឌ​ធំ មិន​ត្រូវ​ព្រួយ​បារម្ភ​ នឹងលទ្ធផល​ស្រាវជ្រាវ​នេះ​ទេ។ ព្រោះ​កម្ពស់​ មាន​ឥទ្ធិពល​ទាប​ណាស់ ក្នុង​ពេល​គណនា​ហានិភ័យ បើ​ប្រៀប​ទៅ​នឹង​កត្តា​បង្ក​គ្រោះ​ថ្នាក់​ផ្សេង​ទៀត នៃ​ជំងឺ​មហារីក ដែល​មាន​ដូច​ជា អាយុ បារី ធាត់​ជ្រុល និង​កត្តា​មួយ​ចំនួន​ផ្សេង​ទៀត​ ឆ្ងាយ​ណាស់។

ម្យ៉ាង​វិញ​ទៀត ថ្វីបើ​អ្នក​មាន​មាឌ​ខ្ពស់ មានហានិភ័យ​ជួប​ជំងឺ​មហារីក​ច្រើន​ជាង​អ្នក​ទាប​បន្តិច​មែន តែ​អ្នក​ខ្ពស់​មិន​ប្រាកដ​​ជា​​អាក្រក់​ទាំង​អស់​ឡើយ ! អ្នក​មាន​មាឌ​ខ្ពស់ មិន​សូវ​ប្រឈម​នឹង​គ្រោះ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ទេ។ ចំណែក​អ្នក​មាន​មាឌ​តូច ទាប ច្រើន​មាន​គ្រោះប្រឈម​​ជំងឺពាក់ព័ន្ធ​នឹង​សរសៃ​ឈាម ដូច​ជា​មាន​សម្ពាធ​ឈាម​ខ្ពស់ (លើសឈាម) កំរិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម LDL កូឡេស្តេរ៉ូល​មិន​ល្អ​ខ្ពស់ និង​ជំងឺ​ទឹកនោម​ផ្អែម។ ​មិនថា​មាឌ​តូច​ឬធំ ទេ សុទ្ធ​តែ​មាន​គុណសម្បត្តិ​និង​គុណវិបត្តិ​ដូច​តែ​គ្នា​។ ហេតុដូច្នេះ​ហើយ​បាន​ជា​អ្នក​ស្រាវជ្រាវ​ចាប់​អារម្មណ៍​ធ្វើ​ការ​សិក្សា​ជា​ច្រើន អំពី​ទំនាក់ទំនង​រវាង​កម្ពស់​និង​ជំងឺ​ផ្សេងៗ​នោះ៕

  • តើឫស​ជា​ជំងឺ​អ្វី ?

    តើឫស​ជា​ជំងឺ​អ្វី ?

    ឫស​ មាន​ទម្រង់​ដូច​ជា​ដំបៅ​សើរ​ស្បែកតូច​ ស្រាល ដែលបង្ក​ឡើង​ដោយ​​​វីរ៉ុស។ ឫសអាច​កើត​​នៅ​ម្រាម​ដៃ ម្រាមជើង ​បាតជើង លើ​មុខ ឬ​នៅ​ក នៅ​ឃ្លៀក ជួន​ឈឺ​ខ្លាំង ជួន​ឈឺ​តិច។ ឫស​ជា​ជំងឺ​ស្រាល …

  • យល់​ដឹង​អំពី​ជំងឺរលាក​សួត

    យល់​ដឹង​អំពី​ជំងឺរលាក​សួត

    ជំងឺ​រលាក​សួត អាច​ចាត់​ទុក​ជា​ជំងឺ​កាច​សាហាវ​មួយ ដែល​អាច​សម្លាប់​ជីវិត​មនុស្ស​ បាន​ដោយ​ងាយ​ ប្រសិន​បើ​គ្មាន​ការ​ការពារ និង​ព្យាបាល​ដោយ​ត្រឹម​ត្រូវ និង​ទាន់​ពេល​វេលា។ …

  • តើត្រូវចាក់ថ្នាំ បង្ការជំងឺឆ្កែឆ្កួត នៅពេលណា ?

    តើត្រូវចាក់ថ្នាំ បង្ការជំងឺឆ្កែឆ្កួត នៅពេលណា ?

    ក្រោយ​ពី​មាន​ហេតុ​ការណ៍​កុមារី​ម្នាក់​បាន​ស្លាប់ ដោយ​មាន​ប្រវត្តិ​សត្វ​ខាំ នៅ​ថ្ងៃ​ទី ១៣​កុម្ភៈមក គេសង្កេត​ឃើញ​មាន​ចរន្ត​ប្រជាជន​សម្រុក​នាំ​គ្នា​មក​ចាក់​ថ្នាំបង្ការ​ជំងឺ​ឆ្កែឆ្កួត។ …

  • ម៉ាស្សា មាន​គុណប្រយោជន៍​ចំពោះសុខភាព​យ៉ាងណា ?

    ម៉ាស្សា មាន​គុណប្រយោជន៍​ចំពោះសុខភាព​យ៉ាងណា ?

    ច្របាច់ម៉ាស្សា​​ឬ​ធ្វើ​សរសៃ ម៉ាស្សា​ខ្មែរ ឬម៉ាស្សាថៃ​ ម៉ាស្សាចិនឬម៉ាស្សាឥណ្ឌា ... គេ​ថា​ម៉ាស្សា​មាន​គុណប្រយោជន៍​ច្រើន។ ប៉ុន្តែ​តើ​ម៉ាស្សា​មាន​គុណប្រយោជន៍​ចំពោះ​សុខភាព​យ៉ាង​ដូចម្តេច …

  • ជំងឺរលាកបំពង់កលើកុមារ

    ជំងឺរលាកបំពង់កលើកុមារ

    ក្តៅ​ខ្លួន​ រលាក​បំពង់ក​ជា​អាការៈ​ដែល​តែង​កើត​មាន​ជា​ញឹក​ញាប់​លើ​ទារក​និ​ងកុមារ។ ជា​ជំងឺ​ស្រាល កម្រ​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ក្រោយណាស់ ហើយ​ការ​ព្យាបាល​ក៏​មិន​ទាមទារ​ឱ្យ​ប្រើ​ថ្នាំផ្សះ​ទេ។ …

  • គុណប្រយោជន៍​នៃ​ការ​ធ្វើ​សមាធិ

    គុណប្រយោជន៍​នៃ​ការ​ធ្វើ​សមាធិ

    សមាធិ ជាការ​អនុវត្ត ​ដ៏​ចំណាស់​មួយ ក្នុង​ពុទ្ធសាសនា។ នៅ​ពេល​ឮពាក្យ​ថា​សមាធិភ្លាម នោះ​គេ​នឹកគិត​ភ្លែត​ដល់​ធម៌ ដល់​សាសនា។ ប៉ុន្តែ​ចាប់​ពី​ជាង​២០​ឆ្នាំ​ចុងក្រោយ​នេះមក សមាធិ …

  • ជំងឺមហារីក និងការព្យាបាល​ដោយ​ថ្នាំគីមី

    ជំងឺមហារីក និងការព្យាបាល​ដោយ​ថ្នាំគីមី

    ថ្ងៃទី ៤ កុម្ភៈ ជាទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក។ បច្ចុប្បន្ន​នេះ ជំងឺ​មហារីក​ គឺ​ជា​មូលហេតុ​ទី​មួយ​នៃ​មរណភាព​​របស់​មនុស្ស​ជាតិ លើ​ភព​ផែនដី។ ជា​ជំងឺ​ដ៏​គួ​រ​ឱ្យ​ខ្លាច​រអា …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ