លោក គង់ គាំ៖ ខ្ញុំមិនជឿថា CNRP រស់ឡើងវិញ ទើបចង់ទៅធ្វើនយោបាយជាមួយបក្សផ្សេង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:៤៨
រហូតមកទល់ពេលនេះ គឺមានតែមន្ដ្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក គង់ គាំ តែម្នាក់គត់ ដែលប្រកាសច្បាស់ថា លោកនឹងធ្វើសំណើសុំចូលធ្វើនយោបាយឡើងវិញ នៅពេលវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយចូលជាធរមាន។ លោក គង់ គាំ ប្រកាសដូច្នេះ ធ្វើឡើងបើទោះបីជាលោក សម រង្ស៊ី បរិហារអ្នកដាក់សំណើធ្វើនយោបាយឡើងវិញថា ជាជនក្បត់បក្សក៏ដោយ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្ដរជាតិ លោក គង់ គាំ គូសបញ្ជាក់ថា បើសិនលោកមានភ័ព្វសំណាងបានចូលធ្វើនយោបាយវិញ លោកនឹងទៅឈរជាទីប្រឹក្សានៃគណបក្សឆន្ទៈខ្មែរ ដែលមានកូនប្រុសលោក គឺលោក គង់ មុនីកា ជាប្រធាន ព្រោះលោកលែងមានជំនឿថាគណបក្សសង្គ្រោះជាតិអាចរស់ឡើងវិញហើយ។