អានតួអត្ថបទ
បទសម្ភាស

លោក គង់ គាំ៖ ខ្ញុំមិន​ជឿ​ថា CNRP ​រស់​ឡើង​វិញ ទើបចង់ទៅ​ធ្វើ​នយោបាយ​ជាមួយ​បក្ស​ផ្សេង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

រហូត​មក​ទល់​ពេល​នេះ គឺមាន​តែ​មន្ដ្រី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ លោក គង់ គាំ តែ​ម្នាក់​គត់ ដែល​ប្រកាស​ច្បាស់​ថា លោក​នឹង​ធ្វើ​សំណើ​សុំ​ចូល​ធ្វើ​នយោបាយ​ឡើង​វិញ នៅ​ពេល​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ចូល​ជា​ធរមាន​។ ​លោក គង់ គាំ ប្រកាស​ដូច្នេះ ធ្វើ​ឡើង​បើ​ទោះ​បី​ជា​លោក សម រង្ស៊ី បរិហារ​អ្នក​ដាក់​សំណើ​ធ្វើ​នយោបាយ​ឡើង​វិញ​ថា ជា​ជន​ក្បត់​បក្ស​ក៏​ដោយ​។ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្ដរជាតិ លោក គង់ គាំ គូស​បញ្ជាក់​ថា បើ​សិន​លោក​មាន​ភ័ព្វ​សំណាង​បាន​ចូល​ធ្វើ​នយោបាយ​វិញ លោកនឹង​ទៅ​ឈរ​ជា​ទី​ប្រឹក្សា​នៃ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​មាន​កូន​ប្រុស​លោក គឺ​លោក គង់ មុនីកា ជា​ប្រធាន​ ព្រោះ​លោក​លែង​មាន​ជំនឿ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​អាច​រស់​ឡើង​វិញ​ហើយ​។

លោក គង់ គាំ ទី​ប្រឹក្សា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ
លោក គង់ គាំ ទី​ប្រឹក្សា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រូបថត៖ គង់ គាំ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ