ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/10 12h00 GMT

អនាម័យ​មាត់​ធ្មេញ ជា​ក​ញ្ចក់​ឆ្លុះ​បញ្ចាំង​សុខភាព​ទូទៅ ?!

អនាម័យ​មាត់​ធ្មេញ ជា​ក​ញ្ចក់​ឆ្លុះ​បញ្ចាំង​សុខភាព​ទូទៅ ?!
 
អនាម័យ​មាត់​ធ្មេញ​ស្អាត សុខភាពទូទៅ​​ក៏​ល្អ Pixabay

ក្រៅអំពី​បង្ក​ឱ្យ​មាន​ដង្កូវ​ស៊ីធ្មេញ រលាក​អញ្ចាញ ... ការ​រក្សា​អនាម័យ​មាត់​ធ្មេញ​មិន​បានល្អ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ជា​ទូទៅ​តែ​ម្តង។ អ្នកស្រី​ទន្តបណ្ឌិត​ Marie Anton បាន​ចូល​ខ្លួន​មក​ធ្វើ​ការ​បក​ស្រាយ​ពន្យល់​ថា​តើ​ហេតុ​អ្វី​បានជា​យើង​ចាំ​បាច់​ត្រូវ​តែ​​​សម្អាត​ធ្មេញ ដោយ​ប្រើ​ច្រាសដុះ និង​ប្រើខ្សែ​ទាក់​សំណល់ ឱ្យ​អស់​​ពី​ជើង​ធ្មេញ​។

មាន​ធ្មេញ​ស​ស្អាត​ មិនត្រឹម​តែ​អាច​ជួយ​លើក​សម្រស់​យើង​បាន​ច្រើន​ទេ តែ​ថែម​ទាំង​អាច​ជួយ​យើង​ឱ្យ​មាន​សុខភាព​ល្អ​រឹង​មាំ​ទៀត ! ដុះ​ធ្មេញ​បាន​ស្អាត​ មាត់​មាន​អនាម័យ​ល្អ សុខភាពទូទៅរបស់​យើង​​ក៏​ល្អ។ កាលពី​ប៉ុន្មាន​ឆ្នាំមុន អ្នក​សា្រវជ្រាវ​ជាតិ​អេកូស បាន​សម្គាល់​ឃើញ​ថា មនុស្ស​ដែល​បាន​ដុះ​ធ្មេញ​ស្អាត និង​បើ​ខ្សែ​ទាក់​សំណល់​តាម​ជើង​ធ្មេញ​​ជា​ប្រចាំ ​មាន​គ្រោះ​ហានិភ័យ​កើត​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ ទាប​ជាង​អ្នក​ដែលមិន​ចេះ​ថែទាំ​​សុខភាព​មាត់​ធ្មេញ។ ថ្ងៃ​នេះ ការ​សិក្សា​មានកាន់​តែ​ច្រើន ដើម្បី​រុករក​មូលហេតុ​និង​ចំណង​រវាង​អនាម័យ​មាត់​ធ្មេញ​និង​ជំងឺ​បេះដូង។

តើ​ការ​សំអាត​ធ្មេញ​មាន​ពាក់ព័ន្ធ​នឹង​ជំងឺ​សរសៃ​ឈាម​បេះដូង​យ៉ាង​ដូចម្តេច ?

អ្នកស្រី​ទន្តបណ្ឌិត​ Marie Antonមាន​បាត់តេរី​ក្នុង​មាត់​ម្យ៉ាង ដែល​មាន​ឈ្មោះ​ថា Porphyromonas gingivalisaggregatibcater actinomycetemcomitans អាច​ជា​ដើម​ហេតុ​នៃ​ការ​បង្ក​ជំងឺ​សរសៃ​ឈាម។ ​បាក់តេរី​នេះ​​មាន​វត្តមាន​នៅ​ក្នុង​មាត់ គ្រប់​មនុស្ស​​តាម​បែប​ធម្មជាតិ​សរីរវិទ្យា និង​អាចសំងំ​រស់​នៅក្នុង​ទី​កន្លែង ​ដែល​គ្មាន​ខ្យល់​អុកស៊ីហ្សែន ពោល​គឺ​វា​ចូល​ចិត្ត​លាក់​ខ្លួន​នៅ​តាមចម្លោះ​​ធ្មេញ និង​ក្រោម​អញ្ចាញ។

ប្រសិន​បើ​យើង​បណ្តោយ​ឱ្យ​បាក់តេរី​នេះ​ នៅ​កក​តាម​ជើង​ធ្មេញ​ ឬ​ក្រោម​អញ្ចាញ ហើយ​បើ​បាក់តេរី​នេះ​មាន​ច្រើន​ខ្លាំង វា​នឹង​អាច​ធ្វើ​ការ​វាយប្រហារ​ទៅ​លើ​អញ្ចាញ​និង​ឆ្អឹង។ ​ដំបូងឡើង បាក់តេរី​នឹង​ធ្វើ​ឱ្យ​អញ្ចាញ​ឈឺ​ រលាក​ ហើម និង​ងាយ​ចេញ​ឈាម។ ដូច្នេះ​ បើ​គេបណ្តែត​​បណ្តោយ​​ មិន​ព្យាបាល​​អញ្ចាញធ្មេញ​ទេ បាក់តេរី នឹង​បន្ត​ការងារ​រាត​ត្បាត​របស់​វា​ពី​អញ្ចាញ​ចូល​ទៅ​ដល់​ឆ្អឹង ដែល​ហៅ​ថា​ជំងឺ​អញ្ចាញ​ ឬ​រាក់​​ស៊ីធ្មេញ /សណ្តាក​ធ្មេញ។​

​តើ​មេរោគ​ធ្វើ​ដំណើរ​ពី​មាត់​ទៅ​បេះដូង​ តាម​ផ្លូវ​ណា?

អ្នកស្រី​ទន្តបណ្ឌិត​ Marie Antonបាក់តេរី​នៅក្នុងមាត់ ​ដែលអាច​​​​បង្ករោគ ​នៅ​លើ​អញ្ចាញ​ អាច​ជា​ប្រភព​បង្ក​​បញ្ហា​ដល់​សរសៃឈាម​បេះដូង ព្រោះ​វា​ឆ្លង​និងអាច​​ធ្វើ​ដំណើរ​តាម​ឈាម។ នៅ​ពេល​ណា​យើង​មាន​បញ្ហា​អញ្ចាញ​ និង​នៅ​ពេល​ណា​យើង​ដុះ​ធ្មេញ​ទៅ​មាន​ចេញ​ឈាម​ បាក់តេរី​របស់​មាត់​អាច​ឆ្លង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ចរន្ត​ឈាម ហើយ​​អាច​ទៅ​សំងំ​នៅ​ផ្នែក​​ណាមួយ​របស់​សរីរាង្គកាយក៏​បាន​​​ មាន​ជាអាទិ៍​នៅ​តាម​ផ្ទៃ​នៃ​សរសៃ​ឈាម​ក្រហម​អាទែរ​កូរ៉ូនែ ដែល​នាំ​ឈាម​ទៅ​បេះដូង។ ហើយ​គឺ​ពួក​បាក់តេរី​នេះ​ឯង​ដែល​ធ្វើ​ឱ្យ​ស្ទះ​សរសៃ​ឈាម ​នាំ​ឱ្យ​មាន​បញ្ហា​ស្លោកបេះដូង។

តាមការពិត​ បាក់តេរី​នេះ​មិនមែន​ជា​អ្នក​ទទួល​ខុ​សត្រូវ​ផ្ទាល់​ទេ ប៉ុន្តែ នៅ​ពេល​វា​តោង​លើ​ផ្ទៃ​សរសៃ​ឈាមត្រង់ណា សរសៃឈាម​ត្រង់​នោះក៏​មាន​ប្រតិកម្ម​ការពារ​ខ្លួន​ឯង​ភ្លាម​។ ប្រតិកម្ម​ការពារ​ខ្លួន​ ដែល​មាន​ទម្រង់​ជា​​រាលរលាក​​ អាច​សម្រួល​ឱ្យងាយ​​មាន​កំណកឈាម​។ យូរពេល​ខែ​ថ្ងៃ​ទៅ ​ កំណក​នោះ​​ក៏​ដាច់​របើក​ ពី​ផ្ទាំង​សរសៃ​ឈាម ហូរ​ទៅទើ​កន្លែង​ណា​​មួយ ជា​ហេតុ​ធ្វើ​ឱ្យ​​សរសៃឈាមស្ទះ។ បើ​ស្ទះ​​ឡើង​នៅ​ត្រង់​បេះដូង នោះ​នឹង​ បេះដូងស្លោក បើហូរ​ទៅ​ស្ទះ​​នៅ​ខួរក្បាល​ នោះ​នឹង​ធ្វើ​ឱ្យ​ដាច់​ឬ​ស្ទះ​​សរសៃឈាម​ក្នុង​ខួរក្បាលដែល​ហៅ​ជា​ភាសា​បារាំង AVC។ នេះ​ជា​សម្មតិកម្ម​មួយមែន​ ប៉ុន្តែ​​​​មាន​ការ​សិក្សា​​ជាច្រើនណាស់ ដែល​​បាន​ការ​រក​ឃើញ​​មាន​បាត់តេរី​អញ្ចាញ​ធ្មេញ​​ ជា​ច្រើន​មុខ​ នៅ​ក្នុង​​អាដេអិន​របស់​អ្នកមាន​​ជំងឺ​​សរសៃឈាម​កូរ៉ូនែ។ ការ​សិក្សា​ជា​ច្រើន​ផ្សេង​ទៀត ក៏​បាន​បង្ហាញថា ​អ្នក​មាន​ជំងឺ​អញ្ចាញ មាន​​​ហានិភ័យ​ដ៏​ខ្ពស់​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង។

 

អនាម័យ​មាត់​ធ្មេញត្រឹម​ត្រូវ​ក៏​អាច​កាត់​បន្ថយ​​​ជំងឺ​ទឹកនោម​ផ្អែម

អ្នកស្រី​ទន្តបណ្ឌិត​ Marie Antonចាស ! មាន​បាក់តេរី​ខ្លះ ​អាច​​រំខាន​សកម្មភាព​អាំងស៊ុយលីន។ ការរលាក ​បង្ក​ឡើងដោយ​បាក់តេរី ​ក៏​អាច​រំខាន​​ដំណើរការ​របស់​អាំងស៊ុយលីន ​ក្នុង​ការ​ផលិត​ជាតិ​ស្ករ​សម្រាប់ចិញ្ចឹម​​កោសិកា។ ការ​រំខាន​ដែល​អាច​ធ្វើ​ឱ្យ​​​​អត្រា​ជាតិ​ស្ករក្នុង​ឈាម​ខ្ពស់ ឬ​ហៅ​ទឹក​នៅម​ផ្អែម​នេះ​ឯង។ ដូច្នេះ​ ចំពោះ​បុគ្គលណា ​ដែល​ប្រុង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ វត្តមាន​នៃ​ជំងឺ​អញ្ចាញ (រាក់ស៊ីធ្មេញ) ​អា​ច​សម្រួល​​ ឱ្យ​កាន់​តែ​ឆាប់​លេច​ជា​ជំងឺ​ទឹក​នោម​ផ្អែម​បាន។ ​ពុំ​មាន​ភស្តុតាង​អ្វីជាក់ស្តែង​​បញ្ជាក់នៅ​ឡើយ​ទេ ! ​នេះ​គ្រាន់​តែ​ជា​ចំណុច​សង្ស័យ​ខ្លាំង​សម្រាប់​អ្នក​ស្រាវជ្រាវប៉ុណ្ណោះ។ ប៉ុន្តែ​ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវ​បារាំង​ ពិត​ជា​​បាន​បង្ហាញ​ថា​ ​អ្នកមាន​​ជំងឺ​ទឹក​នោម ដែល​​បាន​​ព្យាបាល​​ជំងឺ​អញ្ចាញ​ជា ​​ អត្រា​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ជំងឺ​នោះ ​ស្រាប់​តែ​ងាយ​គ្រប់គ្រង​ឱ្យ​មាន​លំនឹង។ អ្នក​ស្រាវជ្រាវ​កំពុង​តែ​ជជីក​ស្វែង​យល់​ឱ្យ​បាន​កាន់​តែ​ច្បាស់​ ព្រោះ​ក្នុង​មួយ​ឆ្នាំៗ​មានមនុស្ស​ស្លាប់​ព្រោះ​​ជំងឺ​ទឹក​នោម​ផ្អែម​ដល់​១,៥​លាន​នាក់​។​

ការ​ឈឺ​ឆ្អឹង​ឆ្អែង​ និង​ជំងឺ​​​សន្លាក់ ជួន​កាល​អាច​បណ្តាល​មក​ពី​ការ​ឈឺ​អញ្ចាញ​

អ្នកស្រី​ទន្តបណ្ឌិត​ Marie Antonតើ​​មានមនុស្សប៉ុន្មាន​នាក់ទៅ​​ដែល​នឹក​ដល់​ថា ការ​ឈឺ​ធ្មេញ​ អាច​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​សរសៃ​នៅ​ស្មា ?! ពិត​ជា​គ្មាន​ទេ ! បាក់តេរី​នៅ​ក្នុង​មាត់ ក៏​អាច​ជា​ភ្នាក់ងារ​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​សរសៃ​នៅ​ច្រលក-ស្មា និង​រលាក​តាម​​សន្លាក់។ ​ជា​ពពួក​បាក់តេរីមួយ​ប្រភេទ​ផ្សេង​ទៀត ដែល​អាច​​ជំងឺ​បង្ក​រោគ​នៅក្នុង​ធ្មេញ និង​នៅ​ចុង​ឬស​នៃ​ធ្មេញ។ ប៉ុន្តែយន្តការ​នៃការ​ឆ្លង​គឺ​ដូច​គ្នា​។ បាក់តេរី ​​បាន​បណ្តែត​តាម​ឈាម​ទៅ​កក​នៅ​ម្តុំ​សរសៃ​ពួរស្មារ។ ​ការ​បង្ក​រោគ​នៅ​​តំបន់​នេះ​អាច​បង្ក​ជា​ការ​ឈឺ​ចាប់​យ៉ាង​រ៉ាំរ៉ៃ។ ការ​ឈឺ​ចាប់​បែប​នេះ​អាច​​បន្ត​ញាំញី​ខ្លាំង​ ទោះ​បី​ជា​មាន​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ ឬ​បាន​ធ្វើ​ម៉ាស្សា​​ធ្វើ​សរសៃ​យ៉ាង​ត្រឹម​ត្រូវ​ តាម​ក្បួន​ខ្នាត​ព្យាបាល​បែប​វេជ្ជសាស្ត្រ​យ៉ាង​ណា​ក៏​ដោយ។ ប៉ុន្តែជា​ថ្មី​ម្តង​ទៀត សហគម​អ្នក​​វិទ្យាសាស្ត្រ​ មិន​ទាន់​ត្រូវ​រ៉ូវ​គ្នា​លើ​សម្មតិកម្ម​នេះនៅឡើយទេ។

មាន​ការ​សិក្សា​ជា​ច្រើន​ទៀត​ ច្រើន​មែន​ទែន​ ដែល​បង្ហាញ​ថា​​ ​អ្នក​មាន​ជំងឺ​រលាក​សន្លាក់​ គឺ​ដោយ​សារ​តែ​ដំបូង​ឡើយ​ ពួកគេមាន​ជំងឺ​រលាក​អញ្ចាញ​ ជំងឺ​រាក់​ស៊ីធ្មេញ។ បាក់តេរី​ដែល​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​រាក់​ស៊ីធ្មេញ មិន​ត្រឹម​តែ​ជា​ដើម​ហេតុ​ជំរុញ​ឱ្យ​មាន​ជំងឺ​រលាក​តាម​សន្លាក់​ទេ តែ​ថែម​ទាំង​អាច​​​ជួយ​ទ្រទ្រង់​ការ​រលាក ដែល​មាន​ស្រាប់​​ឱ្យ​កាន់​តែ​រ៉ាំរ៉ៃ​​។

ប៉ុន្តែ​ វិធីការ​ពារ គឺ​ងាយ​បំផុត ! ជា​រៀង​រាល់​ថ្ងៃ ត្រូវ​ដុះ​ធ្មេញ​ដោយ​ប្រើ​ច្រាស និង​ខ្សែ​ទាក់​យក​សំណល់​អាហារ​ឱ្យ​អស់​ពេញ​ចន្លោះ​គន្លៀត​ធ្មេញ​។ ហើយ​បើ​លោក​អ្នក​មាន​ជំងឺ​អញ្ចាញ រាក់ស៊ីធ្មេញ សូម​អញ្ជើញ​ទៅ​ជួប​ពិគ្រោះ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ធ្មេញ៕

  • ជំងឺពងបែកមាត់ដៃជើង

    ជំងឺពងបែកមាត់ដៃជើង

    មាន​ពងបែក​ក្នុងមាត់​លើ​ដៃជើង ក្នុង​ពេល​ជា​ជំងឺ​ឆ្លង​មួយ​បង្ក​ឡើង​ដោយ​វីរ៉ុស។ ជា​ទូទៅ​ជំងឺពងបែក​មាត់​ដៃជើង ជា​ជំងឺ​ស្រាល​ទេ ប៉ុន្តែ​មាន​ខ្លះ​ជា​ទម្រង់​ធ្ងន់ធ្ងរ​ខ្លាំង …

  • អ្នកប្រើដៃឆ្វេង ឆ្លាតជាងអ្នកប្រើដៃស្តាំ ?

    អ្នកប្រើដៃឆ្វេង ឆ្លាតជាងអ្នកប្រើដៃស្តាំ ?

    បារ៉ាក់ អូបាម៉ា សរសេរ​ដៃ​ឆ្វេង តារាល្បីៗដូច​ជា​អង់ហ្សេលីណា ចូលី មេស៊ី ... ភាគ​ច្រើន​សុទ្ធ​តែ​ប្រើ​ដៃ​ឆ្វេង។ គេថា​​​អ្នក​ប្រើ​ដៃ​ឆ្វេង ឆ្គង​ តែ​ឆ្លាត ពូកែ ខ្លាំង ជា​ង​អ្នក​ប្រើ​ដៃស្តាំ។ …

  • តើគេ​អាច​ការពារ​ជំងឺ​វង្វេងវង្វាន់​បាន​ដែរ​ឬ​ទេ ?

    តើគេ​អាច​ការពារ​ជំងឺ​វង្វេងវង្វាន់​បាន​ដែរ​ឬ​ទេ ?

    នៅ​ថ្ងៃ​ទី ២១ កញ្ញា ជា​ទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​វង្វេង​វង្វាន់ ឬ​អាល់ហ្សៃម៉ែរ Alzheimerជា​ភាសា​បារាំង។ ជំងឺ​វង្វេងវង្វាន់​ ជា​ការ​បាត់​បង់​សមត្ថភាព​ចង​ចាំ និង​ការ​ចេះ​ដឹងទាំង​ឡាយ​ដែល​មា​នកន្លង​មក។ …

  • ដំឡូងជាអាហារសុខភាព ?

    ដំឡូងជាអាហារសុខភាព ?

    ដំឡូងស្ងោ ដំឡូង​ឆឹង ដំឡូង​ចំហុយ ដំឡូង​ជ្វា ដំឡូង​ឈើ ដំឡូង​ដៃ​ខ្លា ​... ដំឡូង​លែង​សូវ​ឃើញ​មាន​លក់ និង​​បរិភោគ​​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ តែ​ដំឡូង​កំពុង​​ក្លាយ​ជា​អាហារ​ដ៏​ពេញ​និយម​នៅ​អឺរ៉ុប​ …

  • តើការ​ថត​ឆ្លុះ​ក្រពះ មាន​ដំណើរ​ការ​យ៉ាង​ដូចម្តេច​ខ្លះ ?

    តើការ​ថត​ឆ្លុះ​ក្រពះ មាន​ដំណើរ​ការ​យ៉ាង​ដូចម្តេច​ខ្លះ ?

    ជំងឺ​ក្រពះ​មាន​ច្រើនប្រភេទ តែ​ជំងឺ​ដែល​គេ​ជួប​ប្រទះ​ញឹកញាប់​ជាងគេ​នៅ​ប្រទេស​កម្ពុជា គឺ​ជំងឺ​ខ្សោយ​ក្រពះ រលាក​ក្រពះ ដំបៅ​ក្រពះ និង​ ជំងឺ​ច្រាល​ទឹក​អាស៊ីត​ឡើងលើ។ កាលពី​សប្តាហ៍​មុន …

  • ​ប៊ីយេរ​ជាប់​សង្ស័យ​ជា​អ្នក​បង្ក​ជំងឺ​រលាកសន្លាក់

    ​ប៊ីយេរ​ជាប់​សង្ស័យ​ជា​អ្នក​បង្ក​ជំងឺ​រលាកសន្លាក់

    នរណា​មិន​ចូល​ចិត្ត​​ស្រាបៀ ? ប៊ីយេរ មាន​ច្រើន​​យ៉ាង​ ច្រើន​ម៉ាក និង​​ជា​ទី​ពេញ​និយម​ខ្លាំងណាស់ ! ប៉ុន្តែ​ស្រាបៀ​មិន​មែន​ជា​ភេសជ្ជៈ​​ដ៏​សាមញ្ញ​ឡើយ ! ស្រាបៀ​អាច​ធ្វើ​ឱ្យ​អ្នក​ធ្លាក់​ខ្លួន​ជាមនុស្ស​ញៀន​សុរា …

  • តើអ្នកដឹងទេ ថាយើងលេបជាតិប្លាស្ទិករាប់ពាន់មុខចូលក្នុងពោះជារៀងរាល់ថ្ងៃ ?

    តើអ្នកដឹងទេ ថាយើងលេបជាតិប្លាស្ទិករាប់ពាន់មុខចូលក្នុងពោះជារៀងរាល់ថ្ងៃ ?

    មិន​ថា​អ្នក​ចូល​ចិត្ត​ទទួល​សាច់ ទទួល​ទាន​បន្លែផ្លែឈើ ឬ​អ្នក​ចូល​ចិត្ត​ញ៉ាំ​អាហារ​ធម្មជាតិ​ អាហារ​សរីរាង្គ​ទេ​ ... មនុស្សម្នាក់ៗ​លេប​ជាតិ​ប្លាស្ទិក​ ក្នុង​ទម្រង់​ជា​លម្អង …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ