អានតួអត្ថបទ
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

មានទោស​ពីព្រោះ​ធ្វេស​ប្រហែស​ (Faute de négligeance)

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ខ្ញុំ​និយាយ​ពីរភាសា​របស់យើង នៅ​សប្តាហ៍​នេះ លោក ឆាយ ហុកផេង សូម​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ប្រធានបទ « មាន​ទោសពីព្រោះ​ធ្វេស​ប្រហែស​​» (Faute de négligeance)។

លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង
លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង RFI/Chhay Hoc Phéng
ផ្សាយពាណិជ្ជកម្ម

១-ប្រិយមិត្តអ្នកស្តាប់​ជាទីមេត្រី ​​នៅ​ប្រទេស​បារាំង ក្មេង​ជំទង់​ដែល​មិនទាន់​គ្រប់ការ គឺ​ជា​ពួក​ក្មេងៗ​ដែល​មាន​អាយុ​តិច​ជាង​១៨​ឆ្នាំ​ពុំ​ទាន់​គ្រប់​អាយុ​បោះឆ្នោត ជន​​ប្រភេទ​នេះ ច្បាប់​ជា​ធរមាន ចែង​ថា​បើ​វា​ត្រូវ​ជាប់​បទ​ពិរុទ្ធ​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ជាប់​ទោស​ដល់​កំរិត​១០ តុលាការ ត្រូវ​កាត់​បន្ថយ​ទោស​នេះ​ពាក់​កណ្តាល​ឲ្យ​នៅ​ត្រឹមតែ​៥​បាន​ហើយ។ ប៉ុន្តែ សូម​កុំ​ភ្លេច​ថា ក្មេង​ជំទង់​បារាំង វា​មាន​មាឌ​ធំ​ស្មើ​កំពស់​ឬ​ក៏​ហួស​មនុស្ស​ចាស់​ផង។ នៅ​ពេល​ដែល​ភ្នាក់ងារ​ ប៉ូលីស​​ចាប់​បនចោរ ក្មេង​ឬ​អ្នក​លេង​កាប់​ចាក់ គេ​អាច​ច្រឡំ​ថា​ពួក​នេះ ជា​មនុស្ស​គ្រប់ការ​ពេញ​វ័យ។ រឿង​នេះ​វា​មាន​កើត​ឡើង​បែប​ចម្រូងចម្រាស ត្បិតអី​ពេល​ខ្លះ ប៉ូលីស​នៅ​ទី​ព្រលាន​យន្តហោះ​អាច​ភ្លាំងភ្លាត់ អនុញ្ញាត​ឲ្យ​ពួក​គាត់ ធ្វើដំណើរ​ចេញ​ទៅ​បរទេស ដោយ​ភ្លេច​ពិនិត្យ​មើល​ថា ឪពុកម្តាយ មាន​បាន​ចេញ​សំបុត្រ​អនុញ្ញាត​ឲ្យ​ឬ​ទេ។​

La législation française en la matière a évolué.Un pas en avant, puis un pas en arrière. Effectivement, l’autorisation de sortie du territoire des mineurs avait été supprimée en 2012 puis rétablie par la loi du 3 juillet 2016 . Entre ces deux dates , il y a environ 150 mineurs qui ont pu quitter la France pour se trouver en zone Erako syrienne.

២-​នៅ​ក្នុង​ចំណោម​នោះ មាន​ក្មេង​ស្រី​​អាយុ ១៧​ឆ្នាំ ត្រូវ​បាន​ម្តាយ​ឪពុក របស់​គាត់​ប្តឹង​ប្រាប់​ប៉ូលីស ជួយ​ស្វែង​រក​ត្បិត​នាង​បាន​បាត់​ខ្លួន​ពី​ទីលំនៅ​នា​ដើម​ខែ​មិថុនា ឆ្នាំ ២០១៣ ។ ក្នុង​ករណីនេះ អាជ្ញាធរ​កត់ត្រា​ជន​បាត់ខ្លួន ចុះ​ឈ្មោះ​​ក្នុង​បញ្ជី​បញ្ជូន​ឲ្យ​ប៉ូលីស​អន្តោប្រវេស្តន៍ នៅ​គ្រប់ច្រក​ល្ហក​ចេញ​ចូល​នៃ​ព្រំដែន។ ចៃដន្យ​អាក្រក់​អ្វី​នៅ​ថ្ងៃ​ទី ១១​វិច្ឆិកា​ឆ្នាំ ២០១៣ ស្រី​ក្មេង​នោះ បាន​រត់​រួច​ពី​ការ​ត្រួត​ពិនិត្យ​តាម​បញ្ជី​នេះ ហើយ​ក៏​ឡើង​យន្តហោះ​ចេញ​ពី​ក្រុង​ប៉ារីស ឆ្ពោះ​ទៅ​ប្រទេស​ស៊ីរី កាត់​តាម​ប្រទេស​តួគី ដើម្បី​ចូលរួម​ធ្វើ​សង្គ្រាម​ជាមួយ​កងទ័ព​អ៊ីស្លាម​ជ្រុល​និយម ព្រម​ទាំង​បាន​រៀបការ​ប្តី​និង​ចូល​សាសន៍​ចាម​ថែម​ទាំង​មាន​កូន​ខ្ចី​មួយ​នៅ​ថ្ងៃ​ក្រោយ​មក​ទៀត​ផង។

រីឯ​ប្តី​របស់​គាត់​ដែល​ជា​ជន​ជាតិ​បារាំង មាន​​ដើម​កំណើត​ជា​ចាម Algérie ​ក៏​ត្រូវ​បាន​ស្លាប់​ក្នុង​សង្គ្រាម​នោះ​ទៅ​។​

Les parents de la mineure ont appris la nouvelle suite à un coup de téléphone que la jeune veuve a daigné passer à ces derniers, pour leurs dire qu’elle ne souhaitait pas rentrer en France et qu’elle préférait élever seule son enfant en Syrie. La justice ayant été saisie par les parents , auatre années plus tard, soit en 2017 . Et finalement, le Conseil d’Etat leurs a donné gain de cause en retenant la négligence des contrôle à Orly  alors que la mineure était inscrite sur la liste des personnes recherchées, mineure en fugue.

៣-តុលាការ​រដ្ឋបាល​កំពូល​បារាំង បាន​ដាក់​ទោស​រដ្ឋ​បារាំង ឲ្យ​សង​ជម្ងឺ​ចិត្ត​ទៅ​ឪពុកម្តាយ​ក្មេង​ស្រី​អាយុ​១៧​ឆ្នាំ​នេះ​ ជាទឹកប្រាក់​ចំនួន​១៥​០០០​អឺរ៉ូ ដោយ​សំអាង​លើ​ការ​ធ្វេស ប្រហែស​​របស់​ក្រុម​អាជ្ញាធរ​ព្រំដែន​និង​អន្តោប្រវេសន៍។ ធ្វេសប្រហែស​ពីព្រោះ​ខ្ជិល​ផ្ទៀង​ឈ្មោះ​ក្មេង​ស្រី​នោះ លើ​បញ្ជី​​នៃ​ជន​បាត់​ខ្លួន ទើប​ធ្វើ​ឲ្យ​ក្មេង​ជំទង់​នេះ អាច​ជិះ​យន្តហោះ​ចេញ​ពី​ប្រទេស​បាន។ នៅ​ត្រង់​ចំណុច​នេះ គេ​កត់​សំគាត់​ឃើញ​ថា តុលាការ​ដែល​ធ្លាប់តែ​ដាក់​ទោស​ទៅ​លើ​រដ្ឋ​បារាំង ក្នុង​ករណី​ដែល​មាន”កំហុស​ធ្ងន់”​ឥឡូវ​នេះ​ត្រឹមតែករណី​ដែល​​បាន​ធ្វេសប្រហែស​ក៏​រដ្ឋ​ត្រូវតែ​ទទួល​ខុស​ត្រូវ​ដែរ។

Toutefois, le Conseil d’Etat avait écarté en 2015 la responsabilité de l’Etat dans la fugue à l’étranger d’un garçon âgé de 16 ans car le ministère de l’intérieur avait pu produire le relevé des consultations du fichier des personnes recherchées démontrant par là qu’aucune négligence n’avait été commise par la police des aires et des frontières basée à l’aéroport d’Orly.

៤-ព្រលានយន្តហោះ Orly​ នេះ ស្ថិត​នៅ​ក្នុង​តំបន់​សមត្ថកិច្ច​នៃ​តុលាការ​ព្រហ្មទណ្ឌ Créteil ។

ក្នុង​ឋានៈ​ជា​ចៅក្រម​នៅ​តុលាការ​Créteil  ខ្ញុំ​បាន​ជួបប្រទះ​ករណី​មួយ គឺ​មាន​ជនជាតិ អ៊ីរ៉ង់​ម្នាក់​ដើរ​សំរុក​បុក​បំពាន​លើ​ក្រុម​អ្នក​ត្រួត​ពិនិត្យ​ពួក​ទេសចរ​ដែល​ត្រូវ​ដោះ​ស្បែក​ជើង​និង​អាវ​ក្រៅ។ល។ដាក់​ចូល​ម៉ាស៊ីន​ឆ្លុះ​​រុក​រក​គ្រឿង​ផ្ទុះ គ្រឿង​មុត​និង​គ្រឿង​ញាន​ជាអាទិ៍។

បុរស​មាឌ​ក្រអាញ​ដុះ​ពុក​មាត់ កំពស់​ដើម​ត្នោត​នេះ គាត់​មាន​សិទ្ធិ​ស្នាក់​នៅ​ក្នុង​ប្រទេស Allemagne  គឺ​នៅ​ផ្ទះ​បង​ប្រុស​របស់​គាត់ ហើយ​ខ្លួន​គាត់​ផ្ទាល់ មាន​​សញ្ញាប័ត្រ ថ្នាក់​វេជ្ជបណ្ឌិត​ប្រទេស​អ៊ីរ៉ង់​ជាប់​នឹង​ខ្លួនទៀត​ផង។​

Il portait un sac à dos léger dans lequel on trouve, après son arrestation, ses effests personnels dont le diplôme de docteur en médecine iranien. Il ne parlait pas français et refusait à mes questions, avec interprète, lors de l’audience au tribunal. Et il répétait sans relâche que Dieu est son seul juge.

៥-នៅចំពោះមុខស្ថានការណ៍​នេះ ខ្ញុំ មិន​អាច​ចេញ​សាលក្រម​ភ្លាមៗ ដោយ​សំអាង​តែ​ទៅ​លើ​របាយការណ៍​នៃ​ក្រសួង​មាន​សមត្ថកិច្ច​បាន​ទេ។ ករណី​របស់​គាត់ ត្រូវ​ការ​ពន្យារ​ពេល​កាត់ក្តី​ដើម្បី​ទុក​ឱកាស​ឲ្យ​គាត់​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់។ រីឯ​ការ​ឃុំ​ខ្លួន​ទុក​ក្នុង​ពន្ធនាគារ​ជា​ការ​មួយ​ដ៏​ចាំ​បាច់​ ត្បិតអី ទណ្ឌិត​នេះ បាន​បំពាន​លើ​សន្តិសុខ​នៃ​ព្រលាន​យន្តហោះ ដោយ​បាន​ដើរ​បុក​សម្រុក​ដល់​ទីលាន​ហោះហើរ ថែម​ទាំង​ឡើង​បំរុង​ចូល​ក្នុង​យន្តហោះ​តែ​ម្តង ទើបកាត់​ត្រូវ​បាន​ក្រុម​អាវុធហត្ថ តាម​ចាប់​ដាក់​ខ្នោះ​បាន​។ គេ​ឆ្ងល់​ថា​ហេតុ​ម្តេច​ក៏​យ៉ាង​ដូច្នេះ ? ទោះបី​ក្រុម​ត្រួត​ពិនិត្យ​អ្នកទេសចរ​ដែល​មុខងារ​ពួក​គាត់ ត្រូវ​បាន​ហាម​កុំ​ឲ្យ​ប៉ះពាល់​ឃាត់​ខ្លួន​ជន​ប្រភេទ​នេះ​ភ្លាមៗ​ក្តី​ដើម្បី​ចៀសវាង​ការ​ធ្វើ​អត្តឃាដ​ដោយ​គ្រឿង​ផ្ទុះ បណ្តាល​ឲ្យ​អ្នក​នៅ​ក្បែរ​ស្លាប់​ផង​ដែរ ក៏​ពួក​ប៉ូលីស​និង​ក្រុម​អាវុធហត្ថ មិន​គម្បី​បណ្តោយ​ឲ្យ​ដើរ​រហូត​ដល់​ឡើង​ជណ្តើរ​យន្តហោះ​យ៉ាង​នេះ​ទេ។ នេះ​ជា​ឧទ្ទាហរណ៍​នៃ​ការ​ធ្វេសប្រហែស​ដែល​ចាត់​ទុក​បាន​ថា ជា​កំហុស​ធ្ងន់​ផង​ទៀត​ដោយ​ហេតុថា មាន​ការ​យឺតយ៉ាវ​ជាអនេក​ក្នុង​បទ​អន្តរាគមន៍។​

Cet épisode a agacé sérierusement le procureur de la république. Quant à moi j’ai la charge de juger l’iranien pas la police   ni la gendarmerie  française.

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ