អានតួអត្ថបទ
បទយកការណ៍

“យប់ម៉ិញបងឃើញអូនញញឹម” របស់​នាង កាវិច នៅ​មហោស្រព​ភាពយន្ត​Cinema du réel

ចុះផ្សាយ​នៅ​ថ្ងៃ៖

“យប់ម៉ិញ​បងឃើញ​អូន​ញញឹម” នេះ​ជា​ចំណងជើង​ខ្សែ​ភាពយន្តឯកសារ​ដែល​សមិទ្ធិករ នាង កាវិច យក​​ទៅ​​បង្ហាញ នៅក្នុង​មហោស្រព​​ភាពយន្ត​​ឯកសារ ស៊ីណេម៉ា ឌុយ រេអ៊ែល Cinéma du réel នៅទីក្រុងប៉ារីស កាល​ពីថ្ងៃ​ព្រហស្បតិ៍ទី ២១​មីនាឆ្នាំ ២០១៩។ កាលពី​ឆ្នាំមុន នៅក្នុង​ឱកាស​​មហោស្រព​ភាពយន្ត​អន្តរជាតិ​ទីក្រុងកាន នាង កាវិច បាន​លើក​ស្នើ​គម្រោង​​របស់ខ្លួន​ ដើម្បីថតភាពយន្ត​ឯកសារ​ស្តីពី​អគារប៊ៀលឌីង ស ដ៏ចម្រូងចម្រា​ស ដែល​ត្រូវបាន​លក់ទៅ​ឲ្យក្រុមហ៊ុន​ជប៉ុន។ ពេលនេះអគារស ប៊ៀលឌីង បានបាត់រូបរាង​ទៅមែន ប៉ុន្តែ រូបភាព​របស់វា​នៅតែមាន​ដក់ជាប់​ក្នុង​បេះដូង​របស់​​នាង កាវិច ដែលបាន​ផ្តិត​យក​រូបភាព​ចុងក្រោយ​របស់​អគារ មុនត្រូវគេវាយកម្ទេច​ឲ្យទៅ​ជា​ផេះផង់ កាលពីឆ្នាំ ២០១៧។

យប់​ម៉ិញ បងឃើញ​អូន​ញញឹម ជា​ភាពយន្ត​ឯកសារ​របស់​នាង កាវិច​ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ប្រកួតប្រជែង​ក្នុង​មហោស្រព​ភាពយន្ត Cinema du réel ថ្ងៃទី ២១ មីនា ២០១៩
យប់​ម៉ិញ បងឃើញ​អូន​ញញឹម ជា​ភាពយន្ត​ឯកសារ​របស់​នាង កាវិច​ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ប្រកួតប្រជែង​ក្នុង​មហោស្រព​ភាពយន្ត Cinema du réel ថ្ងៃទី ២១ មីនា ២០១៩ ©anti archive
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ