ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT

ហេតុអ្វីបានជាអាជ្ញាធរបារាំង ណែនាំមិនឱ្យទារកប្រើថ្នាំ Smecta ?

ហេតុអ្វីបានជាអាជ្ញាធរបារាំង ណែនាំមិនឱ្យទារកប្រើថ្នាំ Smecta ?
 
ភ្នាក់ងារ​សុខាភិបាល​បារាំង បាន​ណែនាំ​មិន​ឱ្យ​ក្មេង​អាយុ​ក្រោម​២​ឆ្នាំ​ទទួល​ទាន​ថ្នាំ​ស្មិចតា OLIEL / BSIP /AFP

Smecta​ ជា​ថ្នាំ​ប្រឆាំង​អាការៈ​រាករូស ឈឺ​ពោះ​ ទើប​ត្រូវ​បាន​អាជ្ញាធរ​សុខាភិបាល​បារាំង ចេញ​សេចក្តី​ណែនាំ​ កាលពី​ដើម​ខែ​មីនា មិន​ឱ្យ​ក្មេង​ក្រោម​អាយុ​ពីរ​ឆ្នាំ ទទួល​ទាន​ទេ។ ហេតុអ្វី​បាន​ជា​អាជ្ញាធរ​បារាំង​សម្រេច​បែប​នេះ ? តើ​ថ្នាំ​ស្មិចតា អាច​បង្ក​គ្រោះថ្នាក់​យ៉ាងណា​ដល់​ទារក ? តើ​មនុស្សធំ​ពិត​ជា​អាច​បន្ត​ប្រើ​ថ្នាំ​នេះ​បាន​ប្រកប​ដោយ​សុវត្ថិភាព​ យ៉ាង​ពិត​ប្រាកដ និង​ក្នុង​កំរិត​ណា ?

ដោយ​​អ្នក​ស្រី ឃុន វ៉ារី ឱសថការី​ខ្មែ​ នៅ​ភូមិ​ទ័កស៊ី ជាយ​ទីក្រុង​ប៉ារីស។

ថ្នាំ​ស្មិចតា ថ្នាំ​ប្រឆាំង​នឹង​ការ​រាករូស ដែល​មាន​ប្រើ​ច្រើន និងយ៉ាង​ទូលំទូលាយ នៅ​ប្រទេស​បារាំង ក៏​ដូច​ជា​នៅ​ប្រទេស​កម្ពុជា​ដែរ។ ប៉ុន្តែ​កាលពី​ដើម​ខែ​មីនាកន្លង​ទៅ​ថ្មី​ៗ​នេះ​ ភ្នាក់ងារ​សុខាភិបាល​បារាំង​ បាន​ចេញ​សេចក្តី​ណែនាំ​មិន​ឱ្យ​ឪពុកម្តាយ​ផ្តល់​ថ្នាំ​ Smecta ដល់​ទារកអាយុ​ក្រោម​២​ឆ្នាំ​ប្រើ​ទេ។ ចំណែក​​​ស្រ្តី​មាន​ផ្ទៃពោះ​ ក៏​មិន​ត្រូវ​បាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ដែរ។

ភ្នាក់ងារ​សុខាភិបាលបារាំង​ធ្វើ​ការ​​សម្រេចចិត្ត​បែប​នេះ ដោយ​យោង​ទៅលើ​ការ​សិក្សា​អង្កេត​អន្តរជាតិ​មួយ​ ស្តីអំពីកំរិត​ទាប​បំផុត​នៃ​ជាតិ​សំណរ​ដែល​អាច​បង្ក​ជាតិ​ពុល​សំណរ។​ នៅ​ក្នុង​ថ្នាំ​​ស្មិចតា ដែលផលិត​ ​ចេញ​ពីដី​ឥដ្ឋ គេ​សង្កេត​ឃើញ​មាន​ជាតិ​សំណរ ដ៏​តិច​តួច​បំផុត​មែន​ តែ​​វា​អាច​ប៉ះពាល់ដល់​សុខភាព​ទារក និង​កូន​នៅក្នុង​ផ្ទៃ។ នេះ​ជា​អនុសាសន៍​​ណែនាំ​ បង្ការ​ទុក​ជាមុន ព្រោះ​ការពារ​វា​​ប្រសើរ​ជាង​ព្យាបាល។ ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ គេ​ពុំ​ដែល​ធ្លាប់​ជួប​ឬ​ឃើញ​មាន​ករណី​ពុល​ជាតិ​សំណរ​ដោយ​ការប្រើ​ថ្នាំ​ស្មិចតា​ នៅ​ឡើយ​ទេ។

ការ​ពុល​ធាតុ​សំណរ

សំណរ​អាច​ជ្រាប​ចូល​ក្នុង​ខ្លួន​យើង​តាម​ផ្លូវ​ដង្ហើម និង​ផ្លូវរំលាយ​អាហារ។ ពុល​សំណរ​ជា​ជំងឺ​ដែល​កើត​ឡើង​ដោយ​ស្ងៀម​ស្ងាត់ ដោយ​ធ្វើ​ឱ្យ​អ្នក​ជំងឺ​មាន​ការ​ហេវហត់ ឈឺក្បាល ភ្លេចភ្លាំង​ច្រើន រាករូស ក្តៀន ឈឺពោះ មិន​ឃ្លាន​អាហារ រសាប់រសល់ គេងមិន​លក់​។ យូរទៅ​អាច​ធ្វើឱ្យ​អ្នក​ជំងឺ​ស្លេក​ស្លាំង ឡើង​ឈាម មាន​ជំងឺ​បេះដូង និង​ក្រលៀន និង​បាត់បង់​ជីវិត​តែម្តង បើ​ជាតិ​សំណរ​មាន​ច្រើន​ជ្រុល​ក្នុងខ្លួន។

ចំពោះ​កុមារ ជាតិ​សំណរ​នឹង​ធ្វើ​ឱ្យ​ក្មេង​ទន់​ខ្យោយ លូតលាស់​មិន​ត្រឹម​ត្រូវ។ ស្ត្រី​មានផ្ទៃពោះ​ មិន​អាច​រក្សាគ៌ភ​បាន​ត្រឹម​ត្រូវ។

ការ​ប្រើប្រាស់​ថ្នាំ​ស្មិចតា

ហាមប្រើ​ចំពោះ​ក្មេង​ក្រោយ​អាយុ​ពីរ​ឆ្នាំ។

កុមារ​ ចាប់ពី​អាយុ​២​ឆ្នាំ​ឡើង អាច​ប្រើ​ថ្នាំស្មិចតា​ក្នុង​កំរិត​បួន​កញ្ចប់​ក្នុង​មួយ​ថ្ងៃ ក្នុងរយៈ​ពេល​បី​ថ្ងៃ​ និង​ពីរកញ្ចប់​មួយ​ថ្ងៃ​ក្នុង​រយៈ​ពេល​បួន​ថ្ងៃ។

មនុស្ស​ធំ​ពេញ​វ័យ​ បីទៅ​៦​កញ្ចប់​ក្នុង​មួយ​ថ្ងៃ​ និង​យ៉ាង​យូរ​បំផុត​៧​ថ្ងៃ

សូម​ប្រើ​ថ្នាំ​ស្មិចតា នៅ​មុន​ពេល​ទទួល​ទាន​អាហារ និង​ឱ្យ​បាន​ឆ្ងាយ​ពី​ការ​ទទួល​ទាន​ថ្នាំ​ផ្សេង​ទៀត ព្រោះ​ស្មិចតា​អាច​ស្រូប​យក​ជាតិ​ថ្នាំ​ និង​ធ្វើ​ឱ្យ​ការព្យាបាល​ជំងឺ​ផ្សេង​ទៀត​លែង​មាន​ប្រសិទ្ធភាព។

នៅពេល​មាន​អាការៈ​រាករូស យើង​បានបាត់​ជាតិ​ទឹក​អស់​ច្រើន​ណាស់ ដូច្នេះ​សូម​ពិសារ​ថ្នាំ និង​ពិសារ​ទឹក​ឱ្យ​បាន​ច្រើន។ ចៀសវាង​កុំទទួល​ទាន​បន្លែ​ផ្លែឈើ​ស្រស់ អាហារ​មាន​ជាតិ​ហិរ ទឹក​ត្រជាក់​ខ្លាំង តែ​សូម​ជ្រើសរើស​ពិសារសាច់​អាំង និង​​​បាយ​ បបរ ឱ្យ​បាន​ច្រើន៕

  • តើអ្វីជាកីឡាដ៏ប្រពៃជាងគេសម្រាប់អ្នកជំងឺទឹកនោមផ្អែម ?

    តើអ្វីជាកីឡាដ៏ប្រពៃជាងគេសម្រាប់អ្នកជំងឺទឹកនោមផ្អែម ?

    នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០១៩​ ជា​​ទិវា​ពិភពលោក​ប្រឆាំង​នឹងជំងឺ​ទឹកនោម​ផ្អែម។ ចំនួន​អ្នក​កើត​ទឹកនោម​ផ្អែម​ កើន​ឡើង​ជា​លំដាប់។ ៩០%​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទីពីរ ដែល​លេច​ឡើង​លើ​មនុស្ស​ពេញ​វ័យ …

  • គេងថ្ងៃ​ល្អ​សម្រាប់​បេះដូង តែអាច​ជា​អាការៈរោគ​នៃ​ជំងឺ​វង្វេងវង្វាន់

    គេងថ្ងៃ​ល្អ​សម្រាប់​បេះដូង តែអាច​ជា​អាការៈរោគ​នៃ​ជំងឺ​វង្វេងវង្វាន់

    គេង​ថ្ងៃ ម្តង​ទៅ​ពីរ​ដង​ ក្នុង​មួយ​សប្តាហ៍ ឬ​គេង​ក្នុង​រយៈ​ពេល​ខ្លី ផ្តល់​ផល​ដ៏​ប្រពៃ​ដល់​សុខភាព​បេះ​ដូង។ ប៉ុន្តែ​បើ​សម្រាក​ថ្ងៃ​ ញយ និង​យូរ វាអាច​ជា​សញ្ញា​ដាស់​អាសន្ន​ថា​មាន​គ្រោះ​កើត​ជំងឺ​វង្វេងវង្វាន់​អាល់ហ្សៃម៉ែរ …

  • មហារីក​សុដន់​លើ​ស្ត្រី​ក្រោម​អាយុ​៤០ឆ្នាំ ច្រើ​នតែ​ធ្ងន់ និង​ពិបាក​ព្យាបាល

    មហារីក​សុដន់​លើ​ស្ត្រី​ក្រោម​អាយុ​៤០ឆ្នាំ ច្រើ​នតែ​ធ្ងន់ និង​ពិបាក​ព្យាបាល

    មាន​ដុំ​ក្នុង​សុដន់ សុដន់រោល​​ឡើង​ពណ៌​ក្រហម ... រោគសញ្ញា​នៃ​ជំងឺ​មហារីក​សុដន់ ពុំ​សូវ​បង្ហាញឱ្យ​ច្បាស់​លាស់​ទេ ជួន​កាល​ទៀត វា​គ្មាន​ផ្តល់​រោគ​សញ្ញា​អ្វី​សោះ​តែ​ម្តង​។ …

  • ជំងឺពងបែកមាត់ដៃជើង

    ជំងឺពងបែកមាត់ដៃជើង

    មាន​ពងបែក​ក្នុងមាត់​លើ​ដៃជើង ក្នុង​ពេល​ជា​ជំងឺ​ឆ្លង​មួយ​បង្ក​ឡើង​ដោយ​វីរ៉ុស។ ជា​ទូទៅ​ជំងឺពងបែក​មាត់​ដៃជើង ជា​ជំងឺ​ស្រាល​ទេ ប៉ុន្តែ​មាន​ខ្លះ​ជា​ទម្រង់​ធ្ងន់ធ្ងរ​ខ្លាំង …

  • អ្នកប្រើដៃឆ្វេង ឆ្លាតជាងអ្នកប្រើដៃស្តាំ ?

    អ្នកប្រើដៃឆ្វេង ឆ្លាតជាងអ្នកប្រើដៃស្តាំ ?

    បារ៉ាក់ អូបាម៉ា សរសេរ​ដៃ​ឆ្វេង តារាល្បីៗដូច​ជា​អង់ហ្សេលីណា ចូលី មេស៊ី ... ភាគ​ច្រើន​សុទ្ធ​តែ​ប្រើ​ដៃ​ឆ្វេង។ គេថា​​​អ្នក​ប្រើ​ដៃ​ឆ្វេង ឆ្គង​ តែ​ឆ្លាត ពូកែ ខ្លាំង ជា​ង​អ្នក​ប្រើ​ដៃស្តាំ។ …

  • តើគេ​អាច​ការពារ​ជំងឺ​វង្វេងវង្វាន់​បាន​ដែរ​ឬ​ទេ ?

    តើគេ​អាច​ការពារ​ជំងឺ​វង្វេងវង្វាន់​បាន​ដែរ​ឬ​ទេ ?

    នៅ​ថ្ងៃ​ទី ២១ កញ្ញា ជា​ទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​វង្វេង​វង្វាន់ ឬ​អាល់ហ្សៃម៉ែរ Alzheimerជា​ភាសា​បារាំង។ ជំងឺ​វង្វេងវង្វាន់​ ជា​ការ​បាត់​បង់​សមត្ថភាព​ចង​ចាំ និង​ការ​ចេះ​ដឹងទាំង​ឡាយ​ដែល​មា​នកន្លង​មក។ …

  • ដំឡូងជាអាហារសុខភាព ?

    ដំឡូងជាអាហារសុខភាព ?

    ដំឡូងស្ងោ ដំឡូង​ឆឹង ដំឡូង​ចំហុយ ដំឡូង​ជ្វា ដំឡូង​ឈើ ដំឡូង​ដៃ​ខ្លា ​... ដំឡូង​លែង​សូវ​ឃើញ​មាន​លក់ និង​​បរិភោគ​​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ តែ​ដំឡូង​កំពុង​​ក្លាយ​ជា​អាហារ​ដ៏​ពេញ​និយម​នៅ​អឺរ៉ុប​ …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ