បទយកការណ៍
សមាគមមិត្តនិស្សិតឱសថស្ថានខ្មែរនៅបារាំងរៀបចំរាត្រីសមោសរជួយអង្គការស៊ីប៉ា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២៤
នៅក្នុងបទយកការណ៍កន្លងមក លោកអ្នកនាងប្រហែលនៅ ចាំបានសមាគមខ្មែរ AEPK ដែលមានជំនាញខាងផ្នែកឱសថ។ នៅថ្ងៃសៅរ៍កន្លងទៅ សមាគមមិត្តនិស្សិតឱសថស្ថាន ហើយនិងឱសថការីខ្មែរនៅប្រទេសបារាំងបានរៀបចំរាត្រី សមោសរមួយដើម្បីបានថវិកាជួយអង្គការស៊ីប៉ា ដែលបោះពុម្ពសៀវភៅ និងមានគម្រោងអំណានសម្រាប់កុមារដែលសម្រាកព្យាបាលនៅ មន្ទីរពេទ្យ។ ឈាងបុប្ផាបានទៅធ្វើបទយកការណ៍នៅ ប៉ាវីយ៉ុង ហ្គាព្រីយ៉ែល នៅសង្កាត់ទី៨ កណ្តាលក្រុងប៉ារីស ជាទីដែលមានរៀបចំរាត្រីសមោសរ របស់សមាគម AEPK និងAptiphare។