ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/07 12h00 GMT

លោក​បណ្ឌិត ឈត ប៊ុនថង៖ ការ​លេង​ល្បែង​បាញ់​ទឹក​ប៉ាត​ម្សៅ គួរ​មាន​ការ​តម្រង់​ទិស ដើម្បី​ធានា​សុវត្ថិភាព

លោក​បណ្ឌិត ឈត ប៊ុនថង៖ ការ​លេង​ល្បែង​បាញ់​ទឹក​ប៉ាត​ម្សៅ គួរ​មាន​ការ​តម្រង់​ទិស ដើម្បី​ធានា​សុវត្ថិភាព
 
លោក​បណ្ឌិត ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា

ពិធី​​​សង្ក្រាន្ត បាន​ឈាន​ចូល​មក​ដល់​ហើយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​។ ក្នុង​ឱកាស​នេះ អ្នក​ជំនាញ​ផ្នែក​វប្បធម៌​បាន​កត់​សម្គាល់​ពី​ការ​​ថយ​ចុះនៃ​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ និង​កំណើន​នៃ​លេង​ល្បែង​បាញ់​ទឹកប៉ាត​ម្សៅ​​​​។ ទម្លាប់​ថ្មីនេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ឈាន​ទៅ​បាត់​បង់​នៃ​ទម្លាប់​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ដែល​ជា​ប្រពៃណីជាតិ​​​។ យ៉ាង​ណា​ក៏​ដោយ លោក​បណ្ឌិត ឈត ប៊ុនថង មន្ដ្រី​ស្រាវ​ជ្រាវ​ផ្នែក​ទំនាក់​ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​ បាន​លើក​ឡើង​ថា គេ​មិន​អាច​ហាម​ឃាត់​មនុស្ស​មិន​ឲ្យ​លេង​ល្បែង​បាញ់​ទឹក​ប៉ាត​ម្សៅ​​ហ្នឹង​ទេ នៅ​ពេល​ដែល​ពួក​គាត់​ព្រមទទួល​យក​ការ​លេង​កម្សាន្ត​បែប​ហ្នឹង​រួច​ទៅ​ហើយ​។ អ្វី​ដែល​គេ​អាច​ធ្វើ​បាន គឺ​តម្រង់​ទិស​និង​ជួយ​ការពារ​សុវត្ថិភាពរបស់​ប្រជាពលរដ្ឋ ​នៅពេល​លេង​កម្សាន្ត​​។

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ