អានតួអត្ថបទ
បទសម្ភាស

លោក យ៉ង់ គឹមអេង៖ ហិង្សា​កើត​ឡើង​ដោយ​សារ​សីលធម៌​និង​ការ​រីក​ចម្រើន​នៃ​សង្គម ដើរ​មិន​ស្រប​គ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ទី​១៤​មេសា​ម្សិលមិញ​នេះ បុរសជាអ្នក​បើកបរ​រថយន្ត ដែល​ប្រើ​ប្រាស់​អំពើ​ហិង្សា​ទះ​កំភ្លៀង​នារី​ម្នាក់​ឲ្យ​ដួល​ទៅ​លើ​ថ្នល់​នៅ​សង្កាត់​ផ្សារ​កណ្ដាល ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ឃុំ​ខ្លួន និង​បញ្ជូនទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស​រួច​រាល់​ហើយ​។ នេះគ្រាន់​តែ​​ជា​ករណី​មួយប៉ុណ្ណោះ នៅ​ក្នុងចំណោម​​ករណី​ប្រើប្រាស់​អំពើហិង្សា​ដទៃ​​ជាច្រើន​ទៀត​ ដែល​កំពុង​តែ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​សង្គមខ្មែរ​។ នៅ​ក្នុង​នាទី​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ លោក យ៉ង់ គឹមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព បានពន្យល់​ថា ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម​ខ្មែរ កើន​ឡើង​ដោយ​សារ​តែសីលធម៌របស់​មនុស្ស​​និង​ការ​រីក​ចម្រើន​នៃ​សង្គម ដើរ​មិន​ស្រប​គ្នា។

លោក​ យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍន៍​​ និង​សន្តិភាព
លោក​ យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍន៍​​ និង​សន្តិភាព RFI/អ៊ឹម រចនា
ផ្សាយពាណិជ្ជកម្ម

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ