អានតួអត្ថបទ
កម្ពុជា-ចិន

លោក​ប្រធានាធិបតី ស៊ី ជីនពីង ជំរុញ​ឲ្យ​កម្ពុជានិង​​ចិន កសាង​សហគមន៍​ដើម្បី​អនាគត​រួម​គ្នា

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ជំរុញ​ឲ្យ​កម្ពុជា​និង​ចិន កសាង​សហគមន៍​ដើម្បី​អនាគត​រួម​គ្នា​។ ការ​ជំរុញ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​លោក ស៊ី ជីនពីង និង​ព្រះមហាក្សត្រ​កម្ពុជា នៅ​ថ្ងៃ​អង្គារ ទី​១៤​ឧសភា ក្នុង​ឱកាស​សន្និសីទ​ស្ដី​ពី​ដៃ​គូ​សន្ទនា​ពី​អរិយធម៌​អាស៊ី នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទូរទស្សន៍​ចិន CGTN។

លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង
លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ចំណង​មិត្ត​ភាព​ដ៏​ពិសេស​រវា​ចិន​និង​សែ​រាជវង្ស​កម្ពុជា ប្រទេស​ចិន​នឹង​បន្ត​ជួយ​គាំទ្រ​កម្ពុជា ក្នុង​ការ​អភិវឌ្ឍដែល​ស្រប​ទៅ​នឹងគោលនយោបាយ​ជាតិ​របស់​កម្ពុជា​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ចិន​នឹង​ធ្វើ​ការ​ជាមួយ​កម្ពុជា ដើម្បី​ជំរុញ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​ឈាន​ទៅ​កាន់​កម្រិត​ថ្មី​មួយ​ទៀត​។ នេះ​គឺ​ជា​ការ​អះអាង​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ក្នុង​ជំនួប​ជាមួយ​ប្រមុខ​រដ្ឋ​កម្ពុជា ព្រះ​ករុណា ព្រះ​បាទ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។

នៅ​ក្នុង​ជំនួប​ដដែល​នោះ ប្រធានាធិបតី​ចិន បាន​សង្កត់​ធ្ងន់​បន្ថែម​ទៀត​ថា ចិន​និង​កម្ពុជា គួរ​តែ​អនុវត្ត​ផែនការ​សកម្មភាព​នានា ឈាន​ទៅ​កសាង​សហគមន៍​ដើម្បី​អនាគត​រួម​គ្នា រវាង​ចិន​និង​កម្ពុជា សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។ និង​ថា ចិន​និង​កម្ពុជា គួរ​ធ្វើ​ជា​គំរូ​ដល់​ប្រទេស​ដទៃ​ទៀត ក្នុង​ការ​គោរព​ភាព​ចម្រុះ​នៃ​វប្បធម៌ ក៏​ដូច​ជា​លើក​កម្ពស់​ការ​ផ្លាស់​ប្ដូរ​និងការ​​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។

ជា​ការ​ឆ្លើយ​តប ប្រមុខ​រដ្ឋ​កម្ពុជា ព្រះ​បាទ នរោត្តម សីហមុនី មាន​ព្រះ​រាជ​បន្ទូល​អបអរ​សាទរ​ដល់​ទំនាក់ទំនង​​រវាង​ចិន​និង​កម្ពុជា ក៏​ដូច​ជា​តួនាទី​ដ៏​សំខាន់​របស់​ចិន នៅ​ក្នុង​កិច្ចការ​អន្ដរជាតិ​។ បើ​តាម​ហ្លួង​សីហមុនី កម្ពុជាគាំទ្រ​យ៉ាង​ពេញ​ទំហឹង គំនិត​ផ្ដួច​ផ្ដើម​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ ព្រម​ទាំង​ឈរ​ជាមួយប្រជាជន​ចិន​នៅ​គ្រប់​កាលៈទេសៈ​ទាំង​អស់​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទូរទស្សន៍​ចិន CGTN។

សូម​ជម្រាប​ជូន​ថា ហ្លួង សីហមុនី កំពុង​មាន​ព្រះ​រាជ​វត្តមាន​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ចូល​រួម​នៅ​ក្នុង​សន្និសីទ​ស្ដី​ពី​ដៃ​គូ​សន្ទនា​ពី​អរិយធម៌​អាស៊ី​​។ សន្និសីទលើក​ទី​១​នេះ ធ្វើ​ឡើង​ផ្ដោត​លើ​ប្រធានបទ​នៃ​ការ​ផ្លាស់​ប្ដូ​អរិយធម៌​អាស៊ី ការ​យល់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅមក និង​ការ​កសាង​សហគមន៍ដើម្បីអនាគត​រួម​គ្នា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ