លោកប៉ាន់ រិទ្ធីអ្នកត្រួសត្រាយផ្លូវឲ្យខ្សែភាពយន្តខ្មែរនៅមហោស្រពអន្តរជាតិកាន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៥៨
លោកប៉ាន់ រិទ្ធី និងមហោស្រពភាពយន្តអន្តរជាតិកាន។ តួអង្គទាំងពីរនេះបានចងសម្ព័ន្ធភាពនឹងគ្នាអស់២៥ឆ្នាំមកហើយ គឺចាប់តាំងពីលោកប៉ាន់ រិទ្ធីបាននាំយករឿងដំបូងរបស់លោក ឈ្មោះ អ្នកស្រែ ទៅចូលរួមក្នុងប្រកួតប្រជែងរង្វាន់តាល់ប័ត្រមាស នៅឆ្នាំ ១៩៩៤។ នៅឆ្នាំនេះ នៅក្នុងមហោស្រពភាពយន្តអន្តរជាតិកានទី ៧២ លោកប៉ាន់ រិទ្ធីបានត្រលប់ទៅជាន់កម្រាលព្រំក្រហមម្តងទៀត ក្នុងនាមជាប្រធានគណៈមេប្រយោគសម្រាប់រង្វាន់ កាម៉េរ៉ាមាស ដែលជារង្វាន់សំខាន់ទី៣របស់មហោស្រពកាន។ ឆ្លៀតនៅក្នុងឱកាសនេះ ឈាង បុប្ផានឹងសង្ខេបឡើងវិញ ពីស្នាដៃផលិតកុន របស់លោកប៉ាន់ រិទ្ធីកន្លងមក ដែលនៅក្នុងនោះ មានមួយ គឺរឿង កង្វះរូបភាពបានទទួលរង្វាន់ Un Certain regardដែលជា រង្វាន់ ធំទី២របស់មហោស្រពភាពយន្តអន្តរជាតិកាន កាលពីឆ្នាំ ២០១៣។